Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

1 នៃ 839 កាត

លុបតម្រង
ខ្ញុំធ្លាប់បាននៅជាមួយណាពី ﷺ ក្នុងការធ្វើដំណើរមួយ។ ថ្ងៃមួយខ្ញុំក៏បាននៅជិតលោកពេលយើងកំពុងធ្វើដំណើរ។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំពីទង្វើមួយដែលនាំឲ្យខ្ញុំបានចូលឋានសួគ៌ និងបញ្ចៀសរូបខ្ញុំពីឋាននរកផង។ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកបានសួរនូវសំណួរដ៏ធំធេងមួយ តែវាពិតងាយស្រួលចំពោះអ្នកដែលអល់ឡោះទ្រង់សម្រួលឲ្យ គឺអ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះ និងមិនត្រូវធ្វើស្ហ៊ីរិកទៅចំពោះទ្រង់ឡើយ ហើយត្រូវប្រតិបត្ដិសឡាត បរិច្ចាគហ្សាកាត់ បួសខែរ៉ម៉ាហ្ទន និងធ្វើធម្មយាត្រាហាជ្ជីនៅពៃតុលឡោះ”។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “តើអ្នកចង់ឲ្យខ្ញុំបង្ហាញអ្នកនូវបណ្តាទ្វារនៃប្រការល្អដែរឬទេ? ការបួស គឺជារនាំង។ ការបរិច្ចាគទាន វាបំបាត់ចោលនូវបាបកម្មដូចជាទឹកពន្លត់ភ្លើង និងការប្រតិបត្ដិសឡាតនៅពេលយប់”។ បន្ទាប់មក លោកបានសូត្រ៖ “تَتَجَافَى جُنُوبُهُمْ عَنِ المَضَاجِعِ”(ខ្លួនពួកគេបានក្រោកចេញពីកន្លែងគេង) រហូតដល់ “يَعْمَلُونَ” (ចំពោះអ្វីដែលពួកគេបានសាង)។ ក្រោយមក លោកបានសួរថា៖ “តើអ្នកចង់ឲ្យខ្ញុំប្រាប់អ្នកអំពីកិច្ចការដំបូងគេ សសរទ្រូងរបស់វា និងចំណុចកំពូលរបស់វា ឬទេ”? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ។ លោកបានមានប្រសាសន៍ថា៖ “កិច្ចការដំបូងគេ គឺអ៊ីស្លាម សសរទ្រូងរបស់វា គឺសឡាត ហើយចំណុចកំពូលរបស់វា គឺការតស៊ូក្នុងផ្លូវអល់ឡោះ”។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “តើអ្នកចង់ឲ្យខ្ញុំប្រាប់អ្នកពីអ្វីដែលអាចគ្រប់គ្រងប្រការទាំងអស់នោះដែរឬទេ”? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ ឱណាពីរបស់អល់ឡោះ។ ពេលនោះ លោកបានកាន់អណ្ដាតរបស់លោក ហើយបានមានប្រសាសន៍ថា៖ “ចូរអ្នកថែរក្សាវានេះ”។ ខ្ញុំបានសួរថា ឱណាពីរបស់អល់ឡោះ! តើពួកយើងត្រូវគេយកទោសពៃរ៍ចំពោះអ្វីដែលយើងនិយាយដែរមែនទេ? លោកបានឆ្លើយថា៖ “កំព្រាម្ដាយហើយអ្នក ឱមូអាស! តើគេទាញមនុស្សផ្កាប់មុខក្នុងឋាននរកមិនដោយសារតែពាក្យសំដីដែលចេញពីអណ្ដាតរបស់គេទេឬ”?
ហាទីស្ហសហេសដោយការប្រមូលផ្តុំសេចក្តីរាយការណ៍ជាច្រើនមកបញ្ជាក់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់