Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង
“ការស្បថធ្វើឱ្យទំនិញលក់ដាច់ ប៉ុន្តែធ្វើឲ្យប្រាក់ចំណេញគ្មានពរជ័យ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ កូនចៅអាហ្ទាំបង្កផលប៉ះពាល់ដល់យើង។ គេជេរពេលវេលា ហើយយើង គឺជាពេលវេលា។ យើងជាអ្នកគ្រប់គ្រងកិច្ចការទាំងឡាយ។ យើងផ្លាស់ប្តូរពេលយប់និងពេលថ្ងៃ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ នៅសម័យកាលណាពី ﷺ មានបុរសម្នាក់ឈ្មោះថា អាប់ទុលឡោះ ហើយគេដាក់ងារគាត់ថា ហ៊ីម៉ារ។ គាត់តែងធ្វើឱ្យរ៉ស៊ូលុលឡោះ ﷺ សើចសប្បាយ។ ប៉ុន្តែណាពី ﷺ ក៏ធ្លាប់បានវាយដាក់ទោសគាត់នឹងរំពាត់ដោយសារការផឹកស្រាដែរ។ ថ្ងៃមួយ បុរសនោះត្រូវបានគេនាំមកម្ដងទៀត។ ដូច្នេះ ណាពីក៏បានបញ្ជាឱ្យវាយដាក់ទោសបុរសនោះនឹងរំពាត់។ ខណៈនោះ មានបុរសម្នាក់នៅក្នុងក្រុមបាននិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ដាក់បណ្តាសាជននេះចុះ! ហេតុអ្វីបានជាគេនាំបុរសនេះមកញឹកញាប់យ៉ាងនេះ? ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំដាក់បណ្តាសាគាត់អី។ សូមស្បថនឹងអល់ឡោះ! ខ្ញុំដឹងថា គាត់ពិតជាស្រឡាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់មែន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“អ្នកមូស្លីម គឺអ្នកដែលផ្តល់សុវត្ថិភាពដល់អ្នកមូស្លីមដទៃទៀតពីអណ្តាតនិងដៃរបស់ខ្លួន។ ចំណែកអ្នកហ៊ិជ្ជរ៉ោះ(ចំណាកស្រុក) គឺអ្នកដែលចាកចោលអ្វីដែលអល់ឡោះទ្រង់បានហាមឃាត់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុគ្គលណាម្នាក់ដែលហៅបងប្អូនរបស់ខ្លួនថា៖ នែអ្នកគ្មានជំនឿ(កាហ្វៀរ)! ពាក្យនេះនឹងត្រឡប់ទៅរកម្នាក់ក្នុងចំណោមពួកគេទាំងពីរ។ ប្រសិនបើវាពិតដូចដែលគេហៅ (នោះវានឹងធ្លាក់ទៅលើអ្នកដែលរូបគេហៅ)។ តែប្រសិនបើវាមិនពិតទេនោះ វានឹងត្រឡប់ទៅរកអ្នកដែលហៅនោះវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម