Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
“ចូរពួកអ្នកកុំសួរដេញដោលខ្ញុំចំពោះអ្វីដែលខ្ញុំមិនបានបញ្ជាក់ប្រាប់ដល់ពួកអ្នក។ តាមពិត អ្នកជំនាន់មុនពួកអ្នកបានវិនាសអន្តរាយ ដោយសារតែការសួរដេញដោលរបស់ពួកគេ(ចំពោះអ្វីដែលគ្មានប្រយោជន៍) ហើយនិងការដែលពួកគេធ្វើខុសនឹងបទបញ្ជាណាពីទាំងឡាយរបស់ពួកគេ។ ហេតុនេះ នៅពេលដែលខ្ញុំហាមឃាត់ពួកអ្នកពីប្រការអ្វីមួយ ចូរពួកអ្នកចៀសវាងអំពីវា។ ហើយនៅពេលដែលខ្ញុំបង្គាប់ប្រើពួកអ្នកនូវបទបញ្ជាណាមួយ ចូរពួកអ្នកធ្វើវាទៅតាមលទ្ធភាពរបស់ពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ថ្ងៃដ៏ល្អបំផុតដែលព្រះអាទិត្យរះលើ គឺថ្ងៃសុក្រ(ថ្ងៃជុមអាត់)។ ក្នុងថ្ងៃនោះ គេបានបង្កើតណាពីអាហ្ទាំ។ នៅថ្ងៃនោះដែរ គេបានបញ្ចូលគាត់ទៅក្នុងឋានសួគ៌ ហើយនៅថ្ងៃនោះដែរ គេបានបញ្ចេញគាត់ពីឋានសួគ៌វិញ។ ហើយថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លើកលែងតែនៅថ្ងៃសុក្រប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ពេលវេលាដែលកូនប្រុសរបស់ម៉ារយ៉ាំ(ណាពីអ៊ីសា)នឹងចុះមកក្នុងចំណោមពួកអ្នកក្នុងនាមជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌ គឺជិតមកដល់ហើយ។ ហើយគាត់នឹងបំបាក់ឈើឆ្កាង សម្លាប់សត្វជ្រូក លុបបំបាត់ការបង់ពន្ធ ហើយទ្រព្យសម្បត្តិនឹងសម្បូរហូរហៀរ រហូតដល់គ្មាននរណាម្នាក់នឹងទទួលយកវាទៀតឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អ្វីដែលខ្ញុំហាមឃាត់ពួកអ្នក ចូរពួកអ្នកចៀសវាងអំពីវា។ ហើយអ្វីដែលខ្ញុំបង្គាប់ប្រើពួកអ្នក ចូរពួកអ្នកធ្វើវាទៅតាមលទ្ធភាពរបស់ពួកអ្នក។ តាមពិត អ្នកជំនាន់មុនពួកអ្នកបានវិនាសអន្តរាយដោយសារតែការសួរដេញដោលច្រើនរបស់ពួកគេ(ចំពោះអ្វីដែលគ្មានប្រយោជន៍) ហើយនិងការដែលពួកគេធ្វើខុសនឹងបទបញ្ជាណាពីទាំងឡាយរបស់ពួកគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម