Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកចូលគេង ស្ហៃតនបានចងនៅខាងក្រោយក្បាលរបស់គេបីចំណង ដោយវាបានសរសេរនៅលើចំណងនីមួយៗថា៖ អ្នកមានពេលយប់យូរណាស់។ ហេតុនេះ ចូរអ្នកគេងចុះ។ ដូចនេះ នៅពេលដែលគេភ្ញាក់ឡើង ប្រសិនបើគេហ្ស៊ីកៀរទៅចំពោះអល់ឡោះ ដាច់ចំណងមួយ។ ប្រសិនបើគេយកវូហ្ទុ ដាច់ចំណងមួយ។ ហើយប្រសិនបើគេសឡាត ដាច់ចំណងមួយទៀត ធ្វើឲ្យគេភ្ញាក់ឡើងនៅពេលព្រឹកមានភាពសកម្ម អារម្មណ៍ស្រស់ថ្លា។ តែប្រសិនបើគេមិនបានធ្វើដូច្នោះទេ គេនឹងភ្ញាក់ឡើងដោយមានអារម្មណ៍មិនល្អខ្ជិលច្រអូស”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយនៅពេលដែលគេមានហាហ្ទាស(គ្មានភាពជ្រះស្អាត) រហូតទាល់តែគេយកវូហ្ទុ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ចូរឲ្យគេដាក់ទឹកក្នុងច្រមុះ រួចញើសវាចេញមកវិញ។ ហើយជនណាដែលសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយការកិត ចូរឲ្យគេធ្វើវាក្នុងចំនួនសេស។ ហើយនៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរឲ្យគេលាងដៃរបស់ខ្លួនមុនពេលដាក់ដៃចូលក្នុងទឹកវូហ្ទុ ព្រោះម្នាក់ៗនៃពួកអ្នកមិនដឹងទេថា ដៃរបស់ខ្លួនបានប៉ះពាល់អ្វីខ្លះ(នៅពេលដេក)”។ ចំណែកនៅក្នុងសេចក្តីរាយការណ៍របស់មូស្លីមវិញ៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរកុំឲ្យគេលូកដៃរបស់ខ្លួនចូលក្នុងប្រដាប់ដាក់ទឹក រហូតដល់គេលាងវាចំនួនបីដងសិន ព្រោះគេមិនដឹងទេថា ថា ដៃរបស់ខ្លួនបានប៉ះពាល់អ្វីខ្លះ(នៅពេលដេក)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរឲ្យគេញើសទឹកចេញពីច្រមុះចំនួនបីដង ព្រោះស្ហៃតនវាដេកពេលយប់ក្នុងច្រមុះរបស់គេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលខ្ញុំបម្រើអល់ឡោះដែលជាអ្នកអ៊ីស្លាម(ឬអ្នកមានជំនឿ)យកវូហ្ទុដោយគេបានលាងមុខរបស់ខ្លួន រាល់បាបកម្មនានាដែលគេបានមើលនឹងភ្នែករបស់គេនឹងហូរចេញពីមុខរបស់គេជាមួយទឹក(ឬជាមួយនឹងតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងដៃទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលដៃទាំងពីររបស់គេបានកាន់នឹងហូរចេញពីដៃទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងជើងទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលជើងទាំងពីររបស់គេបានដើរទៅធ្វើនោះនឹងហូរចេញពីជើងទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ) រហូតដល់គេចេញពីវូហ្ទុមកដោយជ្រះស្អាតពីបាបកម្មទាំងឡាយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម