Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

1 នៃ 839 កាត

លុបតម្រង
ខ្ញុំបានសុំពីរ៉ស៊ូលុលឡោះ ﷺ ហើយលោកក៏បានផ្ដល់ឲ្យខ្ញុំ។ បន្ទាប់មក ខ្ញុំសុំពីលោកទៀត ហើយលោកក៏បានផ្ដល់ឲ្យខ្ញុំ។ ក្រោយមក លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ឱហាគីម! ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិនេះ មានពណ៌ខៀវស្រស់ឆើតឆាយ ផ្អែមល្ហែម។ ហេតុនេះ ជនណាយកវាដោយល្អប្រសើរ គេនឹងផ្ដល់ពរជ័យដល់ជននោះចំពោះទ្រព្យសម្បត្តិនោះ។ ហើយជនណាយកវាដោយបំពាន គេនឹងមិនផ្ដល់ពរជ័យដល់ជននោះចំពោះទ្រព្យសម្បត្តិនោះឡើយ ហើយរូបគេ គឺដូចជាអ្នកដែលទទួលទានមិនចេះឆ្អែតដូច្នោះឯង។ ហើយដៃនៅខាងលើ គឺល្អជាងដៃនៅខាងក្រោម”។ ហាគីមបាននិយាយថា៖ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមស្បថនឹងអ្នកដែលបានតែងតាំងលោក(ជាអ្នកនាំសារ)យ៉ាងពិតប្រាកដ! ខ្ញុំនឹងមិនទទួលយកអ្វីមួយពីអ្នកដទៃឡើយ រហូតដល់ខ្ញុំលាចាកលោក បន្ទាប់ពីខ្ញុំបានសុំពីលោកលើកនេះ។ អាពូហ្ពាកើរធ្លាប់បានហៅហាគីមដើម្បីផ្ដល់អំណោយឲ្យគាត់ ប៉ុន្ដែគាត់បានបដិសេធមិនទទួលយកអ្វីមួយអំពីវាឡើយ។ ក្រោយមក អ៊ូមើរក៏បានហៅគាត់ដើម្បីផ្ដល់ឲ្យគាត់ដែរ ប៉ុន្ដែគាត់ក៏បដិសេធមិនទទួលយកដដែល។ ពេលនោះ អ៊ូមើរបាននិយាយថា៖ ឱអ្នកអ៊ីស្លាមទាំងឡាយ! ជាការពិតណាស់ ខ្ញុំបានផ្ដល់ឲ្យគាត់(ហាគីម)នូវកម្មសិទ្ធិរបស់គាត់ដែលអល់ឡោះបានបែងចែកឲ្យគាត់អំពីទ្រព្យជ័យភណ្ឌនេះ។ ប៉ុន្ដែគាត់បានបដិសេធ។ ពិតណាស់ ហាគីមមិនទទួលយកអ្វីមួយពីអ្នកណាម្នាក់ឡើយបន្ទាប់ពីណាពី ﷺ រហូតដល់គាត់ទទួលមរណភាព។ សូមអល់ឡោះអាណិតស្រឡាញ់ដល់គាត់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម