عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
اللهُمَّ لَكَ أَسْلَمْتُ، وَبِكَ آمَنْتُ، وَعَلَيْكَ تَوَكَّلْتُ، وَإِلَيْكَ أَنَبْتُ، وَبِكَ خَاصَمْتُ، اللهُمَّ إِنِّي أَعُوذُ بِعِزَّتِكَ، لَا إِلَهَ إِلَّا أَنْتَ أَنْ تُضِلَّنِي، أَنْتَ الْحَيُّ الَّذِي لَا يَمُوتُ، وَالْجِنُّ وَالْإِنْسُ يَمُوتُونَ
(ឱអល់ឡោះជាម្ចាស់! ចំពោះទ្រង់ហើយដែលខ្ញុំប្រគល់ខ្លួន។ ចំពោះទ្រង់ហើយដែលខ្ញុំមានជំនឿ។ ចំពោះទ្រង់ហើយដែលខ្ញុំប្រគល់ការទុកចិត្ត។ ទៅកាន់ទ្រង់ហើយដែលខ្ញុំវិលត្រឡប់។ ផ្អែកលើភស្តុតាងដែលទ្រង់បានផ្ដល់មកឲ្យដែលខ្ញុំជជែកជាមួយគេ។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ តាមរយៈអានុភាពរបស់ទ្រង់ដែលគ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវក្រៅពីទ្រង់ សូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំពីការដែលទ្រង់ធើ្វឲ្យខ្ញុំវងេ្វងផង។ មានតែទ្រង់ប៉ុណ្ណោះដែលរស់ជានិច្ចមិនស្លាប់ឡើយ។ ចំណែកឯជិន និងមនុស្សលោកនឹងត្រូវស្លាប់)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម ហើយនេះគឺជាពាក្យពេចន៍នៅក្នុងសេចក្តីរាយការណ៍របស់មូស្លីម។ ចំណែកឯ អាល់ពូខរី វិញ រាយការណ៍ដោយសង្ខេប។
اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ، وَتَحَوُّلِ عَافِيَتِكَ، وَفُجَاءَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ
(ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីការបាត់បង់ឧបការគុណរបស់ទ្រង់ ការផ្លាស់ប្តូរភាពសុខសាន្តដែលទ្រង់ផ្ដល់ឲ្យ ការដាក់ទណ្ឌកម្មភ្លាមៗពីទ្រង់ និងការខឹងសម្បាទាំងអស់របស់ទ្រង់)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ទូអាដែលណាពី ﷺ តែងសូត្រច្រើនជាងគេគឺ៖
«اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ»
(ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ ដួងចិត្តរបស់កូនចៅអាហ្ទាំទាំងអស់ស្ថិតនៅចន្លោះម្រាមដៃពីរក្នុងចំណោមម្រាមទាំងឡាយរបស់ព្រះជាម្ចាស់ដ៏មេត្តាករុណាបំផុត ប្រៀបដូចជាដួងចិត្តតែមួយ។ ទ្រង់បង្វែរវាតាមដែលទ្រង់មានចេតនា។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ បានបួងសួងថា៖
اللهُمَّ مُصَرِّفَ الْقُلُوبِ صَرِّفْ قُلُوبَنَا عَلَى طَاعَتِكَ
(ឱអល់ឡោះជាម្ចាស់ ជាអ្នកបង្វែរដួងចិត្ត! សូមទ្រង់មេត្តាបង្វែរដួងចិត្តរបស់ពួកយើងឲ្យស្ថិតនៅលើការគោរពប្រតិបត្តិទ្រង់ផងចុះ)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
اللَّهُمَّ إنِّي أَعُوذُ بِكَ مِنَ العَجْزِ وَالكَسَلِ، والبُخْلِ والهَرَمِ، وَعَذابِ القَبْرِ، اللَّهُمَّ آتِ نَفْسِي تَقْوَاهَا، وَزَكِّها أنْتَ خَيْرُ مَنْ زَكَّاهَا، أنْتَ وَلِيُّهَا وَمَوْلاَهَا، اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ عِلْمٍ لا يَنْفَعُ، وَمِنْ قَلْبٍ لا يَخْشَعُ، وَمِنْ نَفْسٍ لا تَشْبَعُ، وَمِنْ دَعْوَةٍ لا يُسْتَجابُ لَهَا "
“ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសខ្ញុំពីការអសមត្ថភាព ភាពខ្ជិលច្រអូស ភាពកំណាញ់ ភាពទន់ខ្សោយពេលចាស់ជរា និងទណ្ឌកម្មក្នុងផ្នូរ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ឲ្យខ្លួនប្រាណរបស់ខ្ញុំនូវការកោតខ្លាចទ្រង់ផង។ សូមទ្រង់សម្អាតវា ព្រោះទ្រង់ជាអ្នកសម្អាតវាដ៏ល្អបំផុត។ ទ្រង់គឺជាអ្នកថែរក្សាវា និងគ្រប់គ្រងវា។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្ដាបញ្ជៀសខ្ញុំពីចំណេះដឹងដែលគ្មានផលប្រយោជន៍ ចិត្ដដែលមិនចេះកោតខ្លាច ចិត្តកាយដែលមិនចេះគ្រប់គ្រាន់ និងការបួងសួងដែលគេមិនទទួលយកផង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវកំហុសឆ្គងរបស់ខ្ញុំ ភាពអវិជ្ជារបស់ខ្ញុំ ការបំពានរបស់ខ្ញុំលើកិច្ចការទាំងឡាយរបស់ខ្ញុំ និងអ្វីដែលទ្រង់ដឹងបំផុតអំពីខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ខ្ញុំ ចេតនារបស់ខ្ញុំ ភាពអវិជ្ជារបស់ខ្ញុំ ការលេងសើចរបស់ខ្ញុំ ហើយទាំងអស់នេះមាននៅជាមួយខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំនូវបាបកម្មដែលខ្ញុំបានសាងកន្លងមក បាបកម្មដែលខ្ញុំមិនទាន់បានសាង បាបកម្មដែលខ្ញុំលាក់បាំង និងបាបកម្មដែលខ្ញុំលាតត្រដាងផង។ ទ្រង់គឺជាអ្នកនាំមុខ ហើយក៏ជាអ្នកពន្យារ។ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
មានបុរសអារ៉ាប់ជនបទម្នាក់បានមកជួបរ៉ស៊ូលុលឡោះ ﷺហើយបាននិយាយថា៖ សូមលោកបង្រៀនដល់ខ្ញុំនូវពាក្យពេចន៍មួយដើម្បីឲ្យខ្ញុំសូត្រវា។ លោកបានមានប្រសាសន៍ថា៖ “ចូរសូត្រថា៖
لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ
(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ។ អល់ឡោះជាម្ចាស់មហាធំធេងបំផុត។ ការសរសើរដ៏ច្រើនលើសលប់ គឺសម្រាប់អល់ឡោះ។ អល់ឡោះជាម្ចាស់មហាបរិសុទ្ធដែលជាម្ចាស់នៃពិភពទាំងឡាយ។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតបំផុត)។ បុរសនោះបានតបថា៖ ពាក្យពេចន៍ទាំងនេះ គឺសម្រាប់ម្ចាស់របស់ខ្ញុំ។ ចុះអ្វីដែលសម្រាប់ខ្ញុំនោះ? លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រថា៖
اللهُمَّ اغْفِرْ لِي وَارْحَمْنِي وَاهْدِنِي وَارْزُقْنِي
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំ មានក្តីមេត្តាករុណាចំពោះខ្ញុំ ចង្អុលបង្ហាញដល់ខ្ញុំ និងផ្ដល់លាភសក្ការៈដល់ខ្ញុំផង)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរអ្នកសូត្រថា៖ “اللهُمَّ اهْدِنِي وَسَدِّدْنِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាចង្អុលបង្ហាញដល់ខ្ញុំនូវមាគ៌ាត្រឹមត្រូវ និងសូមឲ្យខ្ញុំប្រកាន់ខ្ជាប់នូវមាគ៌ានោះផង)។ ហើយចូរចងចាំអំពីការចង្អុលបង្ហាញ នៅពេលអ្នកដើរលើផ្លូវ។ ចំណែកឯភាពត្រឹមត្រូវ គឺដូចជាភាពត្រង់នៃព្រួញ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម