Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

10 នៃ 839 កាត

លុបតម្រង
“បុរសមានជំនឿ(ជាស្វាមី)មិនត្រូវស្អប់ស្ត្រីមានជំនឿ(ជាភរិយា)ឡើយ។ ប្រសិនបើគេមិនពេញចិត្តចំពោះចរិតលក្ខណៈមួយរបស់នាង គេនឹងពេញចិត្តចំពោះចរិតលក្ខណៈផ្សេងទៀតរបស់នាង” ឬលោកមានប្រសាសន៍ថា៖ “ចរិតលក្ខណៈផ្សេងទៀតក្រៅពីនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកកុំវាយដំស្រី្ដដែលជាខ្ញុំបម្រើរបស់អល់ឡោះ”។ ពេលនោះ អ៊ូមើរ បានមកជួបរ៉ស៊ូលុលឡោះ ﷺ ហើយនិយាយថា៖ ស្ដ្រីទាំងឡាយហ៊ានបំពានលើប្ដីរបស់ខ្លួន។ ខណៈនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានអនុញ្ញាតឲ្យវាយពួកនាង។ ក្រោយមក មានស្ដ្រីជាច្រើនបានមកប្ដឹងភរិយារ៉ស៊ូលុលឡោះ ﷺ អំពីស្វាមីរបស់ខ្លួន។ រ៉ស៊ូលុលឡោះ ﷺ ក៏បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ មានស្ដ្រីជាច្រើនបានមកប្ដឹងភរិយារបស់មូហាំម៉ាត់អំពីស្វាមីរបស់ខ្លួន។ អ្នកទាំងនោះមិនមែនជាមនុស្សល្អជាងគេនៃពួកអ្នកឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអ៊ិពនូម៉ាហ្ជះ