عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (27)
“ពិតប្រាកដណាស់ នៅពេលដែលមនុស្សបានឃើញអ្នកប្រព្រឹត្តអយុត្តិធម៌ តែមិនបានទាញដៃគេចេញពីទង្វើនោះទេនោះ បញ្ជាក់ថា អល់ឡោះជិតដាក់ទណ្ឌកម្មលើពួកគេទាំងអស់គ្នាហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
ពិតណាស់ អាល់ហាវឡាក កូនស្រីរបស់ ទូវៃត៍ ពិន ហាពីប ពិន អាសាត់ ពិន អាប់ទុលអ៊ុសហ្សា បានដើរកាត់គាត់ ខណៈដែលរ៉ស៊ូលុលឡោះ ﷺ ក៏នៅជាមួយនឹងគាត់ផងដែរ។ ពេលនោះ ខ្ញុំបាននិយាយថា៖ នេះជា អាល់ហាវឡាក កូនស្រីរបស់ ទូវៃត៍។ ពួកគេបានអះអាងថា នាងមិនគេងពេលយប់ឡើយ។ ខណៈនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នាងមិនគេងពេលយប់ទេ! ចូរពួកអ្នកសាងទង្វើកុសលតាមដែលពួកអ្នកមានលទ្ធភាព។ សូមស្បថនឹងអល់ឡោះ! អល់ឡោះជាម្ចាស់ទ្រង់មិនធុញទ្រាន់ឡើយ រហូតទាល់តែពួកអ្នកធុញទ្រាន់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ក្នុងចំណោមការតស៊ូ(ជីហាទ)ដែលធំធេងបំផុត គឺការនិយាយពាក្យពិតនៅចំពោះមុខមេដឹកនាំដែលប្រព្រឹត្តអយុត្តិធម៌”។
ហាទីស្ហហាសាន់ដោយផ្អែកលើហាទីស្ហផ្សេងទៀត រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“នឹងមានមេដឹកនាំជាច្រើនដែលទងើ្វរបស់ពួកគេខ្លះ ពួកអ្នកយល់ស្រប ហើយទង្វើរបស់ពួកគេខ្លះទៀត ពួកអ្នកមិនយល់ស្របឡើយ។ ដូចនេះ ជនណាមិនពេញចិត្ត(ចំពោះទង្វើអាក្រក់នោះ) គឺគេនឹងរួចផុតពីបាបកម្ម។ ហើយជនណាដែលហាមឃាត់(ចំពោះទង្វើអាក្រក់នោះ) គឺគេមានសុវត្ថិភាព។ ក៏ប៉ុន្តែ ជនណាហើយដែលពេញចិត្ត និងធ្វើតាម(នឹងមានបាបកម្ម)”។ ពួកគេបានសួរថា៖ តើយើងមិនត្រូវប្រយុទ្ធប្រឆាំងនឹងពួកទាំងនោះទេឬ? លោកបានឆ្លើយថា៖ “ទេ ដរាបណាពួកគេនៅតែប្រតិបត្តិសឡាត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណាហើយក្នុងចំណោមពួកអ្នកបានឃើញប្រការអាក្រក់ ចូរឲ្យគេកែប្រែវាដោយដៃរបស់ខ្លួន។ តែបើគ្មានលទ្ធភាពទេ ចូរឲ្យគេកែប្រែវាដោយអណ្តាតរបស់ខ្លួន។ បើនៅតែគ្មានលទ្ធភាពទៀត ត្រូវកែប្រែវាដោយចិត្តរបស់ខ្លួន តែការធ្វើដូចេ្នះ វាជាកម្រិតខ្សោយបំផុតនៃជំនឿ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះមានជំងឺ ឬធ្វើដំណើរ គេនឹងកត់ត្រាឲ្យជននោះដូចអ្វីដែលរូបគេបានធ្វើនៅពេលរូបគេស្ថិតក្នុងស្រុកភូមិ(មិនធ្វើដំណើរ) និងមានសុខភាពល្អដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ពួកអ្នករាល់គ្នា គឺជាអ្នកមើលការខុសត្រូវ ហើយត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនមើលការខុសត្រូវនោះ។ មេដឹកនាំដែលគ្រប់គ្រងមនុស្ស គឺជាអ្នកមើលការខុសត្រូវ ហើយរូបគេត្រូវទទួលខុសត្រូវចំពោះពួកគេ។ បុរស គឺជាអ្នកមើលការខុសត្រូវចំពោះគ្រួសាររបស់ខ្លួន ហើយរូបគេត្រូវទទួលខុសត្រូវចំពោះពួកគេ។ ស្ដ្រី គឺជាអ្នកមើលការខុសត្រូវផ្ទះស្វាមីរបស់ខ្លួន និងកូនរបស់ប្តី ហើយនាងត្រូវទទួលខុសត្រូវចំពោះពួកគេ។ ខ្ញុំបម្រើ គឺជាអ្នកមើលការខុសត្រូវចំពោះទ្រព្យសម្បត្ដិចៅហ្វាយរបស់ខ្លួន ហើយរូបគេត្រូវទទួលខុសត្រូវចំពោះវា។ ហេតុនេះ ពួកអ្នករាល់គ្នា គឺជាអ្នកមើលការខុសត្រូវ ហើយពួកអ្នករាល់គ្នាត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនមើលការខុសត្រូវនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅជំនាន់មុនពួកអ្នក មានស្តេចមួយអង្គ។ ទ្រង់មានគ្រូវេទមន្ដម្នាក់។ នៅពេលដែលគ្រូវេទមន្តនោះចាស់ទៅ គាត់បាននិយាយទៅកាន់ស្តេចថា៖ ពិតប្រាកដណាស់ ខ្ញុំពិតជាចាស់ណាស់ទៅហើយ។ ហេតុនេះ សូមព្រះអង្គចាត់តាំងកេ្មងប្រុសម្នាក់មកកាន់ខ្ញុំដើម្បីខ្ញុំនឹងបង្រៀនវេទមន្តដល់ក្មេងនោះ។ ពេលនោះ ស្តេចក៏បានចាត់បញ្ជូនកេ្មងប្រុសម្នាក់ឲ្យគ្រូវេទមន្តដើម្បីបង្រៀនវេទមន្តដល់រូបគេ។ នៅតាមផ្លូវដែលកេ្មងនោះទៅរៀនវេទមន្ត រូបគេបានជួបបុព្វជិតម្នាក់។ កេ្មងនោះបានអង្គុយស្តាប់ពាក្យសំដីរបស់បព្វជិតនោះ ហើយបានធ្វើឲ្យក្មេងនោះចាប់អាម្មណ៍។ ដូចនេះ រាល់ពេលដែលក្មេងនោះទៅជួបគ្រូវេទមន្ត រូបគេតែងឆ្លងកាត់បុព្វជិតនោះ ហើយអង្គុយស្តាប់។ លុះដល់ពេលទៅដល់គ្រូវេទមន្ត គ្រូនោះបានវាយក្មេងនោះ(ដោយសារទៅរៀនយឺត)។ ក្មេងនោះក៏បានត្អូញត្អែរពីរឿងនោះប្រាប់បព្វជិត។ បព្វជិតបាននិយាយថា៖ ប្រសិនបើឯងខ្លាចគ្រូវេទមន្ត ឯងត្រូវនិយាយថា៖ ក្រុមគ្រួសាររបស់ខ្ញុំធ្វើឲ្យខ្ញុំយឺត។ ហើយប្រសិនបើឯងខ្លាចក្រុមគ្រួសាររបស់ឯង ឯងត្រូវនិយាយថា៖ គ្រូវេទមន្តធ្វើឲ្យខ្ញុំយឺត។ ពេលដែលក្មេងនោះអនុវត្តដូចនោះ ស្រាប់តែថ្ងៃមួយ មានសត្វព្រៃដ៏ធំមួយបានរារាំងមនុស្ស។ កេ្មងនោះក៏និយាយថា៖ ថ្ងៃនេះខ្ញុំនឹងដឹងថា តើគ្រូវេទមន្តប្រសើរជាង ឬបព្វជិតប្រសើរជាង? ពេលនោះ គេក៏យកដុំថ្មមួយដុំ ហើយពោលថា៖ ឱអល់ឡោះជាម្ចាស់! ប្រសិនបើកិច្ចការរបស់បព្វជិតទ្រង់ពេញចិត្តជាងកិច្ចការរបស់គ្រូវេទមន្តនោះ សូមទ្រង់សម្លាប់សត្វនេះផង ដើម្បីឲ្យមនុស្សអាចធ្វើដំណើរដូចធម្មតា។ ក្មេងនោះក៏គប់ដុំថ្មទៅ រួចក៏បានធ្វើឲ្យសត្វនោះស្លាប់ ហើយមនុស្សទាំងឡាយក៏ធ្វើដំណើរបានដូចធម្មតាវិញ។ កេ្មងនោះបានមកជួបបព្វជិត ហើយនិយាយរឿងនោះប្រាប់គាត់។ នៅពេលនោះ បព្វជិតបាននិយាយទៅកាន់កេ្មងនោះថា៖ កូនប្រុស! ថ្ងៃនេះឯងល្អជាងខ្ញុំទៅទៀត។ កិច្ចការរបស់ឯងបានដល់កម្រិតមួយដែលខ្ញុំយល់ថា ឯងពិតជានឹងត្រូវគេសាកល្បង(នាពេលឆាប់ៗនេះ)។ ប្រសិនបើឯងត្រូវគេសាកល្បង ចូរឯងកុំចង្អុលបង្ហាញប្រាប់គេអំពីខ្ញុំឲ្យសោះ។ ក្រោយមក កេ្មងប្រុសនោះអាចព្យាបាលមនុស្សពិការភ្នែកឲ្យមើលឃើញវិញ អាចព្យាបាលអ្នកជំងឺឃ្លង់ និងព្យាបាលមនុស្សឲ្យជាសះស្បើយពីជំងឺផេ្សងៗ។ ពេលនោះ មានមន្ត្រីម្នាក់ដែលស្និទ្ធនឹងស្តេចដែលជាមនុស្សពិការភ្នែកបានឮព័ត៌មាននេះ។ គាត់ក៏បានយកអំណោយជាច្រើនឲ្យកេ្មងប្រុសនោះ ហើយនិយាយថា៖ អ្វីៗទាំងអស់នេះជារបស់អ្នកទាំងអស់ ប្រសិនបើអ្នកអាចព្យាបាលខ្ញុំឲ្យជាសះស្បើយ។ កេ្មងប្រុសនោះតបវិញថា៖ ខ្ញុំពិតជាមិនអាចធ្វើឲ្យនរណាម្នាក់ជាសះស្បើយបានឡើយ។ តាមពិត អ្នកដែលឲ្យជាសះស្បើយនោះ គឺអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ដូចនេះ ប្រសិនបើលោកមានជំនឿចំពោះអល់ឡោះ ខ្ញុំនឹងសុំពីទ្រង់ឲ្យលោកបានជាសះស្បើយ។ បុរសនោះក៏បានជឿចំពោះអល់ឡោះ ហើយអល់ឡោះក៏ឲ្យគាត់ជាសះស្បើយ។ គាត់ក៏ត្រឡប់មកជួបស្តេច ហើយអង្គុយនៅជាមួយទ្រង់ដូចសព្វដង។ ស្តេចបានសួរថា៖ តើអ្នកណាជាអ្នកធ្វើឲ្យភ្នែកអ្នកមើលឃើញឡើងវិញ? គាត់បានឆ្លើយថា៖ ព្រះជាម្ចាស់របស់ខ្ញុំ។ ស្តេចក៏សួរទៀតថា៖ តើអ្នកមានព្រះជាម្ចាស់ផេ្សងក្រៅពីយើងឬ? គាត់បានឆ្លើយថា៖ ព្រះជាម្ចាស់របស់ខ្ញុំ និងព្រះជាម្ចាស់របស់ទ្រង់ គឺអល់ឡោះ។ ស្តេចក៏បានចាប់បុរសនោះ ហើយធ្វើទារុណកម្ម រហូតគាត់ឆ្លើយប្រាប់សេ្ដចពីរឿងកេ្មងប្រុសនោះ។ គេក៏បាននាំកេ្មងប្រុសនោះមក ហើយស្តេចបានសួរក្មេងប្រុសនោះថា៖ នែកូនប្រុស! វេទមន្តរបស់ឯងឈានដល់កម្រិតដែលអាចព្យាបាលមនុស្សពិការភ្នែក មនុស្សកើតឃ្លង់ និងអាចធ្វើអ្វីៗផេ្សងទៀតបានឬ? កេ្មងប្រុសនោះបានឆ្លើយថា៖ ខ្ញុំពិតជាមិនអាចធ្វើឲ្យនរណាម្នាក់ជាសះស្បើយឡើយ។ ការពិតអ្នកដែលឲ្យជាសះស្បើយនោះ គឺអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ស្តេចក៏ចាប់កេ្មងប្រុសនោះ ហើយធ្វើទារុណកម្មរហូតដល់កេ្មងនោះឆ្លើយប្រាប់ពីរឿងបព្វជិត។ គេបាននាំបព្វជិតនោះមក ហើយបញ្ជាថា៖ អ្នកត្រូវតែចេញពីសាសនារបស់អ្នក។ បព្វជិតនោះបានបដិសេធ។ ខណៈនោះ គេក៏បានយករណារដាក់លើក្បាលបព្វជិតនោះ ហើយអារ រហូតដាច់ជាពីរចំណែក។ បន្ទាប់មក គេបាននាំអ្នកដែលស្និទ្ធនឹងស្តេចមក ហើយបញ្ជាថា៖ អ្នកត្រូវតែចេញពីសាសនារបស់អ្នក តែគាត់បានបដិសេធ។ គេក៏បានយករណារដាក់លើក្បាលរបស់គាត់ ហើយអារ រហូតដាច់ជាពីរចំណែក។ បន្ទាប់មក គេបាននាំកេ្មងប្រុសនោះមក ហើយបញ្ជាថា៖ អ្នកត្រូវតែចេញពីសាសនារបស់អ្នក តែក្មេងនោះបានបដិសេធ។ ស្តេចក៏បានប្រគល់ក្មេងនោះឲ្យទៅមន្ត្រីរបស់ទ្រង់ដោយនិយាយថា៖ ចូរពួកឯងនាំវាឡើងលើភ្នំនេះ។ នៅពេលដែលពួកឯងឡើងដល់កំពូលភ្នំហើយ ចូរសួរវា។ បើវាព្រមចេញពីសាសនារបស់វា ចូរពួកឯងដោះលែងវាចុះ។ តែបើវាមិនព្រមទេ ពួកឯងត្រូវទម្លាក់វាមកក្រោម។ ពួកគេក៏នាំកេ្មងប្រុសនោះឡើងលើកំពូលភ្នំ។ កេ្មងប្រុសនោះបានបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីពួកគេតាមវិធីណាដែលទ្រង់សព្វព្រះទ័យផងចុះ។ ពេលនោះ អល់ឡោះក៏បានឲ្យភ្នំនោះញ័ររង្គើ។ ពួកគេក៏ធ្លាក់មកក្រោម។ កេ្មងប្រុសនោះបានដើរត្រឡប់មកជួបស្តេច។ ស្តេចបានសួរថា៖ តើមានអ្វីកើតឡើងចំពោះអ្នកដែលទៅជាមួយឯង? កេ្មងប្រុសនោះបានឆ្លើយថា៖ អល់ឡោះជាម្ចាស់បានការពារខ្ញុំពីពួកគេ។ ស្តេចបានចាប់កេ្មងប្រុសនោះប្រគល់ឲ្យមន្ត្រីមួយក្រុមទៀត ហើយបញ្ជាថា៖ ពួកឯងត្រូវដឹកវាតាមសំពៅទៅកណ្តាលសមុទ្រ។ បើវាព្រមចេញពីសាសនារបស់វា ចូរដោះលែងវាចុះ។ តែបើវាមិនព្រមទេ ចូរពួកឯងបោះវាចូលក្នុងសមុទ្រចុះ។ ពួកគេក៏បាននាំកេ្មងប្រុសនោះទៅ។ កេ្មងប្រុសនោះបានបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាការពារខ្ញុំពីពួកគេតាមវិធីណាដែលទ្រង់សព្វព្រះទ័យផង។ ពេលនោះ សំពៅក៏ក្រឡាប់ ហើយពួកគេក៏លង់ទឹកស្លាប់ទាំងអស់។ កេ្មងប្រុសនោះបានដើរត្រឡប់មកជួបស្តេច។ ស្តេចបានសួរថា៖ តើមានអ្វីកើតឡើងចំពោះអ្នកដែលទៅជាមួយឯង? កេ្មងប្រុសនោះបានឆ្លើយថា៖ អល់ឡោះជាម្ចាស់បានការពារខ្ញុំពីពួកគេ។ កេ្មងប្រុសនោះបានប្រាប់ស្តេចថា៖ ទ្រង់មិនអាចសម្លាប់ខ្ញុំបានឡើយ លុះត្រាតែទ្រង់ធ្វើតាមអ្វីដែលខ្ញុំទូលថ្វាយ។ ស្តេចសួរថា៖ តើត្រូវធ្វើយ៉ាងដូចម្តេច? កេ្មងប្រុសនោះទូលថា៖ ព្រះអង្គត្រូវប្រមូលផ្តុំមនុស្សនៅកន្លែងមួយ រួចចងខ្ញុំនឹងដើមឈើមួយដើម។ បន្ទាប់ មក ដកព្រួញពីបំពង់ដាក់ព្រួញរបស់ខ្ញុំដាក់ទៅក្នុងធ្នូ រួចសូត្រថា៖ “بِاسْمِ اللهِ، رَبِّ الْغُلَامِ” ក្នុងនាមអល់ឡោះ ជាព្រះជាម្ចាស់របស់កេ្មងប្រុសនេះ។ បន្ទាប់មក បាញ់ខ្ញុំមក។ បើទ្រង់ធ្វើដូច្នោះ ទ្រង់ប្រាកដជាអាចសម្លាប់ខ្ញុំបាន។ បន្ទាប់មក ស្តេចក៏បានប្រមូលផ្តុំមនុស្សនៅកន្លែងមួយ ហើយបានចងកេ្មងប្រុសនោះនឹងដើមឈើមួយដើម។ បន្ទាប់មក ដកព្រួញចេញពីបំពង់ដាក់ព្រួញរបស់កេ្មងប្រុសនោះដាក់ក្នុងធ្នូ រួចសូត្រថា៖ “بِاسْمِ اللهِ، رَبِّ الْغُلَامِ” ក្នុងនាមអល់ឡោះជាព្រះជាម្ចាស់របស់កេ្មងប្រុសនេះ បន្ទាប់មក ក៏បាញ់ក្មេងប្រុសនោះ។ ព្រួញបានត្រូវចំសៀតថ្ការបស់កេ្មងនោះ ហើយក្មេងនោះបានយកដៃដាក់លើសៀតថ្កាត្រង់កន្លែងដែលត្រូវព្រួញនោះ រួចក៏ស្លាប់ភ្លាម។ ពេលនោះ មនុស្សទាំងឡាយនិយាយថា៖ ពួកយើងមានជំនឿហើយចំពោះព្រះជាម្ចាស់របស់កេ្មងប្រុសនេះ។ ពួកយើងមានជំនឿហើយចំពោះព្រះជាម្ចាស់របស់កេ្មងប្រុសនេះ។ ពេលនោះ មានគេមកជួបស្តេច ហើយប្រាប់ថា៖ តើទ្រង់ដឹងទេ អ្វីដែលទ្រង់ខ្លាចនោះ ឥឡូវនេះវាពិតជាបានកើតឡើងចំពោះទ្រង់ហើយ។ មនុស្សម្នាទាំងឡាយបានជឿ(តាមក្មេងនោះ)ហើយ។ ពេលនោះ ស្តេចក៏បានបញ្ជាឲ្យជីករណ្តៅនៅមាត់ផ្លូវទាំងឡាយ ហើយដុតភ្លើងក្នុងរណ្តៅនោះ រួចបញ្ជាថា៖ ជនណាដែលមិនព្រមចេញពីសាសនារបស់ខ្លួនទេ ពួកឯងត្រូវបោះគេទម្លាក់ចូលក្នុងរណ្តៅនេះ ឬបញ្ជាថា៖ ចូរឯងលោតចុះ(ក្នុងរណ្តៅនេះ)។ ពួកគេក៏ធ្វើតាមបញ្ជានោះ។ លុះដល់វេនស្ត្រីម្នាក់ដែលមានកូនតូចនៅជាមួយ ស្ត្រីនោះបានស្ទាក់ស្ទើរក្នុងការលោតចូលក្នុងរណ្តៅនោះ។ ខណៈនោះ ស្រាប់តែកូនតូចរបស់នាងបាននិយាយថា៖ ម៉ាក់! សូមម៉ាក់អត់ធ្មត់។ ម៉ាក់ពិតជាស្ថិតនៅលើផ្លូវដែលត្រឹមត្រូវហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម