Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

29 នៃ 839 កាត

លុបតម្រង
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំនូវពាក្យមួយក្នុងសាសនាឥស្លាម(ដែលមានលក្ខណៈគ្រប់គ្រាន់)ដែលខ្ញុំមិនចាំបាច់សួរនរណាម្នាក់ផ្សេងទៀតក្រៅពីលោក។ លោកបានឆ្លើយថា៖ “ចូរអ្នកពោលថា៖ ខ្ញុំមានជំនឿលើអល់ឡោះហើយ។ បន្ទាប់មក ចូរអ្នកប្រកាន់ឲ្យបានខ្ជាប់ខ្ជួន”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណាហើយក្នុងចំណោមពួកអ្នកបានឃើញប្រការអាក្រក់ ចូរឲ្យគេកែប្រែវាដោយដៃរបស់ខ្លួន។ តែបើគ្មានលទ្ធភាពទេ ចូរឲ្យគេកែប្រែវាដោយអណ្តាតរបស់ខ្លួន។ បើនៅតែគ្មានលទ្ធភាពទៀត ត្រូវកែប្រែវាដោយចិត្តរបស់ខ្លួន តែការធ្វើដូចេ្នះ វាជាកម្រិតខ្សោយបំផុតនៃជំនឿ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“សាសនា គឺជាការអប់រំទូន្មាន”។ ពួកយើងបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ដើម្បីអ្នកណាទៅ? លោកបានឆ្លើយថា៖ “ដើម្បីអល់ឡោះ ដើម្បីគម្ពីររបស់ទ្រង់ ដើម្បីអ្នកនាំសាររបស់ទ្រង់ ដើម្បីមេដឹកនាំអ៊ីស្លាម និងប្រជាពលរដ្ឋទូទៅ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ទំនាក់ទំនងនៃការបំបៅដោះម្តាយតែមួយ គឺត្រូវបានចាត់ទុកដូចជាទំនាក់ទំនងនៃកំណើត(សាច់ឈាមតែមួយ)ដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ប្រសិនបើគេ(កាត់ក្តី)ផ្តល់ឲ្យមនុស្សតាមអ្វីដែលពួកគេអះអាងទាមទារនោះ ច្បាស់ជាមានមនុស្សជាច្រើនទាមទារចង់បានទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ក្រុមមួយទៀតជាមិនខាន។ ក៏ប៉ុន្តែ(តាមច្បាប់) អ្នកទាមទារ(ដើមចោទ)ត្រូវមានភស្តុតាង ហើយអ្នកដែលត្រូវគេទាមទារ(ចុងចោទ)ត្រូវស្បថបញ្ជាក់”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាល់ពៃហាគី និងអ្នកផ្សេងទៀតក្នុងទម្រង់បែបនេះ។ មួយផ្នែកនៃហាទីស្ហនេះមានក្នុងសៀវភៅសហេសទាំងពីរ។
“ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយអ្វីដែលល្អ ឬនៅស្ងៀម។ ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្តល់តម្លៃដល់អ្នកជិតខាងរបស់ខ្លួន។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេផ្ដល់តម្លៃដល់ភ្ញៀវរបស់ខ្លួន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ឈាម(អាយុជីវិត)របស់អ្នកមូស្លីមមិនត្រូវបានអនុញ្ញាតឡើយ លើកលែងតែដោយ(ការប្រព្រឹត្ត)ប្រការមួយក្នុងចំណោមប្រការទាំងបី៖ អ្នកដែលរៀបការ រួចប្រព្រឹត្តអំពើហ្ស៊ីណា ជីវិតសងដោយជីវិត និងអ្នកដែលបោះបង់សាសនា បំបែកបំបាក់សាមគ្គីភាព”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម