Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
ពិតណាស់ មានបុរសម្នាក់នៃពួកយូដាបាននិយាយទៅកាន់គាត់ថា៖ ឱអាមីរុលមុមីនីន! មានអាយ៉ាត់មួយនៅគម្ពីររបស់ពួកអ្នកដែលពួកអ្នកសូត្រវា ប្រសិនបើអាយ៉ាត់នោះត្រូវបានគេបញ្ចុះមកលើពួកយើងជាពួកយូដាវិញ ពួកយើងប្រាកដជាយកថ្ងៃនោះ ធ្វើជាថ្ងៃបុណ្យជាមិនខាន។ គាត់បានសួរថា៖ តើអាយ៉ាត់មួយណាទៅ? បុរសនោះបានឆ្លើយថា៖ គឺអាយ៉ាត់៖ “ថ្ងៃនេះ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក និងបានបង្គ្រប់ឧបការគុណរបស់យើងឱ្យពួកអ្នក ហើយយើងពេញចិត្តឲ្យពួកអ្នកជ្រើសរើសយកសាសនាឥស្លាមធ្វើជាសាសនា”។ [អាល់ម៉ាអ៊ីហ្ទះ៖៣]។ អ៊ូមើរបាននិយាយថា៖ យើងពិតជាបានដឹងអំពីថ្ងៃនោះ ហើយនិងកន្លែងដែលគេបញ្ចុះអាយ៉ាត់នេះទៅកាន់ណាពី ﷺ គឺនៅពេលដែលលោកកំពុងឈរនៅឯអារ៉ហ្វះ ក្នុងថ្ងៃជុមអាត់(ថ្ងៃសុក្រ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ ណាពី ﷺ នៅពេលលោកចូលគេងរៀងរាល់យប់ លោកក្បង់ដៃទាំងពីររបស់លោក រួចស្ដោះតិចៗទៅក្នុងកំបង់ដៃនោះ ហើយសូត្រ៖ " قُلْ هُوَ اللهُ أحَدٌ " " قَلْ أعُوذُ بِرَبِّ الفَلَقِ " "قُلْ أعُوذُ بِرَبِّ النَّاسِ "។ បន្ទាប់មក លោកយកដៃជូតខ្លួនសព្វកន្លែងដែលអាចជូតបាននៃខ្លួនប្រាណរបស់លោកដោយចាប់ផ្ដើមពីក្បាលនិងមុខ បន្ទាប់មក ផ្នែកខាងមុខនៃដងខ្លួន។ លោកធ្វើដូចនេះចំនួនបីដង។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“បុគ្គលណាសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅក្នុងពេលយប់ គឺវាគ្រប់គ្រាន់ហើយសម្រាប់រូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតប្រាកដណាស់ មានបុរសម្នាក់បានស្ដាប់ឮបុរសម្នាក់ទៀតសូត្រ៖ " قُلْ هُوَ اللهُ أَحَدٌ " សាចុះសាឡើង។ លុះព្រឹកឡើង បុរសនោះក៏ទៅជួបរ៉ស៊ូលុលឡោះ ﷺ និងបានរំលឹករឿងនោះជម្រាបដល់លោក ដោយបុរសនោះហាក់ដូចជាគិតថា វាជាទង្វើបន្ដិចបន្ដួចប៉ុណ្ណោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃទ្រង់! ជាការពិតណាស់ ស៊ូរ៉ោះនេះ ពិតជាសើ្មនឹងមួយភាគបីនៃគម្ពីរគួរអាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី