Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

21 នៃ 839 កាត

លុបតម្រង
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ គឺគេនឹងមិនអាចគេចផុតបានឡើយ”។ គាត់បន្តថា៖ បន្ទាប់មក លោកបានសូត្រ៖ ﴿وَكَذَٰلِكَ أَخْذُ رَبِّكَ إِذَا أَخَذَ الْقُرَىٰ وَهِيَ ظَالِمَةٌ إِنَّ أَخْذَهُ أَلِيمٌ شَدِيدٌ﴾ [سورة هود(102)] (នោះហើយជាទណ្ឌកម្មនៃម្ចាស់របស់អ្នក។ នៅពេលណាដែលទ្រង់បានដាក់ទៅលើភូមិស្រុកណាមួយ គឺដោយសារតែភូមិស្រុកនោះបានធ្វើខុស។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ទ្រង់ គឺឈឺចាប់បំផុត”)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរប្រុងប្រយ័ត្នចំពោះការបំពាន ព្រោះការបំពាន គឺជាភាពងងឹតនៅថ្ងៃបរលោក។ ហើយចូរប្រុងប្រយ័ត្នចំពោះភាពលោភលន់ ព្រោះភាពលោភលន់បានបំផ្លាញអ្នកជំនាន់មុនពួកអ្នក ដោយវាជំរុញពួកគេឲ្យបង្ហូរឈាមគ្នា និងរំលោភបំពានលើអ្វីដែលត្រូវបានហាមឃាត់”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“តើខ្ញុំមិនបានប្រាប់ពួកអ្នកអំពីបាបកម្មដែលធំបំផុតឬទេ”? ពួកយើងបានឆ្លើយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ។ លោកបានមានប្រសាសន៍ថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងអកតញ្ញូចំពោះឪពុកម្ដាយ”។ មុននេះលោកបានផ្អែកខ្លួន ហើយលោកក៏អង្គុយវិញ រួចនិយាយថា៖ “តើពុំមែនទេ គឺពាក្យសម្ដីភូតកុហក”។ អាពូពឹករ៉ោះ បាននិយាយថា៖ លោកនៅបន្ដមានប្រសាសន៍ចុះឡើង រហូតពួកយើងគិតចង់ឲ្យលោកឈប់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“បុរសមិនត្រូវមើលទៅកាន់កេរខ្មាស(អាវរ៉ាត់)របស់បុរសដូចគ្នាឡើយ ហើយស្ត្រីក៏មិនត្រូវមើលទៅកាន់កេរខ្មាសរបស់ស្ត្រីដូចគ្នាដែរ។ ម្យ៉ាងទៀត បុរសមិនត្រូវដេកជាមួយបុរសផ្សេងទៀតក្នុងសម្លៀកបំពាក់តែមួយឡើយ ហើយស្ត្រីក៏មិនត្រូវដេកជាមួយស្ត្រីផ្សេងទៀតក្នុងសម្លៀកបំពាក់តែមួយដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“តើពួកអ្នកដឹងដែរឬទេថា អ្វីទៅដែលហៅថា អ្នកក្ស័យធននោះ”? ពួកគេបានឆ្លើយថា៖ អ្នកក្ស័យធនក្នុងចំណោមពួកយើង គឺអ្នកដែលគ្មានលុយកាក់ និងទ្រព្យសម្បត្ដិអ្វីឡើយ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អ្នកក្ស័យធននៃប្រជាជាតិរបស់ខ្ញុំ គឺអ្នកដែលនៅថ្ងៃបរលោក រូបគេបាននាំមកនូវសឡាត បួស និងហ្សាកាត់ ប៉ុន្ដែរូបគេបានជេរប្រមាថអ្នកនេះ មួលបង្កាច់អ្នកនោះ លេបយបទ្រព្យសម្បត្ដិអ្នកនេះ បង្ហូរឈាមអ្នកនេះ វាយដំអ្នកនោះ។ ហេតុនេះ គេក៏យកទង្វើល្អរបស់ជននោះផ្ដល់ទៅឲ្យអ្នកនេះ អ្នកនោះ។ ហើយប្រសិនបើទង្វើល្អរបស់ជននោះអស់មុនពេលទូទាត់សងគេរួច គេនឹងយកទង្វើអាក្រក់របស់អ្នកទាំងនោះមកដាក់លើរូបគេថែមទៀត។ បន្ទាប់មក គេក៏គ្រវែងជននោះទៅក្នុងឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម