عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
បង្ហាញប្រភពដែលនៅសល់
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (23)
ថ្ងៃមួយ ពេលដែលពួកយើងកំពុងនៅជាមួយរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែមានបុរសម្នាក់បានលេចមុខមកដោយស្លៀកសម្លៀកបំពាក់ពណ៌សស្គុស សក់ខ្មៅរលោង។ មិនឃើញមានស្លាកស្នាមអ្វីមួយនៅលើខ្លួនគាត់ដែលបញ្ជាក់ថា ជាអ្នកដំណើរមកពីឆ្ងាយនោះឡើយ ហើយក៏គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងស្គាល់គាត់នោះដែរ។ ក្រោយមក បុរសនោះក៏អង្គុយទល់មុខណាពី ﷺ ដោយយកជង្គង់របស់គាត់ទាំងពីរដាក់ទល់នឹងជង្គង់ណាពី ហើយបាតដៃទាំងពីររបស់គាត់ដាក់លើភ្លៅខ្លួនឯង រួចគាត់និយាយថា៖ ឱមូហាំម៉ាត់! ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីស្លាម។ រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “អ៊ីស្លាមគឺ អ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡាះមួយគត់ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ហើយត្រូវប្រតិបត្តិសឡាត បរិច្ចាគហ្សាកាត់ បួសខែរ៉ម៉ាហ្ទន និងធ្វើធម្មយាត្រាហាជ្ជីនៅពៃតុលឡោះ ប្រសិនបើអ្នកមានលទ្ធភាពទៅដល់”។ បុរសនោះក៏និយាយថា៖ ត្រឹមត្រូវ។ គាត់(អ៊ូមើរ)បាននិយាយថា៖ ពួកយើងមានការងឿងឆ្ងល់ជាខ្លាំង ព្រោះគាត់សួរណាពី ហើយគាត់និយាយថា ត្រឹមត្រូវ។ បន្ទាប់មក បុរសនោះក៏សួរបន្តទៀតថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)។ ណាពីបានឆ្លើយថា៖ អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីររបស់ទ្រង់បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក ហើយត្រូវជឿចំពោះវាសនាល្អនិងវាសនាអាក្រក់(ថាត្រូវបានអល់ឡោះកំណត់រួចជាស្រេច)”។ បុរសនោះក៏និយាយថា៖ ត្រឹមត្រូវ។ គាត់ក៏សួរបន្តទៀតថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីអៀហសាន(ទង្វើល្អ)? រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “អៀហសាន(ទង្វើល្អ)នោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់ដូចជាអ្នកមើលឃើញទ្រង់ បើទោះជា(ជាក់ស្តែង)អ្នកមិនបានឃើញទ្រង់ តែ(អ្នកត្រូវជឿជាក់ថា)ទ្រង់កំពុងមើលឃើញអ្នក”។ បុរសនោះសួរបន្តទៀតថា៖ ចូរប្រាប់ខ្ញុំអំពីថ្ងៃបរលោក(តើវាកើតឡើងនៅពេលណា)? ណាពីបានឆ្លើយថា៖ “មិនមែនអ្នកដែលត្រូវគេសួរសុទ្ធតែចេះជាងអ្នកសួរនោះទេ”។ បុរសនោះក៏សួរបន្តទៀតថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីសញ្ញាសម្គាល់របស់វា(ថ្ងៃបរលោក)។ ណាពីបានឆ្លើយថា៖ “នៅពេលដែលទាសីប្រសូត្របានកូនជាចៅហ្វាយនាយរបស់ខ្លួន នៅពេលដែលអ្នកក្រខ្សត់គ្មានស្បែកជើងនិងសម្លៀកបំពាក់ អ្នកគង្វាលចៀមប្រកួតប្រជែងគ្នាខាងការសាងសង់”។ បន្ទាប់មក បុរសនោះក៏ចាកចេញទៅ។ មួយសន្ទុះក្រោយមក ណាពីក៏បានសួរមកកាន់ខ្ញុំ(អ៊ូមើរ)ថា៖ “ឱអ៊ូមើរ! តើអ្នកដឹងទេថា តើនរណាជាអ្នកដែលសួរ(អម្បាញ់មិញ)”? ខ្ញុំបានឆ្លើយថា៖ មានតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទេដែលដឹងជាងគេ។ លោកបានប្រាប់ថា៖ “ពិតប្រាកដណាស់ នោះគឺម៉ាឡាអ៊ីកាត់ជីព្រីល។ គាត់មកជួបពួកអ្នកដើម្បីបង្រៀនកិច្ចការសាសនារបស់ពួកអ្នកដល់ពួកអ្នក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់ណាពី ﷺ បាននិយាយទៅកាន់ណាពី ﷺ ថា៖ ឱរ៉ស៊ូលុលឡោះ! អ្នកមានទាំងឡាយគេយកផលបុណ្យអស់ហើយ។ ពួកគេសឡាតដូចពួកខ្ញុំសឡាតដែរ ពួកគេបួសដូចពួកខ្ញុំបួសដែរ ហើយពួកគេមានទ្រព្យសម្បត្ដិសេសសល់ដើម្បីបរិច្ចាគទានថែមទៀត។ លោកក៏បានមានប្រសាសន៍ថា៖ “តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីបរិច្ចាគទេឬ? ពិតប្រាកដណាស់ រាល់ការតាសពេស្ហ គឺជាការបរិច្ចាគទានមួយ។ រាល់ការតឹកពៀរ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះមីទ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះលីល គឺជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ។ ហើយការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយា ក៏ជាការបរិច្ចាគទានមួយដែរ"។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើការដែលបុគ្គលណាម្នាក់ក្នុងចំណោមពួកយើងបំពេញចំណង់តណ្ហារបស់ខ្លួនសោះនោះ តើបានផលបុណ្យដែរឬ? លោកបានឆ្លើយថា៖ តើពួកអ្នកយល់យ៉ាងណា ប្រសិនបើរូបគេបំពេញចំណង់តណ្ហាក្នុងផ្លូវដែលគេហាមឃាត់ តើរូបគេនឹងមានបាបកម្មមែនទេ? ដូច្នោះដែរ ប្រសិនបើគេបំពេញវាតាមផ្លូវដែលស្របច្បាប់ នោះគេនឹងទទួលបានផលបុណ្យ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរពួកអ្នកប្រគល់ទ្រព្យមរតកដល់អ្នកដែលមានសិទ្ធិទទួល ហើយអ្វីដែលនៅសល់ គឺសម្រាប់បុរសជាសាច់ញាតិជិតបំផុត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ការលក់ស្រា សត្វងាប់ សាច់ជ្រូក និងរូបបដិមា”។ ពេលនោះ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាចំពោះខ្លាញ់សត្វដែលងាប់? ពីព្រោះវាត្រូវបានគេប្រើដើម្បីលាបទូក លាបស្បែក និងប្រើជាពន្លឺបំភ្លឺ។ លោកបានឆ្លើយថា៖ “ទេ វាត្រូវបានហាមឃាត់”។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់បានដាក់បណ្តាសាចំពោះពួកយូដា។ ជាការពិតណាស់ នៅពេលដែលអល់ឡោះហាមឃាត់ខ្លាញ់សត្វ ពួកគេបានយកខ្លាញ់ទៅរំលាយ រួចលក់វា ហើយទទួលទានពីតម្លៃរបស់វា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ ប្រការដែលគេអនុញ្ញាតឲ្យ(ប្រការហាឡាល់) គឺច្បាស់លាស់ ហើយប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) ក៏ច្បាស់លាស់ដែរ។ ប៉ុន្ដែនៅរវាងប្រការទាំងពីរនេះ គឺមានប្រការមិនច្បាស់លាស់ជាច្រើនដែលមនុស្សភាគច្រើនមិនដឹងឡើយ។ ហេតុនេះ បុគ្គលណាការពារខ្លួនពីប្រការមិនច្បាស់លាស់ គេប្រាកដជាមានសុវត្ថិភាពចំពោះសាសនា និងកិត្ដិយសរបស់ខ្លួន។ ហើយជនណាដែលធ្លាក់ក្នុងប្រការមិនច្បាស់លាស់ គឺគេនឹងធ្លាក់ទៅក្នុងប្រការដែលគេហាមឃាត់ ប្រៀបដូចជាអ្នកគង្វាលដែលយកសត្វទៅឃ្វាលនៅជុំវិញរបងដែលស្ទើរតែធ្វើឲ្យសត្វស៊ីដំណាំនៅក្នុងរបងនោះ។ ជាការពិតណាស់ គ្រប់មហាក្សត្រទាំងអស់សុទ្ធតែមានតំបន់ហាមឃាត់ ហើយពិតណាស់ តំបន់ហាមឃាត់របស់អល់ឡោះនោះ គឺប្រការដែលទ្រង់បានហាមឃាត់។ ពិតណាស់ នៅក្នុងខ្លួនប្រាណនីមួយៗ គឺមានសាច់មួយដុំ។ ប្រសិនបើសាច់នោះល្អ ខ្លួនប្រាណទាំងមូលក៏ល្អដែរ។ តែប្រសិនបើសាច់នោះខូចវិញ ខ្លួនប្រាណទាំងមូលក៏ខូចដែរ។ ប្រាកដណាស់ វានោះគឺចិត្ដ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម