عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
“ពាក្យហ្ស៊ីកៀរដែលមិនធ្វើឲ្យអ្នកដែលសូត្រវា(ឬអ្នកដែលអនុវត្តវា)នៅរៀងរាល់ពេលក្រោយសឡាតដែលជាកាតព្វកិច្ចមិនខកបំណងនោះគឺ៖ سُبْحَان اللهِ ៣៣ដង, الحَمْدُ للهِ ៣៣ដង និង اللهُ أكْبَرُ ៣៤ដង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពួកយើងបាននៅជាមួយរ៉ស៊ូលុលឡោះ ﷺ ហើយលោកបានមានប្រសាសន៍ថា៖ “តើម្នាក់ៗនៃពួកអ្នកអសមត្ថភាពក្នុងការស្វែងរកផលបុណ្យចំនួនមួយពាន់ជារៀងរាល់ថ្ងៃឬ”? ពេលនោះ នៅក្នុងចំណោមអ្នកអង្គុយជាមួយលោកមានអ្នកសួរលោកថា៖ តើម្នាក់ៗនៃពួកយើងអាចរកផលបុណ្យចំនួនមួយពាន់បានដោយរបៀបណា? លោកបានឆ្លើយថា៖ “គឺសូត្រថា៖ “سُبْحَانَ الله“(អល់ឡោះដ៏មហាបរិសុទ្ធ) ចំនួនមួយរយដង គេនឹងកត់ត្រាផលបុណ្យឲ្យជននោះចំនួនមួយពាន់ ឬជម្រុះចោលនូវបាបកម្មរបស់ជននោះចំនួនមួយពាន់”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងតបស្នងអាស្រ័យទៅតាមការគិតរបស់ខ្ញុំបម្រើរបស់យើងមកចំពោះយើង ហើយយើងនៅជាមួយគេនៅពេលគេរំលឹកមកចំពោះយើង។ ប្រសិនបើគេរំឭកមកចំពោះយើងក្នុងចិត្តរបស់គេ យើងនឹងរំឭកដល់គេវិញក្នុងចិត្តរបស់យើង។ ប្រសិនបើគេរំឭកមកចំពោះយើងក្នុងក្រុមមួយ យើងនឹងរំឭកដល់គេវិញក្នុងក្រុមមួយដែលប្រសើរជាងក្រុមនោះទៅទៀត។ ប្រសិនបើគេខិតមកជិតយើងមួយចំអាម យើងនឹងខិតទៅជិតគេមួយហត្ថ។ ប្រសិនបើគេខិតមកជិតយើងមួយហត្ថ យើងនឹងខិតទៅជិតគេមួយព្យាម។ ហើយប្រសិនបើគេមករកយើងដោយដើរ យើងនឹងទៅរកគេវិញដោយការរត់ត្រឹកៗ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ប្រាំពីរក្រុមដែលអល់ឡោះជាម្ចាស់ឲ្យជ្រកក្រោមម្លប់របស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាក្រៅពីម្លប់របស់ទ្រង់ឡើយគឺ មេដឹកនាំដែលយុត្ដិធម៌, យុវជនដែលធំឡើងស្ថិតនៅក្នុងការគោរពសក្ការៈទៅចំពោះអល់ឡោះ, បុរសដែលចិត្ដរបស់គេផ្សារភ្ជាប់នឹងម៉ាស្ជិត, បុរសពីរនាក់ដែលស្រលាញ់រាប់អានគ្នាដើម្បីអល់ឡោះ ពួកគេជួបគ្នានិងបែកគ្នាក្នុងបុព្វហេតុនេះ, បុរសដែលស្ដ្រីមានពូជអម្បូរនិងរូបសម្រស់បបួលខ្លួនមករួមមេត្រី តែរូបគេឆ្លើយតបថា៖ (ទេ) ពិតណាស់ ខ្ញុំខ្លាចអល់ឡោះ, បុរសដែលធ្វើការបរិច្ចាគទាន ហើយលាក់បាំង រហូតដល់ដៃឆេ្វងរបស់គេមិនដឹងពីអ្វីដែលដៃស្ដាំរបស់គេធ្វើការបរិច្ចាគ និងបុរសដែលរលឹកដល់អល់ឡោះពេលនៅស្ងាត់ម្នាក់ឯង ដោយសម្រក់ទឹកភ្នែក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម