Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

2 នៃ 839 កាត

លុបតម្រង
រ៉ស៊ូលុលឡោះ ﷺ បានដាក់កាតព្វកិច្ចហ្សាកាត់ហ្វីត្រោះមួយសកនៃផ្លែល្មើ ឬមួយសកនៃស្រូវសាឡីទៅលើទាសករ អ្នកដែលមានសេរីភាព ទាំងបុរស ទាំងស្ត្រី ទាំងក្មេង ទាំងចាស់ក្នុងចំណោមអ្នកមូស្លីមទាំងឡាយ។ ហើយលោកបានបង្គាប់ប្រើឱ្យបរិច្ចាគវាមុនពេលមនុស្សចេញទៅសឡាតរ៉យ៉ា។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ នៅជាមួយពួកយើង ពួកយើងធ្លាប់បានបរិច្ចាគហ្សាកាត់ហ្វិត្រោះម្រាប់មនុស្សគ្រប់រូប ទាំងក្មេង ទាំងចាស់ ទាំងអ្នកដែលមានសិទ្ធិសេរីភាព និងទាំងទាសករ មួយសកនៃអាហារ ឬមួយសកនៃទឹកដោះគោស្ងួត ឬមួយសកនៃស្រូវសាឡី ឬមួយសកនៃផ្លែល្មើ ឬមួយសកនៃផ្លែទំពាំងបាយជូរក្រៀម។ ពួកយើងនៅតែបន្តបរិច្ចាគហ្សកាត់ហ្វិត្រោះបែបនេះ រហូតដល់ មូអាវីយ៉ះ ពិន អាពីសុហ្វយ៉ាន رضي الله عنهما បានមកដល់ពួកយើងក្នុងនាមជាអ្នកធ្វើហាជ្ជី ឬធ្វើអ៊ុមរ៉ោះ។ ពេលនោះ គាត់បាននិយាយទៅកាន់មនុស្សទាំងឡាយនៅលើមិមពើរ ហើយក្នុងចំណោមអ្វីដែលគាត់បាននិយាយ គឺ៖ ខ្ញុំយល់ឃើញថា ពីរមុទនៃស្រូវសាឡីស្រុកស្ហាម ស្មើនឹងមួយសកនៃផ្លែល្មើ។ ពេលនោះ មនុស្សលោកក៏ទទួលយករឿងនេះ។ អាពូសាអ៊ីទ បាននិយាយថា៖ ចំណែកឯខ្ញុំវិញ ខ្ញុំនៅតែបន្តបរិច្ចាគហ្សកាត់ហ្វិត្រោះដូចដែលខ្ញុំធ្លាប់បរិច្ចាគពីមុនមក ដរាបណាខ្ញុំនៅមានជីវិត។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម