عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
“ជនណាដែលទន្ទេញចាំដប់អាយ៉ាត់ដំបូងនៃស៊ូរ៉ោះអាល់កះហ្វីនឹងត្រូវបានគេការពារពីហ្ជាច់ហ្ជាល”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀត៖ “ដប់អាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់កះហ្វី”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ មានបុរសម្នាក់នៃពួកយូដាបាននិយាយទៅកាន់គាត់ថា៖ ឱអាមីរុលមុមីនីន! មានអាយ៉ាត់មួយនៅគម្ពីររបស់ពួកអ្នកដែលពួកអ្នកសូត្រវា ប្រសិនបើអាយ៉ាត់នោះត្រូវបានគេបញ្ចុះមកលើពួកយើងជាពួកយូដាវិញ ពួកយើងប្រាកដជាយកថ្ងៃនោះ ធ្វើជាថ្ងៃបុណ្យជាមិនខាន។ គាត់បានសួរថា៖ តើអាយ៉ាត់មួយណាទៅ? បុរសនោះបានឆ្លើយថា៖ គឺអាយ៉ាត់៖ “ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក និងបានបង្គ្រប់ឧបការគុណរបស់យើងឱ្យពួកអ្នក ហើយយើងពេញចិត្តឲ្យពួកអ្នកជ្រើសរើសយកសាសនាឥស្លាមធ្វើជាសាសនា”។ [អាល់ម៉ាអ៊ីហ្ទះ៖៣]។ អ៊ូមើរបាននិយាយថា៖ យើងពិតជាបានដឹងអំពីថ្ងៃនោះ ហើយនិងកន្លែងដែលគេបញ្ចុះអាយ៉ាត់នេះទៅកាន់ណាពី ﷺ គឺនៅពេលដែលលោកកំពុងឈរនៅឯអារ៉ហ្វះ ក្នុងថ្ងៃជុមអាត់(ថ្ងៃសុក្រ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានបែងចែកសឡាតរវាងយើង និងខ្ញុំបម្រើរបស់យើងជាពីរចំណែក ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេសុំ។ ដូចនេះ នៅពេលដែលខ្ញុំបម្រើរបស់យើងសូត្រថា៖ “الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “حَمِدَنِي عَبْدِي”(ខ្ញុំបម្រើរបស់យើងបានថ្លែងសរសើរយើង)។ នៅពេលដែលគេសូត្រថា៖ “الرَّحْمَنِ الرَّحِيمِ” (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “ أَثْنَى عَلَيَّ عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានកោតសរសើរមកចំពោះយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ مَالِكِ يَوْمِ الدِّينِ “ (ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។) ទ្រង់បានមានបន្ទូលថា៖ “ مَجَّدَنِي عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានលើកតម្កើងយើង) ហើយទ្រង់មានបន្ទូលទៀតដែរថា៖ “ فَوَّضَ إِلَيَّ عَبْدِي “(ខ្ញុំបម្រើរបស់យើងបានប្រគល់កិច្ចការរបស់គេមកយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ “ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا بَيْنِي وَبَيْنَ عَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺរវាងយើង និងខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ។ ហើយនៅពេលដែលគេសូត្រថា៖
اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلاَ الضَّالِّينَ
(សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ា ដ៏ត្រឹម ត្រូវផងចុះ។ គឺមាគ៌ា របស់បណ្ដាអ្នកដែលទ្រង់បានប្រទានឧបការគុណដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا لِعَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺសម្រាប់ខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ខណៈដែលជីព្រីលកំពុងអង្គុយជាមួយណាពី ﷺ ស្រាប់តែលឺសំឡេងមួយមកពីខាងលើគាត់។ គាត់ក៏បានងើយមើលទៅលើ ហើយនិយាយថា៖ នេះគឺជាទ្វារមេឃមួយដែលគេបើកនៅថ្ងៃនេះ។ គេមិនធ្លាប់បើកវាពីមុនឡើយ ទើបតែថ្ងៃនេះប៉ុណ្ណោះ។ ពេលនោះ មានម៉ាឡាអ៊ីកាត់ម្នាក់បានចុះតាមទ្វារនោះ។ គាត់ក៏និយាយទៀតថា៖ នេះគឺជាម៉ាឡាអ៊ីកាត់ម្នាក់ដែលចុះមកកាន់ផែនដី។ គាត់មិនធ្លាប់ចុះមកទេ ទើបតែថ្ងៃនេះប៉ុណ្ណោះ។ ម៉ាឡាអ៊ីកាត់នោះបានឲ្យសាឡាម ហើយនិយាយថា៖ សូមលោករីករាយនឹងពន្លឺពីរយ៉ាងដែលគេផ្ដល់វាឲ្យលោក ហើយគេមិនធ្លាប់ផ្ដល់វាឲ្យណាពីណាម្នាក់មុនលោកឡើយ គឺស៊ូរ៉ោះអាល់ហ្វាទីហះ និងបណ្ដាអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ។ រាល់អក្សរណាមួយដែលលោកសូត្រវា គេនឹងផ្ដល់វាដល់លោក។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ(តាមរយៈការមិនគោរពសក្ការៈ)។ ពិតណាស់ ស្ហៃតនវារត់គេចពីផ្ទះដែលគេសូត្រស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ដ៏អស្ចារ្យបំផុតណាមួយនៃគម្ពីររបស់អល់ឡោះដែលអ្នកបានទន្ទេញចាំ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងរ៉សូលរបស់ទ្រង់ដែលដឹងបំផុត។ លោកបានសួរទៀតថា៖ “ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ណាមួយនៃគម្ពីររបស់អល់ឡោះនៅជាមួយអ្នកដែលមានលក្ខណៈធំធេងជាងគេ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ គឺ៖ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ " (អាយ៉ាត់គួរស៊ីយ៍)។ គាត់បានបន្តថា៖ ពេលនោះ លោកបានអង្អែលទ្រូងខ្ញុំ ហើយមានប្រសាសន៍ថា៖ “ដោយអល់ឡោះ សូមឲ្យចំណេះដឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការរៀនសូត្រផងចុះ ឱអាពូអាល់មុនហ្សៀរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
នៅពេលដែលអាយ៉ាត់នេះបានបញ្ចុះទៅលើរ៉ស៊ូលុលឡោះ ﷺ ៖ “អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយប្រសិនបើពួកអ្នកលាតត្រដាងអ្វីដែលមាននៅក្នុងខ្លួនរបស់ពួកអ្នក ឬពួកអ្នកលាក់បាំងវា គឺអល់ឡោះនឹងជំនុំជម្រះពួកអ្នកចំពោះទង្វើនោះ។ ហើយអល់ឡោះទ្រង់អភ័យទោសចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៤)។ គាត់បាននិយាយថា៖ ការណ៍នេះមានភាពធ្ងន់ធ្ងរចំពោះសហាហ្ពាត់របស់រ៉ស៊ូលុលឡោះ ﷺ។ ដូចនេះ ពួកគេក៏ទៅជួបរ៉ស៊ូលុលឡោះ ﷺ ។ បន្ទាប់មក ពួកគេបានលុតជង្គង់ចុះ ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! គេបានដាក់កាតព្វកិច្ចលើពួកយើងនូវទង្វើជាច្រើនដែលពួកយើងមានលទ្ធភាពធ្វើ ដូចជាការសឡាត ការកាន់អំណត់បួស ការប្រយុទ្ធតស៊ូ(ជីហាទ) និងការបរិច្ចាគទាន។ ប៉ុន្តែ (ឥឡូវនេះ)គេបានបញ្ចុះអាយ៉ាត់នេះមកកាន់លោក ហើយពួកយើងគ្មានលទ្ធភាពធ្វើវាឡើយ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកចង់និយាយដូចពួកអះលីគីតាបទាំងពីរមុនពួកអ្នកបាននិយាយឬ ដែលថា៖ ពួកយើងបានឮហើយ តែពួកយើងមិនប្រតិបត្តិតាមឡើយ។ ផ្ទុយទៅវិញ ចូរពួកអ្នកនិយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ ពួកគេក៏និយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់។ នៅពេលដែលក្រុមនោះសូត្រវាសាចុះសាឡើងហើយ អណ្តាតពួកគេក៏បានទន់ទៅៗ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់(ដែលមានអត្ថន័យថា)៖ “អ្នកនាំសារ(មូហាំម៉ាត់)មានជំនឿលើអ្វីៗដែលព្រះជាម្ចាស់របស់គេបានបញ្ចុះមកឱ្យគេ ហើយបណ្ដាអ្នកមានជំនឿក៏ដូចគ្នាដែរ។ ពួកគេទាំងអស់មានជំនឿលើអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់។ (ពួកគេបាននិយាយថា៖) ពួកយើងមិនបែងចែកអ្នកនាំសារណាម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយរបស់អល់ឡោះឡើយ។ ហើយពួកគេនិយាយថា៖ ពួកយើងបានឮហើយ ហើយពួកយើងប្រតិបត្តិតាមហើយ។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើងផង។ ហើយចំពោះទ្រង់តែមួយគត់ជាកន្លែងវិលត្រឡប់”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៥)។ នៅពេលដែលពួកគេធ្វើបែបនេះ អល់ឡោះជាម្ចាស់ក៏បាននិរាករណ៍អាយ៉ាត់ខាងលើ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះអាយ៉ាត់៖ “អល់ឡោះជាម្ចាស់មិនដាក់បន្ទុកលើអ្នកណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ ជនណាបានសាងអំពើល្អ គឺទទួលបានផលល្អ ហើយជនណាបានសាងអំពើអាក្រក់ គឺទទួលបានផលអាក្រក់។ បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំយកទោសពៃរ៍ពួកយើងអី្វ ប្រសិនបើពួកយើងបានភេ្លចភ្លាំង ឬជ្រុលជ្រួសដោយអចេតនា”។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។ “បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់ភារកិច្ចធ្ងន់ធ្ងរពេកមកលើពួកយើង ដូចដែលទ្រង់បានដាក់ទៅលើពួកអ្នកជំនាន់មុនពួកយើងអ្វី”។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។ “បពិត្រព្រះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាកុំដាក់បន្ទុកលើពួកយើងនូវអ្វីដែលពួកយើងគ្មានលទ្ធភាពនឹងធ្វើវា”។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។ “ហើយសូមទ្រង់មេត្ដាអធ្យាស្រ័យដល់ពួកយើង អភ័យទោសដល់ពួកយើង និងអាណិតស្រឡាញ់ដល់ពួកយើងផង។ ទ្រង់គឺជាអ្នកគាំពារពួកយើង។ ដូចេ្នះ សូមទ្រង់មេត្ដាជួយពួកយើងឱ្យមានជ័យជម្នះលើក្រុមដែលគ្មានជំនឿផង”។ (អាល់ហ្ពាក៏រ៉ោះ៖២៨៦)។ ទ្រង់បានមានបន្ទូលថា៖ “ពិតហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកសូត្រគម្ពីរគួរអាន ព្រោះវានឹងជួយអន្ដរាគមន៍ដល់ម្ចាស់របស់វានៅថ្ងៃបរលោក។ ចូរពួកអ្នកសូត្រ អាសហ្សះរ៉វែន៖ វានោះគឺ ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ និងស៊ូរ៉ោះ អាលីអ៊ិមរ៉ន។ ជាការពិតណាស់ នៅថ្ងៃបរលោក ស៊ូរ៉ោះទាំងពីរនឹងមកដល់ប្រៀបដូចជាពពកពីរ ឬដូចជាស្រមោលពីរ ឬដូចជាហ្វូងសត្វស្លាបពីរជួរ ដើម្បីការពារម្ចាស់របស់វា។ ចូរពួកអ្នកសូត្រស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ។ ជាការពិតណាស់ ការទទួលយកវា គឺផ្តល់នូវពរជ័យ។ ការបោះបង់វា គឺនាំមកនូវការសោកស្តាយ ហើយអ្នកប្រើមន្តអាគមក៏មិនអាចប៉ះពាល់វាបានដែរ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម