Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

10 នៃ 839 កាត

លុបតម្រង
“ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះឡើយ។ អ្នកដែលអធ្យាស្រ័យឲ្យគេ អល់ឡោះនឹងបន្ថែមនូវភាពខ្លាំងដល់ជននោះ។ ហើយអ្នកដែលឱនលំទោនដើម្បីអល់ឡោះ ទ្រង់នឹងលើកតម្កើងរូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់ណាពី ﷺ បាននិយាយទៅកាន់ណាពី ﷺ ថា៖ ឱរ៉ស៊ូលុលឡោះ! អ្នកមានទាំងឡាយគេយកផលបុណ្យអស់ហើយ។ ពួកគេសឡាតដូចពួកខ្ញុំសឡាតដែរ ពួកគេបួសដូចពួកខ្ញុំបួសដែរ ហើយពួកគេមានទ្រព្យសម្បត្ដិសេសសល់ដើម្បីបរិច្ចាគទានថែមទៀត។ លោកក៏បានមានប្រសាសន៍ថា៖ “តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីបរិច្ចាគទេឬ? ពិតប្រាកដណាស់ រាល់ការតាសពេស្ហ គឺជាការបរិច្ចាគទានមួយ។ រាល់ការតឹកពៀរ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះមីទ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះលីល គឺជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ។ ហើយការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយា ក៏ជាការបរិច្ចាគទានមួយដែរ"។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើការដែលបុគ្គលណាម្នាក់ក្នុងចំណោមពួកយើងបំពេញចំណង់តណ្ហារបស់ខ្លួនសោះនោះ តើបានផលបុណ្យដែរឬ? លោកបានឆ្លើយថា៖ តើពួកអ្នកយល់យ៉ាងណា ប្រសិនបើរូបគេបំពេញចំណង់តណ្ហាក្នុងផ្លូវដែលគេហាមឃាត់ តើរូបគេនឹងមានបាបកម្មមែនទេ? ដូច្នោះដែរ ប្រសិនបើគេបំពេញវាតាមផ្លូវដែលស្របច្បាប់ នោះគេនឹងទទួលបានផលបុណ្យ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម