عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
ប្រភេទ (21)
កម្រិតហាទីស
រាយការណ៍ក្នុង
បង្ហាញប្រភពដែលនៅសល់
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (52)
“បុគ្គលណាថែរក្សាលើការសឡាតបួនរ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងបួនរ៉ក្អាត់ក្រោយពីវា អល់ឡោះជាម្ចាស់នឹងដាក់បម្រាមរូបគេពីឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេឲ្យសាឡាមលើណាពី ហើយចូរឲ្យគេសូត្រថា៖
“اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ”។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេឲ្យសាឡាមលើណាពី ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ اعْصِمْنِي مِنْ الشَّيْطَانِ الرَّجِيمِ”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍របស់ អាល់ហាគិម៖ “ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេឲ្យសាឡាមលើណាពី ﷺ ហើយចូរឲ្យគេសូត្រថា៖ “اللَّهُمَّ أَجِرْنِي مِنَ الشَّيْطَانِ الرَّجِيمِ”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ និងអាល់ហាគិម
ណាពី ﷺ តែងសូត្រនៅចន្លោះស៊ូជោតទាំងពីរថា៖
اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំ អាណិតស្រឡាញ់ចំពោះរូបខ្ញុំ ផ្តល់ភាពសុខសាន្តដល់រូបខ្ញុំ ចង្អុលបង្ហាញដល់រូបខ្ញុំ និងប្រទានលាភសក្ការៈដល់រូបខ្ញុំផងចុះ)។
ហាទីស្ហហាសាន់ដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ប្រាំពីរក្រុមដែលអល់ឡោះជាម្ចាស់ឲ្យជ្រកក្រោមម្លប់របស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាក្រៅពីម្លប់របស់ទ្រង់ឡើយគឺ មេដឹកនាំដែលយុត្ដិធម៌, យុវជនដែលធំឡើងស្ថិតនៅក្នុងការគោរពសក្ការៈទៅចំពោះអល់ឡោះ, បុរសដែលចិត្ដរបស់គេផ្សារភ្ជាប់នឹងម៉ាស្ជិត, បុរសពីរនាក់ដែលស្រលាញ់រាប់អានគ្នាដើម្បីអល់ឡោះ ពួកគេជួបគ្នានិងបែកគ្នាក្នុងបុព្វហេតុនេះ, បុរសដែលស្ដ្រីមានពូជអម្បូរនិងរូបសម្រស់បបួលខ្លួនមករួមមេត្រី តែរូបគេឆ្លើយតបថា៖ (ទេ) ពិតណាស់ ខ្ញុំខ្លាចអល់ឡោះ, បុរសដែលធ្វើការបរិច្ចាគទាន ហើយលាក់បាំង រហូតដល់ដៃឆេ្វងរបស់គេមិនដឹងពីអ្វីដែលដៃស្ដាំរបស់គេធ្វើការបរិច្ចាគ និងបុរសដែលរលឹកដល់អល់ឡោះពេលនៅស្ងាត់ម្នាក់ឯង ដោយសម្រក់ទឹកភ្នែក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ក្នុងពេលដែលពួកយើងអង្គុយជាមួយណាពី ﷺ ក្នុងម៉ាស្ជិត មានបុរសម្នាក់ជិះសត្វអូដ្ឋចូលមក ហើយគេក៏បានឲ្យអូដ្ឋនោះលុតជង្គង់ចុះ រួចក៏បានចងសត្វអូដ្ឋនោះ។ បន្ទាប់មក បុរសនោះក៏សួរពួកគេថា៖ តើនរណាម្នាក់ក្នុងចំណោមពួកអ្នកជាមូហាំម៉ាត់? ខណៈនោះ ណាពី ﷺ កំពុងតែទម្រេតខ្លួននៅក្នុងចំណោមពួកគេ។ ពេលនោះ ពួកយើងបានឆ្លើយថា៖ គឺបុរសសម្បុរសដែលនៅទម្រេតខ្លួននេះ។ បុរសនោះក៏បាននិយាយទៅកាន់លោកថា៖ ឱកូនប្រុសរបស់អាប់ទុលមូតល់ឡឹប! ណាពី ﷺ បានតបទៅបុរសនោះវិញថា៖ “ខ្ញុំពិតជាឆ្លើយតបនឹងអ្នក”។ ពេលនោះ បុរសនោះក៏បាននិយាយទៅកាន់ណាពី ﷺ ថា៖ ខ្ញុំនឹងសួរអ្នកនូវសំណួរមួយដែលពិបាកសម្រាប់អ្នក ដូច្នេះកុំខឹងនឹងខ្ញុំ។ លោកបានឆ្លើយថា៖ “ចូរអ្នកសួរមកចុះនូវអ្វីដែលអ្នកចង់”។ បុរសនោះបាននិយាយថា៖ ខ្ញុំសួរអ្នកក្នុងនាមម្ចាស់របស់អ្នក និងម្ចាស់អ្នកជំនាន់មុនអ្នក។ តើអល់ឡោះជាម្ចាស់បញ្ជូនអ្នកមកកាន់មនុស្សគ្រប់គ្នាឬ? លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ បុរសនោះបាននិយាយថា៖ ខ្ញុំសូមសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកឲ្យពួកយើងសឡាតក្នុងមួយថ្ងៃមួយយប់ប្រាំដងឬ? លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ បុរសនោះបាននិយាយថា៖ ខ្ញុំសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកឲ្យពួកយើងបួសខែនេះ(ខែរ៉ម៉ាហ្ទន)ក្នុងមួយឆ្នាំឬ? លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ បុរសនោះបានបន្តថា៖ ខ្ញុំសួរអ្នកក្នុងនាមអល់ឡោះ។ តើអល់ឡោះប្រើអ្នកដកយកទាននេះ(ហ្សាកាត់)ពីអ្នកមាននៃពួកយើង រួចអ្នកបែងចែកវាទៅឲ្យអ្នកក្រនៃពួកយើងឬ? ណាពី សអវ លោកបានឆ្លើយថា៖ “ឱអល់ឡោះជាម្ចាស់! ពិតមែនហើយ”។ ពេលនោះ បុរសនោះក៏បាននិយាយថា៖ ខ្ញុំមានជំនឿចំពោះអ្វីដែលអ្នកនាំមកហើយ ហើយខ្ញុំ គឺជាអ្នកនាំសារអំពីក្រុមរបស់ខ្ញុំដែលនៅពីក្រោយខ្ញុំ។ ហើយខ្ញុំ គឺ ហ្ទាំម៉ាម ពិន សាក់ឡើហ្ពះ ជាបងប្អូនអម្បូរសាអាត់ ពិន ហ្ពាកើរ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកតែងតែបួងសួង(សុំពីអល់ឡោះជាម្ចាស់)ដោយសូត្រថា៖
«اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ عَذَابِ القَبْرِ، وَمِنْ عَذَابِ النَّارِ، وَمِنْ فِتْنَةِ المَحْيَا وَالمَمَاتِ، وَمِنْ فِتْنَةِ المَسِيحِ الدَّجَّالِ»
(ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីទណ្ឌកម្មក្នុងផ្នូរ ពីទណ្ឌកម្មនៃឋាននរក ភាពវឹកវរនៅក្នុងជីវិតរស់នៅនិងពេលស្លាប់ និងពីភាពវឹកវរដែលបណ្ដាលមកពីម៉ាសៀហអាត់ហ្ទាច់ហ្ជាលផងចុះ)”។
ចំណែកឯនៅពាក្យពេចន៍ដែលរាយការណ៍ដោយមូស្លីមវិញ៖
“នៅពេលនរណាម្នាក់នៃពួកអ្នកសូត្រតាស្ហះហ៊ុទ(តះយិត)ចុងក្រោយរួច ចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ជៀសពីបួនប្រការគឺ ពីទណ្ឌកម្មនៃនរកជើហាន់ណាំ ពីទណ្ឌកម្មនៅក្នុងផ្នូរ ពីភាពវឹកវរនៅក្នុងជីវិតរស់នៅនិងពេលស្លាប់ និងពីប្រការអាក្រក់ដែលបណ្ដាលមកពីម៉ាសៀហអាត់ហ្ទាច់ហ្ជាល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជួរដែលល្អជាងគេសម្រាប់បុរស គឺជួរទីមួយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរចុងក្រោយ។ ចំណែកឯជួរដែលល្អជាងគេសម្រាប់ស្ដ្រី គឺជួរចុងក្រោយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរទីមួយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម