Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
“ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងបានចូលឋានសួគ៌ លើកលែងតែអ្នកដែលបដិសេធប៉ុណ្ណោះ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្នកណាដែលបដិសេធ(មិនចង់ចូលឋានសួគ៌)នោះ? លោកបានឆ្លើយថា៖ “អ្នកដែលប្រតិបត្តិតាមខ្ញុំនឹងបានចូលឋានសួគ៌។ រីឯអ្នកដែលមិនប្រតិបត្តិតាមខ្ញុំ គេពិតជាបានបដិសេធ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ហើយរូបគេស្លាប់ទៅដោយមិនមានជំនឿលើអ្វីដែលខ្ញុំត្រូវបានគេបញ្ជូនមកជាមួយទេនោះ លើកលែងតែរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ពេលវេលាដែលកូនប្រុសរបស់ម៉ារយ៉ាំ(ណាពីអ៊ីសា)នឹងចុះមកក្នុងចំណោមពួកអ្នកក្នុងនាមជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌ គឺជិតមកដល់ហើយ។ ហើយគាត់នឹងបំបាក់ឈើឆ្កាង សម្លាប់សត្វជ្រូក លុបបំបាត់ការបង់ពន្ធ ហើយទ្រព្យសម្បត្តិនឹងសម្បូរហូរហៀរ រហូតដល់គ្មាននរណាម្នាក់នឹងទទួលយកវាទៀតឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គ្រប់ណាពីទាំងអស់ គឺអល់ឡោះជាម្ចាស់ទ្រង់បានប្រទានឲ្យនូវអច្ឆរិយភាពដើម្បីឱ្យមនុស្សមានជំនឿលើពួកលោក។ តាមពិត អ្វីដែលគេបានផ្តល់ឲ្យខ្ញុំ គឺគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់ជាវ៉ាហ៊ីមកកាន់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា រូបខ្ញុំនឹងមានអ្នកដើរតាមច្រើនជាងគេបង្អស់នាថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម