Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

74 នៃ 839 កាត

លុបតម្រង
“ចូរឲ្យក្រុមទាំងឡាយដែលបោះបង់ចោលជុមអាត់ត្រូវតែបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ។ ក្រោយមក ពួកគេប្រាកដជានឹងក្លាយជាអ្នកព្រងើយកន្ដើយជាមិនខាន”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ខ្ញុំធ្លាប់បានឃើញរ៉ស៊ូលុលឡោះ ﷺ លោកឲ្យសាឡាមទៅខាងស្តាំ និងទៅខាងឆ្វេង រហូតដល់ខ្ញុំឃើញថ្ពាល់សរបស់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
មានបុរសម្នាក់បានសួរណាពី ﷺ ខណៈពេលដែលលោកនៅលើមិមពើរថា៖ តើលោកយល់យ៉ាងណាចំពោះសឡាតពេលយប់? លោកបានឆ្លើយថា៖ “ពីររ៉ក្អាត់ឲ្យសាឡាមម្តង ពីររ៉ក្អាត់ឲ្យសាឡាមម្តង។ ប្រសិនបើគេខ្លាចពេលស៊ូពុសមកដល់ គឺគេត្រូវសឡាតមួយរ៉ក្អាតដែលជាការសឡាតវីតៀរសម្រាប់រូបគេនូវអ្វីដែលរូបគេបានសឡាត”។ ហើយលោកធ្លាប់បានមានប្រសាសន៍ថា៖ “ចូរពួកអ្នកចាត់ទុកសឡាតវីតៀរជាសឡាតចុងក្រោយរបស់ពួកអ្នក”។ ពិតណាស់ ណាពី ﷺ លោកបានបង្គាប់ប្រើដូចនេះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ប្រសិនបើមនុស្សបានដឹងនូវអ្វីដែលមាននៅក្នុងការអាហ្សាននិងការសឡាតនៅជួរទីមួយ ក្រោយមក ពួកគេគ្មានមធ្យោបាយអ្វីដើម្បីធ្វើដូច្នោះក្រៅតែពីការចាប់ឆ្នោត នោះពួកគេនឹងធ្វើការចាប់ឆ្នោតជាមិនខាន។ ហើយប្រសិនបើពួកគេដឹងពីផលបុណ្យនៃការរួសរាន់ទៅសឡាត នោះពួកគេនឹងប្រជែងគ្នារួសរាន់ទៅសឡាត។ ហើយប្រសិនបើពួកគេដឹងពីផលបុណ្យនៃសឡាតអ៊ីស្ហានិងសឡាតស៊ូពុស(នៅម៉ាស្ជិត) នោះពួកគេនឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះជាត្រូវវារក៏ដោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ខ្ញុំត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោត(ក្រាបថ្វាយបង្គំ)លើអវយវៈទាំងប្រាំពីរគឺ ថ្ងាស ហើយលោកបានចង្អុលទៅកាន់ច្រមុះរបស់លោក ដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងម្រាមជើងទាំងពីរ។ ហើយយើងមិនត្រូវមូរសម្លៀកបំពាក់ ឬសក់ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់មានបុរសមួយក្រុមបានទៅជួបនឹង សះល៍ ពិន សាអាត់ អាស្សាអ៊ីទីយ៍ ខណៈដែលពួកគេបានប្រកែកគ្នាចំពោះរឿងមិមពើរ(របស់ណាពី) ថាតើវាធ្វើពីឈើអ្វី។ ពេលនោះ ពួកគេក៏សួរគាត់ពីបញ្ហានេះ។ គាត់បាននិយាយថា៖ សូមស្បថចំពោះអល់ឡោះ! ខ្ញុំពិតជាដឹងថាមិមពើរនេះធ្វើអំពីអ្វី។ ពិតណាស់ ខ្ញុំបានឃើញវានៅថ្ងៃដំបូងដែលគេបានដាក់មិមពើរនេះ និងនៅថ្ងៃដំបូងដែលរ៉ស៊ូលុលឡោះ ﷺ បានអង្គុយលើវា។ រ៉ស៊ូលុលឡោះ ﷺ លោកបានបញ្ជូនទៅកាន់មនុស្សម្នាក់(គឺស្រ្តីម្នាក់ក្នុងចំណោមពួកអាន់សរដែល សះល៍ បានដាក់ឈ្មោះឲ្យនាង)ថា៖ ចូរនាងប្រើអ្នកបម្រើរបស់នាងដែលជាជាងឈើឲ្យធ្វើមិមពើរឲ្យខ្ញុំដែលខ្ញុំអាចអង្គុយពីលើវានៅពេលដែលខ្ញុំនិយាយទៅកាន់សហាហ្ពាត់។ ដូចនេះ ស្ត្រីនោះក៏បានប្រើអ្នកបម្រើរបស់ខ្លួន ហើយគេក៏បានធ្វើវាពី ឈើនៃដើមតើរហ្វាកព្រៃដែលមាននៅក្រៅម៉ាទីណះភាគខាងលិច(ស្រដៀងដើមស្រល់) ក្រោយពីធ្វើរួចរាល់ ស្ត្រីនោះក៏បញ្ជូនវាទៅឲ្យរ៉ស៊ូលុលឡោះ ﷺ ។ ហើយលោកបានប្រាប់ឲ្យដាក់នូវនៅកន្លែងរបស់វា។ ក្រោយមក ខ្ញុំបានឃើញរ៉ស៊ូលុលឡោះ ﷺ លោកសឡាតនៅលើមិមពើរនោះ និងបានតឹកពៀរនៅលើវា។ ក្រោយមក លោករូកុនៅលើវា។ បន្ទាប់មក លោកបានចុះមក ដើរថយក្រោយបន្តិច រួចលោកក៏ស៊ូជោតនៅត្រង់គ្រឹះមិមពើរនោះ ក្រោយមក លោកក៏ត្រឡប់ទៅលើមិមពើរវិញ។ នៅពេលដែលលោកសឡាតរួចរាល់ លោកបានបែរទៅកាន់សហាហ្ពាត់ ហើយបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! តាមពិតខ្ញុំធ្វើ(មិមពើរ)នេះ គឺដើម្បីឲ្យអ្នកទាំងអស់គ្នាអាចតាមដាន និងរៀនសូត្រពីការសឡាតរបស់ខ្ញុំ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត។ រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត”។ បន្ទាប់មក លោកបានមានប្រសាសន៍នៅលើកទីបីថា៖ “សម្រាប់អ្នកដែលចង់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“សឡាតរួមគ្នា(ជើម៉ាអះ) គឺល្អប្រសើរជាងការដែលម្នាក់ៗនៃពួកអ្នកសឡាតម្នាក់ឯងចំនួនម្ភៃប្រាំកម្រិត។ ហើយម៉ាឡាអ៊ីកាត់ពេលយប់ និងម៉ាឡាអ៊ីកាត់ពេលថ្ងៃជួបជុំគ្នានៅពេលសឡាតស៊ូពុស”។ ក្រោយមក អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ចូរពួកអ្នកសូត្រចុះ ប្រសិនបើពួកអ្នកចង់៖ “إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا” “ពិតប្រាកដណាស់ ការសឡាតស៊ូពុស គឺត្រូវបានគេធ្វើជាសាក្សី”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម