عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (109)
“សូមអល់ឡោះជាម្ចាស់ទ្រង់មានក្តីមេត្តាករុណាដល់បុរសម្នាក់ដែលមានការអធ្យាស្រ័យនៅពេលលក់ នៅពេលទិញ និងនៅពេលទារបំណុល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“រាល់ទង្វើល្អទាំងអស់ គឺជាការបរិច្ចាគទាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី អំពីហាទីស្ហជើពៀរ និងរាយការណ៍ដោយ មូស្លីម អំពីហាទីស្ហហ៊ូហ្សៃហ្វះ។
“គេបានផ្តល់ឲ្យខ្ញុំនូវប្រាំប្រការដែលគេមិនធ្លាប់បានផ្តល់វាដល់នរណាម្នាក់មុនខ្ញុំឡើយ៖ គេជួយខ្ញុំឲ្យមានជ័យជម្នះដោយការភ័យខ្លាច(របស់សត្រូវ)ក្នុងរយៈចម្ងាយដើរមួយខែ, គេបានចាត់ទុកផែនដីសម្រាប់ខ្ញុំជាម៉ាស្ជិត និងជាភាពជ្រះស្អាត។ ហេតុនេះ បុរសណាក៏ដោយក្នុងចំណោមប្រជាជាតិរបស់ខ្ញុំដែលដល់ពេលសឡាត ចូរឲ្យគេសឡាតចុះ(ទោះនៅកន្លែងណាក៏ដោយ), គេបានអនុញ្ញាតឲ្យខ្ញុំនូវទ្រព្យជ័យភណ្ឌ ខណៈដែលវាមិនត្រូវបានអនុញ្ញាតឲ្យនរណាម្នាក់មុនខ្ញុំឡើយ, គេបានផ្តល់ឲ្យខ្ញុំនូវសិទ្ធិនូវអន្តរាគមន៍(នាថ្ងៃបរលោក) ហើយណាពីគ្រប់រូបត្រូវបានគេតែងតាំងទៅកាន់ក្រុមរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែខ្ញុំវិញត្រូវបានគេតែងតាំងទៅកាន់មនុស្សទូទៅ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនពួកយើងនូវការសុំជម្រើសពីអល់ឡោះ(អ៊ីស្ទីខរ៉ោះ)នៅក្នុងកិច្ចការទាំងឡាយដូចដែលលោកបានបង្រៀនពួកយើងនូវស៊ូរ៉ោះមួយនៃគម្ពីរគួរអានដូច្នោះដែរ។ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់នៃពួកអ្នកមានបំណងធ្វើកិច្ចការអ្វីមួយ ចូរឲ្យគេសឡាតពីររ៉ក្អាត់ក្រៅពីសឡាតកាតព្វកិច្ច។ បន្ទាប់មក ចូរឲ្យគេសូត្រថា៖
اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي
( (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំឱ្យទ្រង់ប្រទាននូវអ្វីដែលល្អបំផុត ដោយចំណេះដឹងរបស់ទ្រង់។ ខ្ញុំសុំពីទ្រង់មេត្ដាកំណត់(អ្វីដែលល្អឲ្យខ្ញុំ)ដោយលទ្ធភាពរបស់ទ្រង់ ហើយខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសដ៏ធំធេងរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាព។ ចំណែកខ្ញុំគ្មានអានុភាពអ្វីឡើយ។ ទ្រង់ជាអ្នកដឹងបំផុត។ ចំណែកខ្ញុំវិញមិនដឹងអ្វីឡើយ ហើយទ្រង់ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។ ឱអល់ឡោះជាម្ចាស់! ប្រសិនបើទ្រង់ដឹងថា កិច្ចការនេះ ល្អសម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់កំណត់វាឲ្យខ្ញុំ និងសម្រួលវាដល់ខ្ញុំផង។ បន្ទាប់មក សូមទ្រង់មេត្តាផ្តល់ពរជ័យដល់ខ្ញុំចំពោះវាផង។ តែប្រសិនបើទ្រង់ដឹងថា កិច្ចការនេះអាក្រក់សម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់មេត្ដាបញ្ចៀសវាអំពីខ្ញុំ បញ្ចៀសខ្ញុំអំពីវា និងកំណត់ឲ្យខ្ញុំនូវអ្វីដែលល្អផង ទោះជានៅទីកន្លែងណាក៏ដោយ។ បន្ទាប់មក សូមទ្រង់មេត្តាធ្វើឲ្យខ្ញុំមានចិត្ដស្កប់ស្កល់ចំពោះវាផង”។ លោកបានមានប្រសាសន៍ថា៖ “ហើយគេត្រូវពោលឈ្មោះតម្រូវការរបស់ខ្លួន(នៅត្រង់ពាក្យ “កិច្ចការនេះ”)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
ពួកយើងធ្លាប់បានស្ថិតនៅក្នុងសមរភូមិមួយ។ ខណៈនោះ មានបុរសម្នាក់នៃពួកមូហាជីរីនបានទះគូទបុរសម្នាក់ទៀតនៃពួកអាន់សរ។ ពេលនោះ បុរសអាន់សរបានស្រែកថា៖ ឱពួកអាន់សរអើយ! ចំណែកឯបុរសមូហាជីរីនក៏បានស្រែកដែរថា៖ ឱពួកមូហាជីរីនអើយ! ខណៈនោះ អល់ឡោះជាម្ចាស់បានឲ្យអ្នកនាំសាររបស់ទ្រង់ ﷺ ឮពាក្យទាំងនេះ។ លោកក៏សួរថា៖ “តើនេះជាអ្វី”? ពួកគេបានឆ្លើយថា៖ បុរសម្នាក់នៃពួកមូហាជីរីនបានទះគូទបុរសម្នាក់ទៀតនៃពួកអាន់សរ។ ហើយបុរសអាន់សរបានស្រែកថា៖ ឱពួកអាន់សរអើយ! ចំណែកឯបុរសមូហាជីរីនក៏បានស្រែកដែរថា៖ ឱពួកមូហាជីរីនអើយ! ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរឈប់ធ្វើបែបនេះទៅ ព្រោះវាជាទង្វើដែលគួរឱ្យស្អប់ខ្ពើមណាស់”។ ជើពៀរបាននិយាយថា៖ នៅពេលដែលណាពី ﷺ មកដល់(ក្រុងម៉ាទីណះ) ពួកអាន់សរមានចំនួនច្រើនជាង។ (ប៉ុន្តែ)ក្រោយមក ពួកមូហាជីរីនក៏មានចំនួនកើនឡើង។ អាប់ទុលឡោះ ពិន អ៊ូពៃ បាននិយាយថា៖ តើពួកគេធ្វើដល់ថ្នាក់នេះឬ? សូមស្បថនឹងអល់ឡោះ! ប្រសិនបើពួកយើងត្រឡប់ទៅកាន់ក្រុងម៉ាទីណះវិញ ប្រាកដជាអ្នកដែលខ្លាំងពូកែនឹងបណ្តេញអ្នកដែលទន់ខ្សោយចេញពីទីនោះជាមិនខាន។ ពេលនោះ អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកទុកឲ្យខ្ញុំកាត់ក្បាលជនពុតត្បុតនេះទៅ។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “លែងគេទៅ។ កុំឲ្យមនុស្សនិយាយថា មូហាំម៉ាត់កំពុងតែសម្លាប់មិត្តភក្តិខ្លួនឯង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
នៅក្នុងការធ្វើដំណើរមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញហ្វូងមនុស្សនៅជុំគ្នា ហើយមានបុរសម្នាក់មានគេបាំងជាម្លប់ឲ្យ។ លោកបានសួរថា៖ “តើអ្វីនេះ?” ពួកគេបានឆ្លើយថា៖ គាត់ជាអ្នកបួស។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពុំមែនជាទង្វើល្អឡើយ ការកាន់អំណត់បួសក្នុងពេលធ្វើដំណើរនោះ”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់មូស្លីមវិញ៖ “ចូរពួកអ្នកទទួលយកការអនុគ្រោះរបស់អល់ឡោះដែលទ្រង់បានអនុគ្រោះដល់ពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលណាទទួលទានខ្ទឹមស ឬខ្ទឹមបារាំង ចូរឲ្យគេទៅឆ្ងាយពីពួកយើង ឬលោកមានប្រសាសន៍ថា៖ ចូរឲ្យគេទៅឆ្ងាយពីម៉ាស្ជិតរបស់ពួកយើង ហើយត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួន”។ នៅពេលគេនាំយកឆ្នាំងមួយដែលមានបន្លែបៃតងមកឲ្យណាពី ﷺ លោកបានធំក្លិនរបស់វា។ ពេលនោះ លោកក៏សួរ ហើយគេក៏ប្រាប់លោកពីបន្លែដែលមាននៅក្នុងឆ្នាំងនោះ។ លោកក៏បញ្ជាឲ្យគេយកវាដាក់ជិតសហាហ្ពាត់មួយចំនួនរបស់លោកដែលនៅជាមួយលោកដែរ។ នៅពេលសហាហ្ពាត់នោះឃើញលោក(មិនទទួលទាន) គាត់មិនចង់ទទួលទានវាដែរ។ ណាពី ﷺ ក៏បានមានប្រសាសន៍ថា៖ “សូមអ្នកទទួលទានចុះ ព្រោះខ្ញុំនិយាយជាមួយអ្នកដែលអ្នកមិនបាននិយាយជាមួយ(ម៉ាឡាអ៊ីកាត់)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ការលក់ស្រា សត្វងាប់ សាច់ជ្រូក និងរូបបដិមា”។ ពេលនោះ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាចំពោះខ្លាញ់សត្វដែលងាប់? ពីព្រោះវាត្រូវបានគេប្រើដើម្បីលាបទូក លាបស្បែក និងប្រើជាពន្លឺបំភ្លឺ។ លោកបានឆ្លើយថា៖ “ទេ វាត្រូវបានហាមឃាត់”។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់បានដាក់បណ្តាសាចំពោះពួកយូដា។ ជាការពិតណាស់ នៅពេលដែលអល់ឡោះហាមឃាត់ខ្លាញ់សត្វ ពួកគេបានយកខ្លាញ់ទៅរំលាយ រួចលក់វា ហើយទទួលទានពីតម្លៃរបស់វា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម