Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

2 នៃ 839 កាត

លុបតម្រង
“ស្ត្រីមិនត្រូវធ្វើដំណើរក្នុងរយៈចម្ងាយដើរពីរថ្ងៃឡើយ លើកលែងតែមានស្វាមីរបស់នាង ឬម៉ះរ៉មរបស់នាង(សាច់ញាតិដែលមិនអាចរៀបការនឹងគ្នាបាន)ទៅជាមួយ។ ហើយគេមិនត្រូវបួសនៅថ្ងៃពីរនេះឡើយ គឺថ្ងៃរ៉យ៉ាហ្វិតត្រោះ និងថ្ងៃរ៉យ៉ាអ័ទហា និងមិនត្រូវសឡាត(ស៊ូណិត)ឡើយ បន្ទាប់ពីសឡាតស៊ូពុសរួច រហូតដល់ថ្ងៃរះ និងបន្ទាប់ពីសឡាតអាសើររួច រហូតដល់ថ្ងៃលិច។ ហើយគេមិនត្រូវព្យាយាមធ្វើដំណើរនោះឡើយ លើកលែងតែទៅកាន់ម៉ាស្ជិតបី គឺម៉ាស្ជិតអាល់ហារ៉ម ម៉ាស្ជិតអាល់អឹកស និងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“កាលពីមុន អម្បូរអ៊ីស្រាអែលត្រូវបានដឹកនាំដោយបណ្ដាណាពី។ រាល់ពេលដែលណាពីម្នាក់ស្លាប់ទៅ ទ្រង់ជំនួសដោយណាពីម្នាក់ទៀត។ ពិតប្រាកដណាស់ គ្មានទេណាពីបន្ទាប់ពីខ្ញុំទៅ ប៉ុន្ដែនឹងមានអ្នកគ្រប់គ្រងជាច្រើន”។ ពួកគេបានសួរថា៖ តើលោកប្រើឲ្យពួកយើងធ្វើដូចមេ្ដច? លោកបានឆ្លើយថា៖ “ចូរពួកអ្នកតាមអ្នកដែលត្រូវគេតែងតាំងមុន ហើយត្រូវផ្ដល់សិទ្ធិរបស់ពួកគេដល់ពួកគេ។ ជាការពិតណាស់ អល់ឡោះនឹងសួរពួកគេអំពីអ្វីដែលពួកគេគ្រប់គ្រង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម