Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

3 នៃ 839 កាត

លុបតម្រង
រ៉ស៊ូលុលឡោះ ﷺ បានសូត្រអាយ៉ាត់នេះ៖ ﴿هُوَ الَّذِي أَنْزَلَ عَلَيْكَ الْكِتَابَ مِنْهُ آيَاتٌ مُحْكَمَاتٌ هُنَّ أُمُّ الْكِتَابِ وَأُخَرُ مُتَشَابِهَاتٌ فَأَمَّا الَّذِينَ فِي قُلُوبِهِمْ زَيْغٌ فَيَتَّبِعُونَ مَا تَشَابَهَ مِنْهُ ابْتِغَاءَ الْفِتْنَةِ وَابْتِغَاءَ تَأْوِيلِهِ وَمَا يَعْلَمُ تَأْوِيلَهُ إِلَّا اللَّهُ وَالرَّاسِخُونَ فِي الْعِلْمِ يَقُولُونَ آمَنَّا بِهِ كُلٌّ مِنْ عِنْدِ رَبِّنَا وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ﴾ [سورة آل عمران(7)] (អល់ឡោះគឺជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នក(មូហាំម៉ាត់)ដែលមានអាយ៉ាត់មួយចំនួនមានភាពច្បាស់លាស់។ វានោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានអាយ៉ាត់ខ្លះទៀតដែលមានភាពមិនច្បាស់លាស់។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀងទៅរកភាពវងេ្វង គឺពួកគេតាមតែអ្វីដែលជាភាពមិនច្បាស់លាស់ដើម្បីបង្កឱ្យមានភាពចលាចល និងស្វែងរកអត្ថន័យខុសពីបន្ទូលពិត។ ហើយគ្មានអ្នកដែលដឹងពីអត្ថន័យពិតរបស់វាក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះដឹង(សាសនា) ពួកគេនិយាយថា៖ ពួកយើងបានជឿនឹងវា(គម្ពីរគួរអាន)ហើយ ។ ទាំងអស់នោះសុទ្ធតែមកពីម្ចាស់របស់ពួកយើង។ ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែងតែពួកបញ្ញាជនប៉ុណ្ណោះ។) អាអ៊ីស្ហះបាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលណាដែលអ្នកបានឃើញ”ពួកដែលតាមតែអ្វីដែលជាភាពមិនច្បាស់លាស់” អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានលើកឈ្មោះពួកគេនោះ។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នអំពីពួកគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“គេបង្ហាញភាពវឹកវរ(ហ្វិតណះ)ទៅលើដួងចិត្តមនុស្ស ដូចជាគេត្បាញកន្ទេលម្តងមួយសរសៃៗ។ ដូចនេះ ចិត្តណាមួយដែលទទួលយកវា គឺចិត្តនោះមានស្នាមពណ៌ខ្មៅមួយចំណុច។ ហើយចិត្តណាមួយដែលបដិសេធវា គឺនឹងមានស្នាមពណ៌សមួយចំណុច រហូតដល់ចិត្តទាំងពីរប្រភេទនេះ មួយសដូចថ្មរលោងដែលគ្មានភាពវឹកវរណាអាចបង្កគ្រោះថ្នាក់ដល់គេនោះឡើយ ដរាបណានៅតែមានមេឃ មានដី(ដរាបណាលោកិយមិនទាន់រលាយ)។ រីឯចិត្តមួយទៀតប្រែជាពណ៌ខ្មៅល្អក់។ ចិត្តនោះដូចជាកំសៀវដែលក្រឡាប់ មិនស្គាល់សេចក្ដីល្អ ឬមិនបដិសេធអំពើអាក្រក់ឡើយ លើកលែងតែចិត្តដែលទទួលដោយតណ្ហា។ ហ៊ូហ្សៃហ្វះ បាននិយាយទៅកាន់ អ៊ូមើរថា៖ រវាងអ្នកនិងភាពវឹកវរនេះគឺមានទ្វារមួយបិទជិត ដែលស្ទើរតែនឹងត្រូវបានគេបំបែកទៅហើយ។ អ៊ូមើរ បាននិយាយថា៖ វានឹងបំបែកឬ អន្តរាយហើយអ្នកអើយ? ប្រសិនបើវាត្រូវបានបើក ប្រហែលជាវាអាចត្រលប់មកវិញបាន"។ ខ្ញុំបាននិយាយថា៖ ទេ ប៉ុន្តែវាត្រូវបានបំបែក។ ខ្ញុំបានប្រាប់ថា ទ្វារនោះគឺជាអ្នកដែលត្រូវគេសម្លាប់ ឬក៏ស្លាប់។ ពិតជា ហាហ្ទីសនេះ មិនមែនជារឿងកុហកទឡើយ។ អាពូខលីដ(ម្នាក់ក្នុងចំណោមអ្នករាយការណ៍អំពីហាហ្ទីសនេះ) បាននិយាយថា៖ បន្ទាប់មក ខ្ញុំបានសួរ សាអាត់ថា៖ ឱ អាពូ ម៉ាលិក! តើ អាសវ៉ាត់ ម៉ួរប៉ាត មានន័យដូចម្តេច? គេបានឆ្លើយថា៖ វាមានពណ៌សខ្លាំងនៅក្នុងចំណោមពណ៌ខ្មៅ។ បន្ទាប់មក ខ្ញុំបានសួរទៀតថា៖ តើ អាល់គូស ម៉ូជើកខីយ៉ាន់ មានន័យដូចម្តេច? គេបានឆ្លើយថា៖ វាគឺជាការក្រឡាប់មកវិញ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ខ្ញុំមិនបានបន្សល់ទុកនូវភាពវឹកវរណាមួយបន្ទាប់ពីខ្ញុំ(ស្លាប់)ដែលផ្តល់នូវគ្រោះថ្នាក់ដល់បុរសជាងស្ត្រីនោះឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម