Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

74 នៃ 839 កាត

លុបតម្រង
“គ្មានទេការសឡាតនៅពេលគេលើកអាហារមកដល់ ហើយក៏ដូចគ្នាដែរនៅពេលរូបគេខំទប់ទុក្ខសត្វទាំងពីរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលលោកងើបខ្នងរបស់លោកពីរូកុវិញ លោកសូត្រថា៖ «سَمِعَ اللهُ لِمَنْ حَمِدَهُ، اللَّهُمَّ رَبَّنَا لَكَ الْحَمْدُ، مِلْءَ السَّمَاوَاتِ وَمِلْءَ الْأَرْضِ وَمِلْءَ مَا شِئْتَ مِنْ شَيْءٍ بَعْدُ»
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពេលវេលាបីដែលរ៉ស៊ូលុលឡោះ ﷺ លោកហាមឃាត់មិនឲ្យពួកយើងសឡាត ឬក៏បញ្ចុះសពអ្នកស្លាប់នៃពួកយើង គឺនៅពេលដែលថ្ងៃរះឡើង រហូតដល់រះឡើងខ្ពស់(កម្ពស់មួយថ្នោល) នៅពេលលដែលថ្ងៃត្រង់(ចំពីលើក្បាល) រហូតដល់ថ្ងៃជ្រេបន្តិច និងនៅពេលដែលថ្ងៃរៀបលិច រហូតដល់វាលិចបាត់។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនខ្ញុំនូវតាស្ហះហ៊ុទ(តះយិត) ខណៈដែលដៃរបស់ខ្ញុំនៅចន្លោះដៃទាំងពីររបស់លោក ដូចជាការដែលលោកបង្រៀនខ្ញុំនូវស៊ូរ៉ោះមួយពីគម្ពីរគួរអានថា៖ »التَّحِيَّاتُ لِلَّهِ، وَالصَّلَوَاتُ وَالطَّيِّبَاتُ، السَّلاَمُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ، السَّلاَمُ عَلَيْنَا وَعَلَى عِبَادِ اللَّهِ الصَّالِحِينَ، أَشْهَدُ أَنْ لاَ إِلَهَ إِلَّا اللَّهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ« ចំណែកឯនៅក្នុងពាក្យពេចន៍ដែលរាយការណ៍ដោយគាត់ទាំងពីរ(ពូខរី និងមូស្លីម)វិញ៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជា អាស្សាឡាម(អ្នកដែលផ្តល់សន្តិភាព)។ ហេតុនេះ នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកអង្គុយ(តះយិត)ក្នុងសឡាត ចូរឲ្យគេសូត្រថា៖ التَّحِيَّاتُ لِلَّهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ السَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللهِ وَبَرَكَاتُهُ، السَّلَامُ عَلَيْنَا وَعَلَى عِبَادِ اللهِ الصَّالِحِينَ នៅពេលដែលគេពោលពាក្យនេះ ពាក្យនេះនឹងបានដល់ខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសលគ្រប់រូបនៅលើមេឃ និងផែនដី។ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ បន្ទាប់មក ចូរជ្រើសរើសនូវអ្វីដែលគេចង់បួងសួងសុំតាមក្តីប្រាថ្នា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកមានការសង្ស័យចំពោះសឡាតរបស់ខ្លួនដោយមិនដឹងថាតើរូបគេសឡាតបានបីរ៉ក្អាត់ ឬបួនរ៉ក្អាត់នោះ ចូរឲ្យគេបោះបង់ការសង្ស័យ ហើយធ្វើនូវអ្វីដែលខ្លួនប្រាកដក្នុងចិត្ត។ បន្ទាប់មក គេត្រូវស៊ូជោត(សះវី)ចំនួនពីរដងមុនពេលឲ្យសាឡាម។ ប្រសិនបើគេសឡាតបានប្រាំរ៉ក្អាត់ ការស៊ូជោតនោះនឹងធ្វើឱ្យសឡាតរបស់គេគ្រប់។ ហើយប្រសិនបើគេសឡាតគ្រប់បួនរ៉ក្អាត់ នោះការស៊ូជោតនោះនឹងក្លាយជាការបន្តុះបង្អាប់ស្ហៃតន”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកកុំអង្គុយលើផ្នូរ និងកុំសឡាតឆ្ពោះទៅកាន់ផ្នូរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនណាដែលសូត្រនៅពេលឮអ្នកអាហ្សានថា៖ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا (ខ្ញុំសូមធ្វើជាសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ ខ្ញុំពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ មូហាំម៉ាត់ជាអ្នកនាំសារ និងអ៊ីស្លាមធ្វើជាសាសនា) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មរបស់គេ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ បានចូលក្នុងម៉ាស្ជិត ហើយមានបុរសម្នាក់បានចូលមក រួចសឡាត។ បន្ទាប់មក បុរសនោះបានឲ្យសាឡាមទៅកាន់ណាពី ﷺ ។ លោកក៏បានតបសាឡាម ហើយបានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅសឡាតម្តងទៀត។ ពិតណាស់ អ្នកមិនទាន់បានសឡាតឡើយ”។ បុរសនោះក៏ត្រឡប់ទៅសឡាតម្តងទៀតដូចដែលគាត់បានសឡាត។ បន្ទាប់មក គាត់បានត្រឡប់មកវិញ រួចឲ្យសាឡាមទៅកាន់ណាពី ﷺ ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកត្រឡប់ទៅសឡាតម្តងទៀត។ ពិតណាស់ អ្នកមិនទាន់បានសឡាតឡើយ”។ ករណីនេះបានកើតឡើងចំនួនបីដង។ ហេតុដូច្នេះ បុរសនោះក៏បាននិយាយថា៖ សូមស្បថនឹងអ្នកដែលបានតែងតាំងលោកមកដោយការពិត! ខ្ញុំមិនអាចធ្វើបានល្អជាងនេះទេ។ ហេតុនេះ សូមលោកបង្រៀនខ្ញុំផង។ ណាពី ﷺ បានមានប្រសាសន៍ថា៖ “នៅពេលអ្នកឈរដើម្បីសឡាត ចូរអ្នកតឹកពៀរ។ បន្ទាប់មក ចូរអ្នកសូត្រអ្វីដែលងាយស្រួលសម្រាប់អ្នកពីគម្ពីរគួរអាន។ បន្ទាប់មក ចូរអ្នករូកុ រហូតដល់អ្នកមានភាពនឹងនរក្នុងពេលរូកុនោះ។ បន្ទាប់មក ចូរអ្នកងើបឡើង រហូតដល់អ្នកឈរត្រង់ខ្លួន។ បន្ទាប់មក ចូរអ្នកស៊ូជោត រហូតដល់អ្នកមានភាពនឹងនរក្នុងពេលស៊ូជោតនោះ។ បន្ទាប់មកទៀត ចូរអ្នកងើបឡើង រហូតដល់អ្នកមានភាពនឹងនរក្នុងពេលអង្គុយ។ ហើយចូរអ្នកធ្វើបែបនេះក្នុងការសឡាតទាំងមូលរបស់អ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម