Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

39 នៃ 839 កាត

លុបតម្រង
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់ឃើញយ៉ាងណាចំពោះអំពើទាំងឡាយដែលខ្ញុំធ្លាប់បានធ្វើក្នុងសម័យកាលអវិជ្ជា ដូចជាការបរិច្ចាគទាន ការដោះលែងទាសករឲ្យមានសេរីភាព និងការភ្ជាប់ចំណងសាច់ញាតិ ថាតើទង្វើទាំងនេះខ្ញុំទទួលបានផលបុណ្យដែរឬទេ? ពេលនោះ ណាពី ﷺ លោកបានឆ្លើយថា៖ “អ្នកបានចូលឥស្លាមដោយទទួលបាននូវអ្វីដែលអ្នកបានសាងកន្លងមកនៃអំពើល្អ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ភាពខុសគ្នារវាងអ្នកអ៊ីស្លាម និងអំពើស្ហ៊ីរិក ហើយនិងភាពគ្មានជំនឿ គឺការបោះបង់សឡាត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះក្រុមមួយដែលយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត”។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
ពិតណាស់ មានបុរសម្នាក់បានសួររ៉ស៊ូលុលឡោះ ﷺ ថា៖ តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំប្រតិបត្តិសឡាតដែលគេដាក់កាតព្វកិច្ច ខ្ញុំបួសខែរ៉ម៉ាហ្ទន ខ្ញុំប្រព្រឹត្តនូវអ្វីដែលគេអនុញ្ញាត ខ្ញុំចៀសវាងពីប្រការដែលគេហាមឃាត់ ហើយខ្ញុំមិនបន្ថែមអ្វីមួយពីលើនេះទៀតឡើយ ថាតើខ្ញុំបានចូលឋានសួគ៌ដែរឬទេ? លោកបានឆ្លើយថា៖ “បាទ (បានចូល)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុរសណាដែលចោទប្រកាន់បុរសម្នាក់ទៀតថា ជាជនទុច្ចរិត ឬជាអ្នកគ្មានជំនឿ(កាហ្វៀរ) ពាក្យនោះនឹងវិលត្រឡប់មករកជននោះវិញ ប្រសិនបើអ្នកដែលជននោះចោទមិនមានលក្ខណៈដូច្នោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ នៅពេលដែលគេនិយាយ គឺគេកុហក នៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា ហើយនៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ភាពខុសគ្នារវាងពួកយើង និងពួកគេ(អ្នកគ្មានជំនឿ) គឺការសឡាត។ ហេតុនេះ ជនណាបោះបង់សឡាត គេពិតជាក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក”(បីដង)។ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង លើកលែងតែមាន(គំនិតបែបនេះ)។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់លុបបំបាត់វាតាមរយៈការប្រគល់ការទុកចិត្ត(លើទ្រង់)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់