عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
ប្រភេទ (21)
កម្រិតហាទីស
រាយការណ៍ក្នុង
បង្ហាញប្រភពដែលនៅសល់
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (52)
មានបុរសម្នាក់បានសួរណាពី ﷺ ខណៈពេលដែលលោកនៅលើមិមពើរថា៖ តើលោកយល់យ៉ាងណាចំពោះសឡាតពេលយប់? លោកបានឆ្លើយថា៖ “ពីររ៉ក្អាត់ឲ្យសាឡាមម្តង ពីររ៉ក្អាត់ឲ្យសាឡាមម្តង។ ប្រសិនបើគេខ្លាចពេលស៊ូពុសមកដល់ គឺគេត្រូវសឡាតមួយរ៉ក្អាតដែលជាការសឡាតវីតៀរសម្រាប់រូបគេនូវអ្វីដែលរូបគេបានសឡាត”។ ហើយលោកធ្លាប់បានមានប្រសាសន៍ថា៖ “ចូរពួកអ្នកចាត់ទុកសឡាតវីតៀរជាសឡាតចុងក្រោយរបស់ពួកអ្នក”។ ពិតណាស់ ណាពី ﷺ លោកបានបង្គាប់ប្រើដូចនេះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ប្រសិនបើមនុស្សបានដឹងនូវអ្វីដែលមាននៅក្នុងការអាហ្សាននិងការសឡាតនៅជួរទីមួយ ក្រោយមក ពួកគេគ្មានមធ្យោបាយអ្វីដើម្បីធ្វើដូច្នោះក្រៅតែពីការចាប់ឆ្នោត នោះពួកគេនឹងធ្វើការចាប់ឆ្នោតជាមិនខាន។ ហើយប្រសិនបើពួកគេដឹងពីផលបុណ្យនៃការរួសរាន់ទៅសឡាត នោះពួកគេនឹងប្រជែងគ្នារួសរាន់ទៅសឡាត។ ហើយប្រសិនបើពួកគេដឹងពីផលបុណ្យនៃសឡាតអ៊ីស្ហានិងសឡាតស៊ូពុស(នៅម៉ាស្ជិត) នោះពួកគេនឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះជាត្រូវវារក៏ដោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ខ្ញុំត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោត(ក្រាបថ្វាយបង្គំ)លើអវយវៈទាំងប្រាំពីរគឺ ថ្ងាស ហើយលោកបានចង្អុលទៅកាន់ច្រមុះរបស់លោក ដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងម្រាមជើងទាំងពីរ។ ហើយយើងមិនត្រូវមូរសម្លៀកបំពាក់ ឬសក់ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់មានបុរសមួយក្រុមបានទៅជួបនឹង សះល៍ ពិន សាអាត់ អាស្សាអ៊ីទីយ៍ ខណៈដែលពួកគេបានប្រកែកគ្នាចំពោះរឿងមិមពើរ(របស់ណាពី) ថាតើវាធ្វើពីឈើអ្វី។ ពេលនោះ ពួកគេក៏សួរគាត់ពីបញ្ហានេះ។ គាត់បាននិយាយថា៖ សូមស្បថចំពោះអល់ឡោះ! ខ្ញុំពិតជាដឹងថាមិមពើរនេះធ្វើអំពីអ្វី។ ពិតណាស់ ខ្ញុំបានឃើញវានៅថ្ងៃដំបូងដែលគេបានដាក់មិមពើរនេះ និងនៅថ្ងៃដំបូងដែលរ៉ស៊ូលុលឡោះ ﷺ បានអង្គុយលើវា។ រ៉ស៊ូលុលឡោះ ﷺ លោកបានបញ្ជូនទៅកាន់មនុស្សម្នាក់(គឺស្រ្តីម្នាក់ក្នុងចំណោមពួកអាន់សរដែល សះល៍ បានដាក់ឈ្មោះឲ្យនាង)ថា៖ ចូរនាងប្រើអ្នកបម្រើរបស់នាងដែលជាជាងឈើឲ្យធ្វើមិមពើរឲ្យខ្ញុំដែលខ្ញុំអាចអង្គុយពីលើវានៅពេលដែលខ្ញុំនិយាយទៅកាន់សហាហ្ពាត់។ ដូចនេះ ស្ត្រីនោះក៏បានប្រើអ្នកបម្រើរបស់ខ្លួន ហើយគេក៏បានធ្វើវាពី ឈើនៃដើមតើរហ្វាកព្រៃដែលមាននៅក្រៅម៉ាទីណះភាគខាងលិច(ស្រដៀងដើមស្រល់) ក្រោយពីធ្វើរួចរាល់ ស្ត្រីនោះក៏បញ្ជូនវាទៅឲ្យរ៉ស៊ូលុលឡោះ ﷺ ។ ហើយលោកបានប្រាប់ឲ្យដាក់នូវនៅកន្លែងរបស់វា។ ក្រោយមក ខ្ញុំបានឃើញរ៉ស៊ូលុលឡោះ ﷺ លោកសឡាតនៅលើមិមពើរនោះ និងបានតឹកពៀរនៅលើវា។ ក្រោយមក លោករូកុនៅលើវា។ បន្ទាប់មក លោកបានចុះមក ដើរថយក្រោយបន្តិច រួចលោកក៏ស៊ូជោតនៅត្រង់គ្រឹះមិមពើរនោះ ក្រោយមក លោកក៏ត្រឡប់ទៅលើមិមពើរវិញ។ នៅពេលដែលលោកសឡាតរួចរាល់ លោកបានបែរទៅកាន់សហាហ្ពាត់ ហើយបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! តាមពិតខ្ញុំធ្វើ(មិមពើរ)នេះ គឺដើម្បីឲ្យអ្នកទាំងអស់គ្នាអាចតាមដាន និងរៀនសូត្រពីការសឡាតរបស់ខ្ញុំ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត។ រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត”។ បន្ទាប់មក លោកបានមានប្រសាសន៍នៅលើកទីបីថា៖ “សម្រាប់អ្នកដែលចង់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“សឡាតរួមគ្នា(ជើម៉ាអះ) គឺល្អប្រសើរជាងការដែលម្នាក់ៗនៃពួកអ្នកសឡាតម្នាក់ឯងចំនួនម្ភៃប្រាំកម្រិត។ ហើយម៉ាឡាអ៊ីកាត់ពេលយប់ និងម៉ាឡាអ៊ីកាត់ពេលថ្ងៃជួបជុំគ្នានៅពេលសឡាតស៊ូពុស”។ ក្រោយមក អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ចូរពួកអ្នកសូត្រចុះ ប្រសិនបើពួកអ្នកចង់៖
“إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا”
“ពិតប្រាកដណាស់ ការសឡាតស៊ូពុស គឺត្រូវបានគេធ្វើជាសាក្សី”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនពួកយើងនូវការសុំជម្រើសពីអល់ឡោះ(អ៊ីស្ទីខរ៉ោះ)នៅក្នុងកិច្ចការទាំងឡាយដូចដែលលោកបានបង្រៀនពួកយើងនូវស៊ូរ៉ោះមួយនៃគម្ពីរគួរអានដូច្នោះដែរ។ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់នៃពួកអ្នកមានបំណងធ្វើកិច្ចការអ្វីមួយ ចូរឲ្យគេសឡាតពីររ៉ក្អាត់ក្រៅពីសឡាតកាតព្វកិច្ច។ បន្ទាប់មក ចូរឲ្យគេសូត្រថា៖
اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي
( (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំឱ្យទ្រង់ប្រទាននូវអ្វីដែលល្អបំផុត ដោយចំណេះដឹងរបស់ទ្រង់។ ខ្ញុំសុំពីទ្រង់មេត្ដាកំណត់(អ្វីដែលល្អឲ្យខ្ញុំ)ដោយលទ្ធភាពរបស់ទ្រង់ ហើយខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសដ៏ធំធេងរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាព។ ចំណែកខ្ញុំគ្មានអានុភាពអ្វីឡើយ។ ទ្រង់ជាអ្នកដឹងបំផុត។ ចំណែកខ្ញុំវិញមិនដឹងអ្វីឡើយ ហើយទ្រង់ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។ ឱអល់ឡោះជាម្ចាស់! ប្រសិនបើទ្រង់ដឹងថា កិច្ចការនេះ ល្អសម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់កំណត់វាឲ្យខ្ញុំ និងសម្រួលវាដល់ខ្ញុំផង។ បន្ទាប់មក សូមទ្រង់មេត្តាផ្តល់ពរជ័យដល់ខ្ញុំចំពោះវាផង។ តែប្រសិនបើទ្រង់ដឹងថា កិច្ចការនេះអាក្រក់សម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់មេត្ដាបញ្ចៀសវាអំពីខ្ញុំ បញ្ចៀសខ្ញុំអំពីវា និងកំណត់ឲ្យខ្ញុំនូវអ្វីដែលល្អផង ទោះជានៅទីកន្លែងណាក៏ដោយ។ បន្ទាប់មក សូមទ្រង់មេត្តាធ្វើឲ្យខ្ញុំមានចិត្ដស្កប់ស្កល់ចំពោះវាផង”។ លោកបានមានប្រសាសន៍ថា៖ “ហើយគេត្រូវពោលឈ្មោះតម្រូវការរបស់ខ្លួន(នៅត្រង់ពាក្យ “កិច្ចការនេះ”)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
អ៊ិពនូ អាស្សហ្ស៊ូពៃរ តែងតែសូត្រនៅចុងបញ្ចប់នៃសឡាត ក្រោយពេលឲ្យសាឡាមរួចថា៖
لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ. لا حَوْلَ وَلا قُوَّةَ إِلا بِاللهِ، لا إلهَ إِلا اللهُ، وَلا نَعْبُدُ إِلا إيَّاهُ، لَهُ النِّعْمَةُ وَلَهُ الفَضْلُ وَلَهُ الثَّنَاءُ الحَسَنُ، لا إلهَ إِلا اللهُ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الكَافِرُونَ
(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះតែមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ពួកយើងមិនគោរពសក្ការៈទៅចំពោះអ្នកណាក្រៅពីទ្រង់ឡើយ។ ទ្រង់គឺជាអ្នកសប្បុរស ជាអ្នកសណ្ដោសប្រណី និងជាអ្នកដែលត្រូវគេកោតសរសើរយ៉ាងប្រពៃ។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ពួកយើងស្មោះត្រង់ចំពោះសាសនាទៅចំពោះទ្រង់ ទោះជាពួកគ្មានជំនឿមិនពេញចិត្ដក៏ដោយ)។ ហើយគាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ តែងសូត្រវារៀងរាល់ពេលបន្ទាប់ពីសឡាតរួច។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម