عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (215)
រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលលោកសឡាតចប់ លោកតែងសុំការអភ័យទោសពីអល់ឡោះចំនួន៣ដង។ បន្ទាប់មក លោកសូត្រថា៖
" اللَّهُمَّ أنْتَ السَّلاَمُ ، وَمِنْكَ السَّلاَمُ ، تَبَارَكْتَ يَا ذَا الجَلاَلِ وَالإكْرَامِ "
(ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាអ្នកផ្ដល់នូវសន្តិភាព ហើយសន្តិភាព គឺមកអំពីទ្រង់។ ទ្រង់គឺជាអ្នកថ្កុំថ្កើងបំផុត ឱម្ចាស់ដ៏មហាខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមបំផុត)។ អាល់វ៉ាលីទ បាននិយាយថា៖ ពេលនោះ ខ្ញុំបានសួរទៅកាន់ អាវហ្សាអ៊ី ថា៖ តើសុំការអភ័យទោសពីអល់ឡោះត្រូវសូត្រយ៉ាងដូចមេ្ដច? គាត់បានឆ្លើយថា៖ គឺអ្នកសូត្រថា៖ “أسْتَغْفِرُ الله أسْتَغْفِرُ الله” (ខ្ញុំសុំការអភ័យទោសពីអល់ឡោះ ខ្ញុំសុំការអភ័យទោសពីអល់ឡោះ)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“លុយមួយទីណើរដែលល្អជាងគេបំផុតដែលបុរសចំណាយ គឺទីណើរដែលគេចំណាយទៅលើក្រុមគ្រួសាររបស់ខ្លួន និងទីណើរដែលគេចំណាយទៅលើជំនិះរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ ហើយនិងទីណើរដែលគេចំណាយទៅលើមិត្ដភក្ដិរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ”។ អាពូគីឡាហ្ពះ បាននិយាយថា៖ លោកបានចាប់ផ្តើមដោយគ្រួសារមុន។ បន្ទាប់មក អាពូគីឡាហ្ពះ បានបន្តថា៖ តើបុរសណាដែលទទួលបានផលបុណ្យធំធេងជាងបុរសដែលចំណាយទៅលើកូនតូចៗរបស់ខ្លួន ដោយអល់ឡោះនឹងធ្វើឲ្យពួកគេស្អាតស្អំមិនត្រូវការសុំអ្នកដ៏ទៃតាមរយៈរូបគេ ឬអល់ឡោះផ្តល់ប្រយោជន៍ដល់ពួកគេ និងធ្វើឱ្យពួកគេកាន់តែមានជីវភាពធូរធារនោះ?
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម