Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

1 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

អាលី ពិន អាពីត៏ឡឹប رضي الله عنه បានផ្ញើទៅកាន់រ៉ស៊ូលុលឡោះ ﷺ ពីយេមែននូវដុំមាសដែលមិនទាន់បានសម្អាត((នៅប្រឡាក់ដី)ដាក់នៅក្នុងថង់ស្បែក។ គាត់បាននិយាយថា៖ ពេលនោះ ណាពីបានបែងចែកវារវាងបុរសបួននាក់ គឺរវាងអ៊ូយ៉ៃណះ ពិន ហ្ពាទើរ, អឹក្ករ៉ក់ ពិន ហាពីស, ហ្សេទ អាល់ខៃល៍, និងអ្នកទីបួនអាចជា អាល់ក៏ម៉ាស់ ឬក៏ អាមៀរ ពិន អាត់ទូហ្វែល។ មានបុរសម្នាក់ក្នុងចំណោមសហាហ្ពាត់របស់លោកបាននិយាយថា៖ ពួកយើងសក្តិសមនឹងទទួលបានវាជាងអ្នកទាំងនោះ។ គាត់បាននិយាយថា៖ ហើយដំណឹងនេះបានទៅដល់ណាពី ﷺ ហើយលោកបានមានប្រសាសន៍ថា៖ “តើអ្នកមិនទុកចិត្តខ្ញុំទេឬ ខណៈដែលខ្ញុំ គឺជាអ្នកដែលត្រូវបានអ្នកនៅលើមេឃ(អល់ឡោះ)ទុកចិត្ត? ខ្ញុំទទួលបានដំណឹងពីលើមេឃទាំងព្រឹក ទាំងល្ងាច”។ គាត់បាននិយាយថា៖ ពេលនោះ មានបុរសម្នាក់ដែលមានភ្នែកជ្រៅ ថ្ពាល់ប៉ោង ថ្ងាសទូលាយ ពុកចង្កាច្រើនតែមិនវែង ក្បាលត្រងោល លើកសំលៀកបំពាក់ខាងក្រោមរបស់គេឡើង ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមអ្នកកោតខ្លាចអល់ឡោះ។ លោកក៏បានមានប្រសាសន៍ថា៖ “អន្តរាយហើយអ្នក! តើខ្ញុំមិនមែនជាមនុស្សដែលសមនឹងកោតខ្លាចអល់ឡោះជាងគេទេឬ”? គាត់បាននិយាយថា៖ បន្ទាប់មក បុរសនោះក៏បានចេញទៅ។ ខលីទ ពិន អាល់វ៉ាលីទ បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! តើខ្ញុំមិនសមនឹងកាត់កគេទេឬ? លោកបានតបថា៖ “ទេ ប្រហែលជាគេជាអ្នកដែលសឡាត”។ ពេលនោះ ខលីទ បាននិយាយថា៖ តើមានអ្នកសឡាតប៉ុន្មាននាក់ដែលពោលនៅលើអណ្តាតរបស់ខ្លួននូវអ្វីដែលមិនមាននៅក្នុងចិត្តរបស់គេនោះ! រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនត្រូវបានគេបញ្ជាឲ្យពិនិត្យមើលអ្វីដែលនៅក្នុងចិត្តមនុស្ស ឬក៏ហែកពោះរបស់ពួកគេមើលនោះឡើយ”។ គាត់បាននិយាយថា៖ បន្ទាប់មក លោកបានមើលទៅបុរសនោះ ខណៈដែលបុរសនោះកំពុងដើរចេញទៅ ហើយលោកបានមានប្រសាសន៍ថា៖ “ពិតណាស់ នឹងកើតចេញមកពី កូនចៅនៃបុរសម្នាក់នេះនូវមនុស្សមួយក្រុមដែលសូត្រគម្ពីររបស់អល់ឡោះយ៉ាងរលូន ប៉ុន្តែការសូត្ររបស់ពួកគេនឹងមិនហួសពីបំពង់ករបស់ពួកគេទេ។ ពួកគេនឹងចាកចេញពីសាសនាដូចជាព្រួញដែលចេញពីធ្នូ”។ ខ្ញុំគិតថា លោកក៏បានមានប្រសាសន៍ថា៖ “ប្រសិនបើខ្ញុំទាន់ពួកគេ ខ្ញុំនឹងសម្លាប់ពួកគេដូចជាការសម្លាប់ក្រុមសាមូទ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម