Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

1 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

ពិតណាស់ ម្ដាយរបស់គាត់ដែលជាកូនស្រីរបស់ រ៉វ៉ាហះ បានសុំឲ្យឪពុករបស់គាត់ផ្តល់នូវអំណោយមួយចំនួនពីទ្រព្យសម្បត្តិរបស់គាត់ដល់កូនប្រុសរបស់គាត់។ ដូចនេះ ឪពុករបស់គាត់បានពន្យារពេលមួយឆ្នាំ បន្ទាប់មកក៏សម្រេចចិត្ត។ ពេលនោះ ម្តាយរបស់គាត់បាននិយាយថា៖ ខ្ញុំមិនយល់ព្រមឡើយ លុះត្រាតែអ្នកយករ៉ស៊ូលុលឡោះ ﷺ ធ្វើជាសាក្សីចំពោះអ្វីដែលអ្នកបានផ្ដល់ជាអំណោយដល់កូនប្រុសរបស់ខ្ញុំ។ នៅពេលនោះ ឪពុករបស់ខ្ញុំបានចាប់ដៃខ្ញុំ ខណៈដែលពេលនោះ ខ្ញុំនៅក្មេងនៅឡើយ ហើយគាត់ក៏បានទៅជួបនឹងរ៉ស៊ូលុលឡោះ ﷺ ។ គាត់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ម្ដាយរបស់ក្មេងនេះដែលជាកូនស្រីរបស់រ៉វ៉ាហះពេញចិត្តចង់ឱ្យខ្ញុំយកលោកធ្វើជាសាក្សីចំពោះអ្វីដែលខ្ញុំបានផ្ដល់ជាអំណោយដល់កូនប្រុសរបស់នាង។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានសួរថា៖ “ឱហ្ពាស្ហៀរ! តើអ្នកមានកូនផ្សេងទៀតក្រៅពីនេះដែរឬទេ”? គាត់បានឆ្លើយថា៖ បាទមាន។ លោកបានសួរទៀតថា៖ “តើអ្នកបានផ្ដល់អំណោយដូចគ្នានេះដល់ពួកគេទាំងអស់គ្នាដែរឬទេ”? គាត់បានឆ្លើយថា៖ អត់ទេ។ រ៉ស៊ូលុលឡោះក៏បានមានប្រសាសន៍ថា៖ “បើដូចនេះ សូមអ្នកកុំយកខ្ញុំធ្វើជាសាក្សី ព្រោះខ្ញុំមិនធ្វើសាក្សីចំពោះរឿងអយុត្តិធម៌ឡើយ”។ ចំណែកឯនៅក្នុងសេចក្ដីរាយការណ៍របស់អ៊ីម៉ាំមូស្លីមវិញ៖ “ដូចនេះ ចូរអ្នកយកអ្នកផ្សេងក្រៅពីខ្ញុំធ្វើជាសាក្សីលើរឿងនេះចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម ហើយហាទីស្ហនេះមានការប្រើប្រាស់ពាក្យពេចន៍ខុសៗគ្នាជាច្រើន។