Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

103 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (52)
“ចូរពួកអ្នករៀបជួរ(សឡាត)របស់ពួកអ្នកឲ្យស្មើ ព្រោះការរៀបជួរឲ្យស្មើនោះជាផ្នែកមួយនៃភាពពេញលេញរបស់សឡាត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកបំពេញជួរទីមួយ។ បន្ទាប់មក ជួរដែលនៅបន្ទាប់។ ប្រសិនបើមានចន្លោះ ចូរទុកវានៅជួរចុងក្រោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអាន់ណាសាអ៊ី
រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលលោកសឡាតចប់ លោកតែងសុំការអភ័យទោសពីអល់ឡោះចំនួន៣ដង។ បន្ទាប់មក លោកសូត្រថា៖ " اللَّهُمَّ أنْتَ السَّلاَمُ ، وَمِنْكَ السَّلاَمُ ، تَبَارَكْتَ يَا ذَا الجَلاَلِ وَالإكْرَامِ " (ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាអ្នកផ្ដល់នូវសន្តិភាព ហើយសន្តិភាព គឺមកអំពីទ្រង់។ ទ្រង់គឺជាអ្នកថ្កុំថ្កើងបំផុត ឱម្ចាស់ដ៏មហាខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមបំផុត)។ អាល់វ៉ាលីទ បាននិយាយថា៖ ពេលនោះ ខ្ញុំបានសួរទៅកាន់ អាវហ្សាអ៊ី ថា៖ តើសុំការអភ័យទោសពីអល់ឡោះត្រូវសូត្រយ៉ាងដូចមេ្ដច? គាត់បានឆ្លើយថា៖ គឺអ្នកសូត្រថា៖ “أسْتَغْفِرُ الله أسْتَغْفِرُ الله” (ខ្ញុំសុំការអភ័យទោសពីអល់ឡោះ ខ្ញុំសុំការអភ័យទោសពីអល់ឡោះ)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់គាត់តឹកពៀរនៅក្នុងគ្រប់សឡាតទាំងអស់ ទាំងសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ) ទាំងសឡាតដែលមិនមែនជាកាតព្វកិច្ច(សឡាតស៊ូណិត) ទាំងក្នុងខែរ៉ម៉ាហ្ទន ទាំងក្រៅពីខែរ៉ម៉ាហ្ទន ដោយគាត់តឹកពៀរនៅពេលឈរ(ចាប់ផ្តើមសឡាត) ក្រោយមក គាត់តឹកពៀរនៅពេលឱនរូកុ។ បន្ទាប់មក គាត់សូត្រថា៖ “سَمِعَ اللهُ لِمَنْ حَمِدَهُ” រួចសូត្រថា៖ “رَبَّنَا وَلَكَ الْحَمْدُ” មុននឹងគាត់ស៊ូជោត។ បន្ទាប់មកទៀត គាត់សូត្រថា៖ “اللهُ أَكْبَرُ”នៅពេលដែលគាត់ចុះទៅស៊ូជោត។ ក្រោយមក គាត់តឹកពៀរនៅពេលដែលគាត់ងើបក្បាលពីស៊ូជោតវិញ។ ក្រោយមកទៀត គាត់តឹកពៀរ(ម្តងទៀត)នៅពេលដែលគាត់ស៊ូជោត(ជាលើកទីពីរ)។ បន្ទាប់មក គាត់តឹកពៀរនៅពេលដែលគាត់ងើបក្បាលពីស៊ូជោតវិញ។ បន្ទាប់មកទៀត គាត់តឹកពៀរនៅពេលដែលគាត់ក្រោកឈរឡើងពីការអង្គុយ(តះយិត)ក្នុងរ៉ក្អាត់ទីពីរ។ ហើយគាត់ធ្វើបែបនេះនៅរាល់រ៉ក្អាត់ទាំងអស់ រហូតដល់គាត់សឡាតរួចរាល់។ បន្ទាប់មក គាត់បាននិយាយនៅពេលដែលគាត់សឡាតរួចរាល់ថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់! ជាការពិតណាស់ ខ្ញុំពិតជាអ្នកដែលសឡាតស្រដៀងនឹងសឡាតរបស់រ៉ស៊ូលុលឡោះ ﷺ ជាងគេក្នុងចំណោមពួកអ្នក។ ពិតណាស់ នេះគឺជាការសឡាតរបស់លោក រហូតដល់លោកលាចាកលោកិយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ គាត់បានទៅជួបនឹងណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ស្ហៃតនវាបានរារាំងខ្ញុំពីការសឡាត និងការសូត្រ វាធ្វើឲ្យខ្ញុំច្រឡូកច្រឡំ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះវា ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះអំពីវា ហើយស្តោះផ្លុំទៅខាងឆ្វេងចំនួនបីដង”។ គាត់បាននិយាយថា៖ ខ្ញុំបានធ្វើដូច្នោះ ហើយអល់ឡោះក៏បានឲ្យវាបាត់ចេញពីខ្ញុំ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនណាសូត្រអាយ៉ាត់កួរស៊ីយ៍រៀងរាល់ពេលក្រោយពីសឡាតដែលជាកាតព្វកិច្ចរួច គ្មានអ្វីដែលរារាំងរូបគេពីការចូលឋានសួគ៌ឡើយ លើកលែងតែការស្លាប់ប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាន់ណាសាអ៊ី នៅក្នុងសៀវភៅ"អាល់គុបរ៉"
“នៅពេលដែលពួកអ្នកសឡាត ចូរពួកអ្នកតម្រៀបជួរ(សាហ្វ)របស់ពួកអ្នកឲ្យបានត្រង់ ហើយចូរឲ្យមនុស្សម្នាក់ក្នុងចំណោមពួកអ្នកធ្វើជាអ៊ីម៉ាំពួកអ្នក។ ដូចនេះ នៅពេលដែលអ៊ីម៉ាំតឹកពៀរ ចូរពួកអ្នកតឹកពៀរ។ ហើយនៅពេលដែលអ៊ីម៉ាំសូត្រថា៖ “غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلا الضَّالِّينَ” ចូរពួកអ្នកពោលថា៖ “آمِينَ” (ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងឆ្លើយតបចំពោះការទូអាបួងសួងរបស់ពួកអ្នក)។ នៅពេលដែលអ៊ីម៉ាំតឹកពៀរ ហើយរូកុ ចូរពួកអ្នកតឹកពៀរ ហើយរូកុ។ ជាការពិតណាស់ អ៊ីម៉ាំរូកុមុនពួកអ្នក និងងើបពីរូកុវិញមុនពួកអ្នក។ ហើយរ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា “ហើយវាស្មើនឹងបែបនេះ”។ ហើយនៅពេលដែលអ៊ីម៉ាំសូត្រថា៖ “سَمِعَ اللهُ لِمَنْ حَمِدَهُ” ចូរពួកអ្នកសូត្រថា៖ “اللَّهُمَّ رَبَّنَا لَكَ الْحَمْدُ”។ នោះអល់ឡោះជាម្ចាស់នឹងឮពួកអ្នក ដូចដែលទ្រង់បានមានបន្ទូលតាមរយៈពាក្យសម្តីរបស់ណាពីរបស់ទ្រង់ ﷺ ថា៖ “អល់ឡោះទ្រង់ឮហើយចំពោះអ្នកដែលកោតសរសើរទ្រង់”។ នៅពេលដែលអ៊ីម៉ាំតឹកពៀរ ហើយស៊ូជោត ចូរពួកអ្នកតឹកពៀរ ហើយស៊ូជោត។ ជាការពិតណាស់ អ៊ីម៉ាំស៊ូជោតមុនពួកអ្នក និងងើបពីស៊ូជោតវិញមុនពួកអ្នក។ ហើយរ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា៖ “ហើយវាស្មើនឹងបែបនេះ”។ ហើយនៅពេលដែលដល់កន្លែងអង្គុយ នោះពាក្យពេចន៍ដំបូងគេដែលពួកអ្នកត្រូវសូត្រគឺ៖ التَّحِيَّاتُ الطَّيِّبَاتُ الصَّلَوَاتُ لِلهِ، السَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللهِ وَبَرَكَاتُهُ، السَّلَامُ عَلَيْنَا وَعَلَى عِبَادِ اللهِ الصَّالِحِينَ، أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“គ្មានទេការសឡាតសម្រាប់អ្នកដែលមិនបានសូត្រស៊ូរ៉ោះអាល់ហ្វាទីហះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម