Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

8 នៃ 839 កាត

លុបតម្រង
“មិនមែនជាអ្នកខ្លាំងពូកែដោយការបោកចំបាប់ឡើយ។ តាមពិតអ្នកខ្លាំងពូកែ(ពិតប្រាកដ) គឺអ្នកដែលអាចទប់ខ្លួនបាននៅពេលខឹង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើប្រការទាំងនោះមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ការប្រើមន្ដអាគម ការសម្លាប់ជីវិតដែលអល់ឡោះហាមឃាត់ លើកលែងតែដោយស្របច្បាប់ ការស៊ីប្រាក់ការ ការស៊ីទ្រព្យកេ្មងកំព្រា ការរត់ចោលសមរភូមិក្នុងពេលជួបសត្រូវ និងការចោទប្រកាន់ស្ដ្រីមានជំនឿដែលស្អាតស្អំ បរិសុទ្ធ ថាប្រព្រឹត្តអំពើហ្ស៊ីណា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយអ្វីដែលល្អ ឬនៅស្ងៀម។ ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្តល់តម្លៃដល់អ្នកជិតខាងរបស់ខ្លួន។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្ដល់តម្លៃដល់ភ្ញៀវរបស់ខ្លួន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ មានបុរសម្នាក់បាននិយាយទៅកាន់ណាពី ﷺ ថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកកុំខឹងសម្បា”។ បុរសនោះនិយាយដដែលៗថា៖ សូមលោកផ្តាំផ្ញើខ្ញុំមក។ លោកបានផ្តាំដដែលថា៖ “ចូរអ្នកកុំខឹងសម្បា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការសង្ស័យ ព្រោះការសង្ស័យ គឺជាការភូតកុហកបំផុត។ ហើយចូរពួកអ្នកកុំតាមចាប់កំហុសអ្នកដទៃ កុំស៊ើបការអ្នកដទៃ កុំឈ្នានីសគ្នា កុំបែរខ្នងដាក់គ្នា និងកុំស្អប់ខ្ពើមគ្នា ហើយត្រូវធ្វើជាខ្ញុំបម្រើរបស់អល់ឡោះក្នុងភាពជាបងប្អូននឹងគ្នា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលកុហកបំផ្លើសមកលើខ្ញុំដោយចេតនា ចូរឱ្យគេរៀបចំកន្លែងអង្គុយមួយសម្រាប់ខ្លួនឯងក្នុងឋាននរកចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិរបស់ខ្លួន។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងលើកលែងឲ្យយើងវិញ។ នៅពេលដែលបុរសនោះបានទៅជួបអល់ឡោះ(ស្លាប់) ទ្រង់ក៏បានលើកលែងឲ្យគាត់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“តាមពិត រូបខ្ញុំត្រូវបានចាត់តាំងមកដើម្បីបំពេញនូវសីលធម៌ដ៏ល្អប្រពៃ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាល់ពូខរី ក្នុងសៀវភៅ អាល់អាហ្ទាប់ អាល់មុហ្វរ៉ត់, អះម៉ាត់ និងអាល់ពៃហាគី