عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅថ្ងៃបរលោក ព្រះអាទិត្យនឹងត្រូវគេបន្ទាបមកនៅជិតភាវៈ(ម៉ាខ្លូក)ទាំងឡាយ រហូតដល់ចម្ងាយប្រហែលមួយម៉ាយល៍”។ ស៊ូឡែម ពិន អាមៀរ បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនដឹងទេថា តើពាក្យ “ម៉ាយល៍” មានន័យដូចម្តេច? តើសំដៅលើខ្នាតចម្ងាយ "ម៉ាយល៍" ឬសំដៅលើឈើម៉ាយល៍ដែលគេប្រើសម្រាប់លាបម្សៅភ្នែក។ ណាពី ﷺ បានបន្ដថា៖ “មនុស្សស្ថិតនៅក្នុងញើសអាស្រ័យទៅតាមកម្រិតនៃទង្វើរបស់ខ្លួន។ អ្នកខ្លះស្ថិតនៅក្នុងញើសត្រឹមភ្នែកគោល។ ខ្លះស្ថិតនៅក្នុងញើសត្រឹមជង្គង់។ ខ្លះស្ថិតនៅក្នុងញើសត្រឹមចងេ្កះ និងខ្លះទៀតខ្លះត្រូវលិចលង់នៅក្នុងញើស”។ គាត់បាននិយាយថា៖ ហើយរ៉ស៊ូលុលឡោះ ﷺ បានចង្អុលទៅកាន់មាត់របស់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អ្នកដែលមានឋានៈទាបជាងគេបំផុតនៅក្នុងឋានសួគ៌ក្នុងចំណោមពួកអ្នក គឺអ្នកដែលអល់ឡោះមានបន្ទូលទៅកាន់ជននោះថា៖ ចូរអ្នកប្រាថ្នាចុះ។ ពេលនោះ ជននោះក៏ប៉ងប្រាថ្នាហើយ ប៉ងប្រាថ្នាទៀត។ បន្ទាប់មក ទ្រង់បានសួរថា៖ តើអ្នកបានប៉ងប្រាថ្នាហើយឬនៅ? គេឆ្លើយថា៖ បាទ។ ពេលនោះ អល់ឡោះបានមានបន្ទូលទៅកាន់ជននោះថា៖ ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
(មានពេលមួយ)ពួកយើងនៅជាមួយនឹងណាពី ﷺ ។ ខណៈនោះ លោកបានសម្លឹងមើលទៅកាន់ព្រះចន្ទនាពេលយប់(ពោលគឺ យប់ពេញបូណ៌មី) ហើយបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ ពួកអ្នកពិតជានឹងបានឃើញព្រះជាម្ចាស់របស់ពួកអ្នកដូចដែលពួកអ្នកឃើញព្រះចន្ទនេះដូច្នោះដែរដោយពួកអ្នកនឹងមិនប្រជ្រៀតគ្នាដើម្បីមើលទ្រង់ឡើយ។ ហេតុនេះ ប្រសិនបើពួកអ្នកមានលទ្ធភាពថែរក្សាសឡាតមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិចកុំឲ្យបាត់បង់នោះ ចូរពួកអ្នកធ្វើចុះ”។ បន្ទាប់មក លោកបានសូត្រ៖
﴿ وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ الْغُرُوبِ﴾ [سورة ق(39)]
“ហើយចូរអ្នកលើកតម្កើងដោយការសរសើរចំពោះព្រះជាម្ចាស់របស់អ្នកមុននឹងថ្ងៃរះ និងមុនថ្ងៃលិច”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ម្ចាស់កម្មសិទ្ធិមាស ឬប្រាក់គ្រប់រូបដែលមិនបំពេញតាមកាតព្វកិច្ចរបស់វា នៅថ្ងៃបរលោកគេនឹងក្រាលកម្រាលជាច្រើនអំពីភ្លើងសម្រាប់ជននោះ ដោយគេយកកម្រាលនោះទៅដុតក្នុងនរក រួចយកវាមកអ៊ុតលើចំហៀងខ្លួន ថ្ងាស់ និងខ្នងរបស់ជននោះ។ រាល់ពេលដែលវាត្រជាក់ គេនឹងដុតវាម្តងទៀតនៅថ្ងៃមួយដែលមានរយៈពេលស្មើនឹង៥០ពាន់ឆ្នាំ រហូតដល់គេកាត់សេចក្ដីរវាងខ្ញុំបម្រើទាំងឡាយ។ នៅពេលនោះ គេនឹងឃើញផ្លូវរបស់ខ្លួន ឬមួយទៅកាន់ឋានសួគ៌ ឬមួយទៅកាន់ឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“មនុស្សលោកនឹងត្រូវគេប្រមូលផ្ដុំនៅថ្ងៃបរលោកដោយគ្មានស្បែកជើងពាក់ គ្មានសម្លៀកបំពាក់ និងមិនទាន់ខតាន់”។ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើបុរស និងស្ដ្រីមិនមើលគ្នាទៅវិញទៅមកហើយ? លោកបានឆ្លើយថា៖ “ឱអាអ៊ីស្ហះ! កិច្ចការនៅថ្ងៃនោះធ្ងន់ធ្ងរជាងការមើលគ្នាទៅវិញទៅមកទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“តើពួកអ្នកដឹងដែរឬទេថា អ្វីទៅដែលហៅថា អ្នកក្ស័យធននោះ”? ពួកគេបានឆ្លើយថា៖ អ្នកក្ស័យធនក្នុងចំណោមពួកយើង គឺអ្នកដែលគ្មានលុយកាក់ និងទ្រព្យសម្បត្ដិអ្វីឡើយ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អ្នកក្ស័យធននៃប្រជាជាតិរបស់ខ្ញុំ គឺអ្នកដែលនៅថ្ងៃបរលោក រូបគេបាននាំមកនូវសឡាត បួស និងហ្សាកាត់ ប៉ុន្ដែរូបគេបានជេរប្រមាថអ្នកនេះ មួលបង្កាច់អ្នកនោះ លេបយបទ្រព្យសម្បត្ដិអ្នកនេះ បង្ហូរឈាមអ្នកនេះ វាយដំអ្នកនោះ។ ហេតុនេះ គេក៏យកទង្វើល្អរបស់ជននោះផ្ដល់ទៅឲ្យអ្នកនេះ អ្នកនោះ។ ហើយប្រសិនបើទង្វើល្អរបស់ជននោះអស់មុនពេលទូទាត់សងគេរួច គេនឹងយកទង្វើអាក្រក់របស់អ្នកទាំងនោះមកដាក់លើរូបគេថែមទៀត។ បន្ទាប់មក គេក៏គ្រវែងជននោះទៅក្នុងឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម