Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

7 នៃ 839 កាត

លុបតម្រង
“ចូរពួកអ្នកដើរឲ្យបានលឿនពេលហែរសពទៅបញ្ចុះ។ ប្រសិនបើសពនោះល្អ គឺជាការល្អដែលពួកអ្នកនាំគេទៅជួបប្រការល្អនោះ។ តែប្រសិនបើផ្ទុយពីនោះវិញ គឺពួកអ្នកបានទម្លាក់ប្រការអាក្រក់នោះចេញពីអម្រែករបស់ពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
”អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត(កន្លែងគោរពសក្ការៈ)”។ គាត់បាននិយាយថា៖ ប្រសិនបើមិនដូច្នោះទេនោះ ផ្នូររបស់លោកនឹងត្រូវគេបង្ហាញឲ្យឃើញជាមិនខាន ប៉ុន្តែដោយសារខ្លាចថា គេយកផ្នូររបស់លោកធ្វើជាម៉ាស្ជិត។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
អាពូមូសា មានជំងឺធ្ងន់ធ្ងរ ហើយគាត់បានសន្លប់។ ក្បាលរបស់គាត់នៅលើភ្លៅស្ដ្រីម្នាក់នៃគ្រួសាររបស់គាត់។ ស្ដ្រីនោះបានស្រែកយំយ៉ាងខ្លាំង ហើយគាត់គ្មានលទ្ធភាពទប់ស្កាត់នាងបានឡើយ។ នៅពេលដែលគាត់ដឹងខ្លួនវិញ គាត់បាននិយាយថា៖ ខ្ញុំចាកផុតពីអ្នកដែលរ៉ស៊ូលុលឡោះ ﷺ ចាកផុតពីជននោះ។ ជាការពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកចាកផុតពីអ្នកដែលទ្រហោយំ អ្នកកោរសក់ និងអ្នកហែកសម្លៀកបំពាក់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកកុំជេរប្រមាថអ្នកស្លាប់។ ជាការពិតណាស់ ពួកគេបានទៅដល់អ្វីដែលពួកគេបានសាងហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
គេបានហាមឃាត់ពួកយើងមិនឲ្យដង្ហែរសព តែគេមិនបានហាមឃាត់តឹងរឹងមកលើពួកយើងឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
កូនស្រីម្នាក់របស់ណាពី ﷺ បានទទួលមរណភាព។ ណាពី ﷺ បានចេញមក ហើយបានមានប្រសាសន៍ថា៖ “ចូរពួកនាងងូតទឹកឲ្យនាងចំនួនបីដង ឬប្រាំដង ឬច្រើនជាងនេះ ប្រសិនបើពួកនាងយល់ឃើញដូច្នោះដោយទឹកលាយស្លឹកពុទ្រា។ ហើយនៅក្នុងការងូតទឹកចុងក្រោយ ចូរពួកនាងដាក់នូវកាហ្វូរ ឬអ្វីមួយពីកាហ្វូរ។ នៅពេលដែលពួកនាងរួចរាល់ សូមពួកនាងប្រាប់ខ្ញុំផង”។ គាត់បាននិយាយថា៖ នៅពេលដែលពួកយើងរួចរាល់ ពួកយើងក៏បានប្រាប់លោក។ ពេលនោះ លោកបានហុចសារុងរបស់លោកឲ្យពួកយើង ហើយលោកបានមានប្រសាសន៍ថា៖ “ចូរពួកនាងរុំសពនាងនឹងសារុងនេះដោយដាក់ជាប់នឹងខ្លួននាង”។ គាត់បាននិយាយទៀតថា៖ ហើយពួកយើងបានក្រងសក់របស់នាងជាបីកម្រង។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានប្រើពួកយើងឲ្យធ្វើប្រាំពីរប្រការ និងបានហាមឃាត់ពួកយើងពីប្រាំពីរប្រការ៖ លោកបានប្រើពួកយើងឲ្យសួរសុខទុក្ខអ្នកជំងឺ ដង្ហែរសព ឆ្លើយតបចំពោះអ្នកកណ្ដាស ជួយបំពេញពាក្យសម្បថ ឬជួយអ្នកដែលបានស្បថដើម្បីបំពេញពាក្យសម្បថរបស់គេ ជួយអ្នកដែលត្រូវគេបំពាន ឆ្លើយតបអ្នកដែលអញ្ជើញ និងឲ្យសាឡាម(គារវកិច្ច)។ ហើយលោកបានហាមឃាត់ពួកយើងមិនឲ្យពាក់ចិញ្ចៀនមាស ផឹកទឹកក្នុងភាជន៍ដែលធ្វើពីប្រាក់ អង្គុយលើកែបសេះដែលធ្វើពីសូត្រ ស្លៀកសម្លៀកបំពាក់ដែលធ្វើពីធ្មៃលាយជាមួយនឹងសូត្រ ស្លៀកពាក់សូត្រ ស្លៀកពាក់សម្លៀកបំពាក់ធ្វើពីសូត្រគ្រើម និងសម្លៀកបំពាក់ធ្វើអំពីសូត្រទន់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម