Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

2 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

“គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ក្តីអន្ដរាយនឹងកើតមានចំពោះពួកអារ៉ាប់ ព្រោះប្រការអាក្រក់ពិតជាជិតមកដល់ហើយ។ នៅថ្ងៃនេះ របាំងការពារពីយ៉ាក់ជូច និងម៉ាក់ជូច ត្រូវបានគេបើកប៉ុណេ្ណះហើយ”។ លោកបានធ្វើជារង្វង់មួយដោយមេដៃ និងចង្អុលដៃ។ ហ្សៃណាប់ ពិនទី ហ្ជះស្ហ៊ិន បាននិយាយថា៖ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើពួកយើងនឹងត្រូវវិនាសអន្តរាយ សូម្បីតែនៅក្នុងចំណោមពួកយើងមានមនុស្សល្អឬ? លោកបានឆ្លើយថា៖ “បាទ ប្រសិនបើប្រការអាក្រក់មានកាន់តែច្រើនឡើង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“តើខ្ញុំមិនបានប្រាប់ពួកអ្នកនូវព័ត៌មានមួយអំពីហ្ទាច់ហ្ជាលដែលណាពីមុនៗមិនធ្លាប់បានប្រាប់ដល់ក្រុមរបស់ខ្លួនទេឬ? ជាការពិតណាស់ វាគឺពិការភ្នែកម្ខាង ហើយវានឹងនាំមកជាមួយវានូវអ្វីមួយដូចជាឋានសួគ៌ និងឋាននរក។ អ្វីដែលវានិយាយថា ជាឋានសួគ៌ នោះវាជាឋាននរក។ ពិតប្រាកដណាស់ ខ្ញុំព្រមានពួកអ្នកដូចដែលណាពីនួហបានព្រមានក្រុមរបស់លោកដូច្នោះដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម