Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

53 នៃ 839 កាត

លុបតម្រង
“បុរសមិនត្រូវមើលទៅកាន់កេរខ្មាស(អាវរ៉ាត់)របស់បុរសដូចគ្នាឡើយ ហើយស្ត្រីក៏មិនត្រូវមើលទៅកាន់កេរខ្មាសរបស់ស្ត្រីដូចគ្នាដែរ។ ម្យ៉ាងទៀត បុរសមិនត្រូវដេកជាមួយបុរសផ្សេងទៀតក្នុងសម្លៀកបំពាក់តែមួយឡើយ ហើយស្ត្រីក៏មិនត្រូវដេកជាមួយស្ត្រីផ្សេងទៀតក្នុងសម្លៀកបំពាក់តែមួយដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ជាការពិតណាស់ ណាពី ﷺ លោកបានចេញមកជួបពួកយើង ហើយពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងបានដឹងហើយពីរបៀបឲ្យសាឡាមទៅចំពោះលោក។ ចុះតើពួកយើងត្រូវសឡាវ៉ាតទៅចំពោះលោកយ៉ាងដូចម្តេច? លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកពោលថា៖ اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសឡាតលើណាពីមូហាំម៉ាត់ និងក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ដូចដែលទ្រង់បានសឡាវ៉ាតលើក្រុមគ្រួសាររបស់ណាពីអ៊ីព្រហ៊ីមផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាប្រទានពរជ័យដល់ណាពីមូហាំម៉ាត់ និងក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ដូចដែលទ្រង់បានប្រទានពរជ័យដល់ក្រុមគ្រួសាររបស់ណាពីអ៊ីព្រហ៊ីមផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកកុំស្លៀកសូត្រទន់ និងកុំស្លៀកសូត្រគ្រើម។ ហើយចូរពួកអ្នកកុំផឹកទឹកនៅក្នុងសម្ភារៈធ្វើពីមាសនិងប្រាក់ និងកុំទទួលទានអាហារនៅក្នុងថាសដែលធ្វើពីសារធាតុទាំងពីរនេះ ព្រោះវាគឺសម្រាប់ពួកគេ(អ្នកគ្មានជំនឿ)នៅក្នុងលោកិយ ហើយសម្រាប់ពួកយើង(អ្នកមូស្លីម)នៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
នៅពេលពួកយើងចូលរួមទទួលទានអាហារជាមួយរ៉ស៊ូលុលឡោះ ﷺ ម្ដងៗ ពួកយើងមិនទាន់ដាក់ដៃរបស់ពួកយើង(ចាប់អាហារ)នោះឡើយ ទាល់តែរ៉ស៊ូលុលឡោះចាប់ផ្ដើមមុនដោយដាក់ដៃរបស់លោក(ចាប់អាហារ)។ មានពេលមួយនោះ ពួកយើងបានទទួលទានអាហារជាមួយលោក ស្រាប់តែមានកេ្មងស្រីម្នាក់បានមកដល់ហាក់ដូចជាត្រូវគេច្រាន។ នាងបានដាក់ដៃរបស់នាងនៅលើអាហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានចាប់ដៃរបស់នាង។ ក្រោយមក មកមានបុរសជនបទម្នាក់បានមកដល់ដូចត្រូវគេច្រានដែរ។ លោកក៏បានចាប់ដៃបុរសនោះទៀត ហើយលោកបានមានប្រសាសន៍ថា៖ “ពិតណាស់ ស្ហៃតនវាទាមទារអាហារដែលគេមិនរំលឹកនាមរបស់អល់ឡោះនៅពេលទទួលទានអាហារនោះ ហើយវាបានជំរុញកេ្មងស្រីនេះឲ្យមកដល់ដើម្បីវាអាចស៊ីអាហារនេះបាន។ ហេតុនេះហើយទើបខ្ញុំចាប់ដៃរបស់នាង។ ហើយវាបានជំរុញបុរសជនបទនេះឲ្យមកដល់ដើម្បីវាអាចស៊ីអាហារនេះបាន។ ដូចេ្នះហើយទើបខ្ញុំចាប់ដៃបុរសនោះ។ សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងដៃរបស់ទ្រង់ថា ពិតប្រាកដណាស់ ដៃរបស់ស្ហៃតននៅក្នុងដៃរបស់ខ្ញុំជាមួយនឹងដៃរបស់នាង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលដែលបុរសម្នាក់ស្រលាញ់បងប្អូនរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា គាត់ពិតជាស្រលាញ់រូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអះម៉ាត់