Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

19 នៃ 839 កាត

លុបតម្រង
“ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យលើការនៀត ហើយសម្រាប់បុគ្គលនោះនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត។ ដូចេ្នះ បុគ្គលណាធ្វើចំណាកស្រុក(ហិជ្ជរ៉ោះ)ដើម្បីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ការចំណាកស្រុករបស់គេត្រូវបានអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទទួលស្គាល់(អល់ឡោះផ្តល់ផលបុណ្យឲ្យ)។ រីឯបុគ្គលណាធ្វើចំណាកស្រុកដើម្បីផលប្រយោជន៍លោកិយ គេនឹងទទួលបានផលប្រយោជន៍នោះ ឬក៏(ធ្វើចំណាកស្រុក)ដើម្បីរៀបការជាមួយស្ត្រីណាម្នាក់ ការចំណាកស្រុករបស់គេនឹងបានផលទៅតាមគោលបំណងរបស់គេ”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់ អាល់ពូខរី វិញ ៖ “ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យទៅតាមការនៀត ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់លើកយកផ្លូវត្រង់មួយធ្វើជាឧទាហរណ៍។ នៅអមសងខាងផ្លូវនេះ គឺមានជញ្ជាំង ហើយមានទ្វារដែលបើកចំហជាច្រើន។ ហើយនៅពីលើទ្វារទាំងនោះមានវាំងនព្យួរចុះ។ចំណែកឯនៅខាងមុខច្រកចូលផ្លូវនេះ មានមនុស្សម្នាក់ប្រកាសហៅថា៖ ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកចូលមកក្នុងផ្លូវនេះឱ្យត្រង់ទាំងអស់គ្នា ហើយកុំងាកចេញពីផ្លូវនោះឡើយ។ ទន្ទឹមនឹងនោះ មានមនុស្សម្នាក់ទៀតដែលប្រកាសហៅពីលើផ្លូវនោះមក ប្រសិនបើមានគេចង់បើកទ្វារទាំងនោះ អ្នកប្រកាសនោះនឹងនិយាយថា៖ អន្តរាយហើយអ្នក! ចូរអ្នកកុំបើកវាឱ្យសោះ ព្រោះថាប្រសិនបើអ្នកបើក នោះអ្នកនឹងចូលទៅមិនខាន។ ផ្លូវនោះ គឺជាសាសនាឥស្លាម ហើយជញ្ជាំងនៅសងខាងផ្លូវ គឺជាព្រំដែនច្បាប់របស់អល់ឡោះ។ ចំណែកឯទ្វារដែលបើកចំហរទាំងនោះ គឺជាបម្រាមនានារបស់អល់ឡោះ។ មនុស្សម្នាក់ដែលចាំប្រកាសហៅនៅខាងមុខច្រកចូលផ្លូវនោះ គឺជាគម្ពីររបស់អល់ឡោះ ហើយអ្នកដែលប្រកាសពីលើផ្លូវ គឺជាអ្នកទូន្មានពីអល់ឡោះដែលមាននៅក្នុងដួងចិត្តជនមូស្លីមគ្រប់រូប”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រថា៖ يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ (ឱអ្នកដែលបង្វែរបេះដូង! សូមទ្រង់មេត្តាធ្វើឱ្យដួងចិត្តរបស់នៅនឹងនរខ្ញុំលើសាសនារបស់ទ្រង់ផង)"។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងមានជំនឿលើលោក និងអ្វីដែលលោកបាននាំមកហើយ តើលោកនៅតែព្រួយបារម្ភចំពោះពួកយើងទៀតឬ? លោកបានឆ្លើយថា៖ “បាទ។ ជាការពិតណាស់ ដួងចិត្តទាំងឡាយស្ថិតនៅចន្លោះម្រាមពីរនៃម្រាមទាំងឡាយរបស់អល់ឡោះជាម្ចាស់ដោយទ្រង់បង្វិលវាតាមដែលទ្រង់មានចេតនា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់