Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

1 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានថ្លែងសុន្ទរកថាទៅកាន់មនុស្សទាំងឡាយនៅថ្ងៃរំដោះក្រុងម៉ាក្កះថា៖ “ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានលុបបំបាត់ភាពល្ងង់ខ្លៅនៃសម័យកាលអវិជ្ជា និងភាពក្រអឺតក្រទមរបស់ពួកគេទៅនឹងបុព្វបុរសរបស់ពួកគេ។ ជាការពិតណាស់ មនុស្សលោកមានពីរប្រភេទ៖ គឺមនុស្សល្អដែលមានការកោតខ្លាច និងមានកិត្តិយសនៅចំពោះមុខអល់ឡោះជាម្ចាស់ ហើយនិងមនុស្សអាក្រក់ដែលអពមង្គល និងអាប់ឱនបំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់។ មនុស្សលោកទាំងអស់ គឺជាកូនចៅរបស់ណាពីអាហ្ទាំ ហើយអល់ឡោះជាម្ចាស់បានបង្កើតណាពីអាហ្ទាំអំពីដី។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ “ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ យើងបានបង្កើតពួកអ្នកពីបុរសនិងស្ដ្រី(អាហ្ទាំ និងហាវ៉ា) ហើយយើងធ្វើឱ្យពួកអ្នកមានជនជាតិ និងកុលសម្ព័ន្ធជាច្រើនដើម្បីឱ្យពួកអ្នកស្គាល់គ្នាទៅវិញទៅមក។ ពិតប្រាកដណាស់ អ្នកដែលថ្កុំថ្កើងជាងគេចំពោះអល់ឡោះក្នុងចំណោមពួកអ្នក គឺអ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាជ្រួតជ្រាប”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូហ៊ិបហ្ពាន