Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

12 នៃ 839 កាត

លុបតម្រង
ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ អំពីការក្រឡេកមើល(ស្ត្រី)ដោយចៃដន្យ ហើយលោកបានបញ្ជាឲ្យខ្ញុំងាកក្រសែភ្នែកចេញ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកមើលទៅកាន់អ្នកដែលទាបជាងពួកអ្នក ហើយចូរពួកអ្នកកុំមើលទៅកាន់អ្នកដែលខ្ពស់ជាងពួកអ្នកដើម្បីកុំឲ្យពួកអ្នកមើលស្រាលចំពោះឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ប្រាំពីរក្រុមដែលអល់ឡោះជាម្ចាស់ឲ្យជ្រកក្រោមម្លប់របស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាក្រៅពីម្លប់របស់ទ្រង់ឡើយគឺ មេដឹកនាំដែលយុត្ដិធម៌, យុវជនដែលធំឡើងស្ថិតនៅក្នុងការគោរពសក្ការៈទៅចំពោះអល់ឡោះ, បុរសដែលចិត្ដរបស់គេផ្សារភ្ជាប់នឹងម៉ាស្ជិត, បុរសពីរនាក់ដែលស្រលាញ់រាប់អានគ្នាដើម្បីអល់ឡោះ ពួកគេជួបគ្នានិងបែកគ្នាក្នុងបុព្វហេតុនេះ, បុរសដែលស្ដ្រីមានពូជអម្បូរនិងរូបសម្រស់បបួលខ្លួនមករួមមេត្រី តែរូបគេឆ្លើយតបថា៖ (ទេ) ពិតណាស់ ខ្ញុំខ្លាចអល់ឡោះ, បុរសដែលធ្វើការបរិច្ចាគទាន ហើយលាក់បាំង រហូតដល់ដៃឆេ្វងរបស់គេមិនដឹងពីអ្វីដែលដៃស្ដាំរបស់គេធ្វើការបរិច្ចាគ និងបុរសដែលរលឹកដល់អល់ឡោះពេលនៅស្ងាត់ម្នាក់ឯង ដោយសម្រក់ទឹកភ្នែក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ ប្រការដែលគេអនុញ្ញាតឲ្យ(ប្រការហាឡាល់) គឺច្បាស់លាស់ ហើយប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) ក៏ច្បាស់លាស់ដែរ។ ប៉ុន្ដែនៅរវាងប្រការទាំងពីរនេះ គឺមានប្រការមិនច្បាស់លាស់ជាច្រើនដែលមនុស្សភាគច្រើនមិនដឹងឡើយ។ ហេតុនេះ បុគ្គលណាការពារខ្លួនពីប្រការមិនច្បាស់លាស់ គេប្រាកដជាមានសុវត្ថិភាពចំពោះសាសនា និងកិត្ដិយសរបស់ខ្លួន។ ហើយជនណាដែលធ្លាក់ក្នុងប្រការមិនច្បាស់លាស់ គឺគេនឹងធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់ ប្រៀបដូចជាអ្នកគង្វាលដែលយកសត្វទៅឃ្វាលនៅជុំវិញរបងដែលស្ទើរតែធ្វើឲ្យសត្វស៊ីដំណាំនៅក្នុងរបងនោះ។ ជាការពិតណាស់ គ្រប់មហាក្សត្រទាំងអស់សុទ្ធតែមានតំបន់ហាមឃាត់ ហើយពិតណាស់ តំបន់ហាមឃាត់របស់អល់ឡោះនោះ គឺប្រការដែលទ្រង់បានហាមឃាត់។ ពិតណាស់ នៅក្នុងខ្លួនប្រាណនីមួយៗ គឺមានសាច់មួយដុំ។ ប្រសិនបើសាច់នោះល្អ ខ្លួនប្រាណទាំងមូលក៏ល្អដែរ។ តែប្រសិនបើសាច់នោះខូចវិញ ខ្លួនប្រាណទាំងមូលក៏ខូចដែរ។ ប្រាកដណាស់ វានោះគឺចិត្ដ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម