Skip to content

“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមនុស្សអួតអាងគ្នានៅតាមម៉ាស្ជិត”។

អំពី អាណាស رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែមនុស្សអួតអាងគ្នានៅតាមម៉ាស្ជិត”។

«لَا تَقُومُ السَّاعَةُ حَتَّى يَتَبَاهَى النَّاسُ فِي الْمَسَاجِدِ».

រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក និងការដល់ទីបញ្ចប់នៃផែនដី គឺការដែលមនុស្សអួតអាងគ្នាលើការតុបតែងម៉ាស្ជិត ឬអួតអាងគ្នាពីរឿងលោកិយនៅក្នុងម៉ាស្ជិតដែលគេមិនបានសាងសង់វាក្រៅពីដើម្បីរំលឹកចំពោះអល់ឡោះជាម្ចាស់នោះឡើយ។

មេរៀនដែលទាញបានពីហាទីស្ហ

ហាមឃាត់ការអួតអាងគ្នាចំពោះម៉ាស្ជិត ហើយវាជាទង្វើមួយដែលគេមិនទទួលយកឡើយ ពីព្រោះវាមិនមែនជាទង្វើដែលគេធ្វើក្នុងនាមអល់ឡោះ។

ហាមឃាត់ការតុបតែងលម្អម៉ាស្ជិតដោយពណ៌ចម្រុះ ការឆ្លាក់រូប និងសរសេរអក្សរផ្សេងៗ ព្រោះការធ្វើដូចនោះ គឺរំខានដល់អ្នកសឡាតនៅពេលដែលគេសម្លឹងមើលទៅកាន់វា។

អាស្ស៊ិនទី បាននិយាយថា៖ ហាទីស្ហនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីសច្ចភាពរបស់ណាពី ﷺ ហើយវាស្ថិតក្នុងចំណោមអច្ឆរិយភាពដ៏ត្រចេះត្រចង់សម្រាប់ណាពី ﷺ។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (1/ 337) (449).

ស៊ូណាន់ អាន់ណាសាអ៊ី (2/ 32) (689).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (1/ 475) (739).

បន្ថែមទៀត (4)

توضيح الأحكام مِن بلوغ المرام.

لعبد الله البسام (2/ 137).

فتح ذي الجلال والإكرام شرح بلوغ المرام.

لابن عثيمين (1/ 621).