Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង
“លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ។ ហើយប្រសិនបើគេមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ អ្នកដែលនៅពេលណាគេនិយាយ គឺគេកុហក នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា នៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ) ហើយនៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុរសណាដែលចោទប្រកាន់បុរសម្នាក់ទៀតថា ជាជនទុច្ចរិត ឬជាអ្នកគ្មានជំនឿ(កាហ្វៀរ) ពាក្យនោះនឹងវិលត្រឡប់មករកជននោះវិញ ប្រសិនបើអ្នកដែលជននោះចោទមិនមានលក្ខណៈដូច្នោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ នៅពេលដែលគេនិយាយ គឺគេកុហក នៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា ហើយនៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានសឡាតស៊ូពុសធ្វើជាអ៊ីម៉ាំពួកយើងនៅឯហ៊ូទៃពីយ៉ះបន្ទាប់ពីភ្លៀងធ្លាក់នៅពេលយប់។ នៅពេលសឡាតចប់ លោកបានបែរមកកាន់មនុស្ស ហើយបានមានប្រសាសន៍ថា៖ “តើពួកអ្នកដឹងឬទេថា ម្ចាស់របស់ពួកអ្នកបានមានបន្ទូលអ្វីខ្លះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ “គឺទ្រង់បានមានបន្ទូលថា៖ នៅពេលព្រឹកឈានមកដល់ មានខ្ញុំបម្រើរបស់យើងមួយចំនួនមានជំនឿចំពោះយើង និងមួយចំនួនទៀតគ្មានជំនឿ។ ចំពោះអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយក្ដីសប្បុរសរបស់អល់ឡោះ និងក្តីមេត្ដាករុណារបស់ទ្រង់នោះ គឺជាអ្នកមានជំនឿមកចំពោះយើង ហើយគ្មានជំនឿចំពោះផ្កាយនានា។ ចំណែកឯអ្នកដែលនិយាយថា៖ ពួកយើងត្រូវគេបញ្ចុះទឹកភ្លៀងដោយសារផ្កាយនេះ ផ្កាយនោះ គឺជាអ្នកគ្មានជំនឿចំពោះយើង ហើយមានជំនឿចំពោះផ្កាយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ សឡាតដែលមានលក្ខណៈធ្ងន់ធ្ងរចំពោះពួកពុតត្បុតជាងគេ គឺសឡាតអ៊ីស្ហា និងសឡាតស៊ូពុស។ ហើយប្រសិនបើពួកគេដឹងអំពីផលបុណ្យនៃសឡាតទាំងពីរនេះ ពួកគេប្រាកដជានឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ។ ជាការពិតណាស់ ខ្ញុំពិតជាចង់ប្រើនរណាម្នាក់ឲ្យគេអ៊ីក៏ម៉ះសឡាត។ បន្ទាប់មក ខ្ញុំប្រើនរណាម្នាក់ឲ្យធ្វើជាអ៊ីម៉ាំដឹកនាំមនុស្សសឡាត។ បន្ទាប់មកទៀត ខ្ញុំក៏ចេញទៅជាមួយមនុស្សមួយចំនួនទៀត ដោយយកអុសសំដៅទៅកាន់ក្រុមដែលមិនមកចូលរួមសឡាត រួចដុតផ្ទះរបស់ពួកគេចោល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម