Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

12 នៃ 839 កាត

លុបតម្រង
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកចូលគេង ស្ហៃតនបានចងនៅខាងក្រោយក្បាលរបស់គេបីចំណង ដោយវាបានសរសេរនៅលើចំណងនីមួយៗថា៖ អ្នកមានពេលយប់យូរណាស់។ ហេតុនេះ ចូរអ្នកគេងចុះ។ ដូចនេះ នៅពេលដែលគេភ្ញាក់ឡើង ប្រសិនបើគេហ្ស៊ីកៀរទៅចំពោះអល់ឡោះ ដាច់ចំណងមួយ។ ប្រសិនបើគេយកវូហ្ទុ ដាច់ចំណងមួយ។ ហើយប្រសិនបើគេសឡាត ដាច់ចំណងមួយទៀត ធ្វើឲ្យគេភ្ញាក់ឡើងនៅពេលព្រឹកមានភាពសកម្ម អារម្មណ៍ស្រស់ថ្លា។ តែប្រសិនបើគេមិនបានធ្វើដូច្នោះទេ គេនឹងភ្ញាក់ឡើងដោយមានអារម្មណ៍មិនល្អខ្ជិលច្រអូស”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ស្ហៃតនបានមកដល់នរណាម្នាក់នៃពួកអ្នក ហើយវាសួរថា៖ តើអ្នកណាបង្កើតរបស់នេះ? តើអ្នកណាបង្កើតរបស់នោះ? រហូតដល់វាសួរថា៖ តើនរណាបង្កើតព្រះជាម្ចាស់របស់អ្នក? ប្រសិនបើគេបានឈានដល់ចំណុចនេះ សូមឲ្យគេស្វែងរកការជ្រកកោនពីអល់ឡោះ ហើយកុំបន្តទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ក្នុងមួយថ្ងៃចំនួនមួយរយដង គេនឹងទទួលផលបុណ្យដូចជាការដោះលែងទាសករដប់នាក់ ហើយគេកត់ត្រាឲ្យជននោះនូវទង្វើល្អមួយរយ និងបោសសម្អាតនូវទង្វើអាក្រក់ចំនួនមួយរយ ព្រមទាំងទទួលបាននូវការការពារពីស្ហៃតននៅថ្ងៃនោះ រហូតដល់ល្ងាច។ ហើយគ្មានអ្នកណាម្នាក់អាចមានទង្វើដែលល្អជាងគេនោះទេ លើកលែងតែអ្នកដែលសូត្រលើសនេះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណាសូត្រថា៖ “سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ” (មហាស្អាតស្អំបំផុតអល់ឡោះជាម្ចាស់ដ៏មហាធំធេង ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) គេនឹងដាំដើមល្មើមួយដើមសម្រាប់ជននោះនៅក្នុងឋានសួគ៌។”
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
“ការប្រៀបធៀបរវាងអ្នកដែលរំលឹកទៅចំពោះម្ចាស់របស់ខ្លួន និងអ្នកដែលមិនរំលឹកទៅចំពោះម្ចាស់របស់ខ្លួន គឺប្រៀបដូចជាអ្នករស់ និងអ្នកស្លាប់”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់មូស្លីមវិញ៖ “ការប្រៀបធៀបផ្ទះដែលមានគេរំលឹកទៅចំពោះអល់ឡោះនៅក្នុងវា និងផ្ទះដែលគេមិនរំលឹកទៅចំពោះអល់ឡោះនៅក្នុងវា គឺប្រៀបដូចជាអ្នករស់ និងអ្នកស្លាប់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“នៅពេលដែលបុរសម្នាក់ចូលក្នុងផ្ទះរបស់ខ្លួន ហើយបានរលឹកដល់អល់ឡោះទាំងនៅពេលចូល និងនៅពេលទទួលទានអាហារ នោះស្ហៃតននឹងនិយាយថា៖ គ្មានកន្លែងស្នាក់នៅ និងអាហារសម្រាប់ពួកអ្នកឡើយ។ តែប្រសិនបើគេចូលដោយមិនបានរលឹកដល់អល់ឡោះនៅពេលចូលទេនោះ ស្ហៃតននឹងនិយាយថា៖ ពួកអ្នកមានកន្លែងស្នាក់នៅហើយយប់នេះ។ ហើយប្រសិនបើគេមិនរលឹកដល់អល់ឡោះនៅពេលទទួលទានអាហារទៀត វា នឹងនិយាយថា៖ ពួកអ្នកមានទាំងកន្លែងស្នាក់នៅ និងអាហារ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម