Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

1 នៃ 839 កាត

លុបតម្រង
ពិតណាស់ ហ្វាទីម៉ះ បានមករកណាពី ﷺ ត្អូញត្អែរអំពីការឈឺដៃរបស់នាងដោយសារការកិនម្សៅ ហើយនាងបានឮថា មានទាសករមកដល់ណាពី ប៉ុន្តែនាងមិនបានជួបលោកឡើយ។ ដូចនេះ នាងក៏បានប្រាប់រឿងនេះដល់អាអ៊ីស្ហះ។ នៅពេលណាពីត្រឡប់មកវិញ អាអ៊ីស្ហះក៏បានប្រាប់រឿងនោះដល់លោក។ អាលីបាននិយាយថា៖ ពេលនោះ ណាពីបានមកជួបពួកយើងនៅពេលពួកយើងរៀបនឹងចូលគេងទៅហើយ។ នៅពេលពួកយើងព្យាយាមក្រោកឈរ លោកបានមានប្រសាសន៍ថា៖ “នៅនឹងកន្លែងរបស់អ្នកទាំងពីរចុះ”។ លោកបានមកអង្គុយនៅចន្លោះខ្ញុំនិងនាង(ហ្វាទីម៉ះ) រហូតដល់ខ្ញុំមានអារម្មណ៍ដឹងពីភាពត្រជាក់នៃជើងរបស់លោកនៅលើពោះខ្ញុំ។ លោកបានមានប្រសាសន៍ថា៖ “តើខ្ញុំមិនបានប្រាប់អ្នកទាំងពីរនូវអ្វីដែលប្រសើរជាងអ្វីដែលអ្នកទាំងពីរស្នើសុំទេឬ? គឺនៅពេលដែលអ្នកទាំងពីររៀបនឹងចូលគេង ចូរអ្នកទាំងពីរតាសពេស(សូត្រថា៖ سُبْحَانَ اللهُ) ចំនួន៣៣ដង, តះមីទ(សូត្រថា៖ اَلْحَمْدُ لِلَّه) ចំនួន៣៣ដង និងតឹកពៀរ(សូត្រថា៖ اَللهُ أَكْبَر) ចំនួន៣៤ដង។ ពិតណាស់ វាល្អប្រសើរសម្រាប់អ្នកទាំងពីរជាងការមានអ្នកបម្រើម្នាក់ទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម