Skip to content

ពិតណាស់ខ្ញុំដឹងថា អ្នកគ្រាន់តែជាដុំថ្មដែលមិនអាចបង្កនូវគ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍អ្វីបានឡើយ។ ប្រសិនបើខ្ញុំពិតជាមិនបានឃើញណាពី ﷺ ថើបអ្នកទេនោះ ខ្ញុំក៏នឹងមិនថើបអ្នកនោះដែរ។

អំពី អ៊ូមើរ رضي الله عنه

ពិតណាស់ គាត់បានមកកាន់ថ្មខ្មៅ(ហាជើរុលអាស់វ៉ាត់) ហើយថើបវា រួចនិយាយថា៖ ពិតណាស់ខ្ញុំដឹងថា អ្នកគ្រាន់តែជាដុំថ្មដែលមិនអាចបង្កនូវគ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍អ្វីបានឡើយ។ ប្រសិនបើខ្ញុំពិតជាមិនបានឃើញណាពី ﷺ ថើបអ្នកទេនោះ ខ្ញុំក៏នឹងមិនថើបអ្នកនោះដែរ។

أَنَّهُ جَاءَ إِلَى الحَجَرِ الأَسْوَدِ فَقَبَّلَهُ، فَقَالَ: إِنِّي أَعْلَمُ أَنَّكَ حَجَرٌ، لاَ تَضُرُّ وَلاَ تَنْفَعُ، وَلَوْلاَ أَنِّي رَأَيْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يُقَبِّلُكَ مَا قَبَّلْتُكَ.

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

អាមីរុលមុមីនីន អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បានមកកាន់ថ្មខ្មៅ(ហាជើរុលអាស់វ៉ាត់)ដែលនៅជ្រុងម្ខាងនៃកាក់ហ្ពះ ហើយថើបវា រួចគាត់បាននិយាយថា៖ ជាការពិតណាស់ ខ្ញុំដឹងថា អ្នកគ្រាន់តែជាដុំថ្មដែលមិនអាចបង្កនូវគ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍អ្វីនោះឡើយ។ ប្រសិនបើខ្ញុំពិតជាមិនបានឃើញណាពី ﷺ ថើបអ្នកទេនោះ ខ្ញុំក៏មិនថើបអ្នកនោះដែរ។

មេរៀនដែលទាញបានពីហាទីស្ហ

បង្គាប់ប្រើឲ្យថើបថ្មខ្មៅ(ហាជើរុលអាស់វ៉ាត់)សម្រាប់អ្នកដែលតវ៉ាហ្វនៅពេលដែលពួកគេទៅដល់ទីនោះ ប្រសិនបើអាចធ្វើបានដោយងាយស្រួល។

គោលបំណងនៃការថើបថ្មខ្មៅ គឺជាការអនុវត្តតាមរ៉ស៊ូលុលឡោះ ﷺ ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ អត្ថន័យរបស់វា គឺថ្មនោះគ្មានសមត្ថភាពអ្វីក្នុងការផ្តល់ជាប្រយោជន៍ ឬបង្កគ្រោះថ្នាក់នោះឡើយ។ វាគ្រាន់តែជាថ្មដែលត្រូវបានគេបង្កើតឡើងដូចជាភាវៈ(ម៉ាខ្លូក)ផ្សេងទៀតដែលមិនអាចធ្វើឱ្យមានគ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍អ្វីឡើយ។ អ៊ូមើរបានផ្សព្វផ្សាយរឿងនេះក្នុងរដូវហាជ្ជី ដើម្បីឱ្យឱ្យប្រជាជននៃបណ្តាប្រទេសនានាបានដឹង និងបានចងចាំដោយអ្នកធ្វើហាជ្ជីមកពីតំបន់ផ្សេងៗ។

ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ត្រូវផ្អែកលើភស្តុតាង។ ដូចនេះ គេមិនបង្គាប់ឲ្យធ្វើការគោរពសក្ការៈណាមួយឡើយ លើកលែងតែអ្វីដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានបង្គាប់ប្រើប៉ុណ្ណោះ។

នៅពេលដែលការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)មួយមានភស្តុតាងបញ្ជាក់ត្រឹមត្រូវថា នោះគេត្រូវអនុវត្តវា បើទោះបីជាគេមិនដឹងពីមូលហេតុរបស់វាក៏ដោយ ព្រោះការអនុវត្តរបស់មនុស្ស និងការគោរពប្រតិបត្តិតាមរបស់ពួកគេនោះ គឺជាផ្នែកមួយនៃមូលហេតុដែលគេចង់បាន។

ហាមឃាត់ការថើបដុំថ្ម ឬអ្វីផ្សេងទៀតដែលមិនមានភស្តុតាងបញ្ជាក់ក្នុងន័យគោរពបូជា។

ឯកសារយោង

សហេស អាល់ពូខរី (2/ 149) (1597).

សហេស មូស្លីម (2/ 925) (1270).

បន្ថែមទៀត (4)

تيسير العلام شرح عمدة الأحكام.

لعبد الله البسام (ص394).

تنبيه الأفهام شرح عمدة الأحكام.

لابن عثيمين (3/ 527).