Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

123 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (54)
ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ ថា៖ តើអ្វីជាទង្វើល្អបំផុតក្នុងអ៊ីស្លាម? លោកបានឆ្លើយថា៖ “គឺការផ្តល់អាហារ ហើយនិងឲ្យសាឡាមដល់អ្នកដែលអ្នកស្គាល់ និងអ្នកដែលអ្នកមិនស្គាល់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ មានបុរសម្នាក់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ ខ្ញុំមានសាច់ញាតិ។ ខ្ញុំផ្សារភ្ជាប់សាច់សាលោហិតនឹងពួកគេ តែពួកគេបែរជាកាត់ផ្ដាច់សាច់សាលោហិតនឹងខ្ញុំ។ ខ្ញុំខំធ្វើល្អទៅកាន់ពួកគេ តែពួកគេបែរជាធ្វើអាក្រក់ចំពោះខ្ញុំ។ ខ្ញុំខន្តីចំពោះពួកគេ តែពួកគេបែរជាប្រព្រឹត្ដទង្វើល្ងង់ខ្លៅមកលើខ្ញុំទៅវិញ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកបានធ្វើដូចអ្វីដែលអ្នកនិយាយមែន គឺហាក់ដូចជាអ្នកបានធ្វើឲ្យពួកគេទទួលទាននូវផេះក្ដៅ ហើយអ្នកនឹងទទួលបានការជួយពីអល់ឡោះលើពួកគេជានិច្ច ដរាបណាអ្នកនៅធ្វើដូច្នោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាពេញចិត្តចំពោះខ្ញុំបម្រើ(របស់ទ្រង់)ដែលទទួលទានចំណីអាហារ ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះអាហារនោះ ឬទទួលទានទឹក ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះទឹកនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពួកអ្នកនឹងមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែ ពួកអ្នកចេះស្រលាញ់គ្នា។ តើពួកអ្នកចង់ឲ្យខ្ញុំបង្ហាញពួកអ្នកពីប្រការមួយដែលពួកអ្នកធ្វើវាទៅ នោះពួកអ្នកនឹងចេះស្រលាញ់គ្នាដែរឬទេ? ចូរពួកអ្នកផ្សព្វផ្សាយសាឡាម(គារវកិច្ច)ក្នុងចំណោមពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកបង្កភាពងាយស្រួល ហើយកុំបង្កការលំបាក។ ចូរពួកអ្នកផ្ដល់ដំណឹងរីករាយ ហើយកុំធ្វើឲ្យពួកគេគេចចេញ(អំពីពួកអ្នក)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយអ្វីដែលល្អ ឬនៅស្ងៀម។ ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្តល់តម្លៃដល់អ្នកជិតខាងរបស់ខ្លួន។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្ដល់តម្លៃដល់ភ្ញៀវរបស់ខ្លួន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ការជេរប្រមាថអ្នកមូស្លីម គឺជាអំពើទុច្ចរិត ហើយការសម្លាប់អ្នកមូស្លីម គឺជាភាពគ្មានជំនឿ(កាហ្វៀរ)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម