Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

2 នៃ 839 កាត

លុបតម្រង
មានស្ដ្រីក្រីក្រម្នាក់បានមកជួបខ្ញុំដោយពរកូនស្រីពីរនាក់មកជាមួយ។ ខ្ញុំក៏បានផ្ដល់ឲ្យនាងនូវផ្លែល្មើបីផ្លែ។ ពេលនោះ ស្ត្រីនោះបានឲ្យកូននាងម្នាក់មួយផ្លែ។ ចំណែកមួយផ្លែទៀត នាងបានយកដាក់មាត់បំរុងនឹងបរិភោគ ស្រាប់តែកូនទាំងពីររបស់នាងបានសុំវាពីនាងទៀត។ ពេលនោះ នាងក៏កាត់ផ្លែឈើដែលនាងបំរុងនឹងបរិភោគនោះជាពីរចំណែក រួចឲ្យកូននាងម្នាក់មួយចំណែក។ ខ្ញុំមានការរំភើបនឹងទង្វើរបស់នាង ហើយខ្ញុំក៏បានរៀបរាប់នូវអ្វីដែលនាងបានធ្វើជម្រាបប្រាប់រ៉ស៊ូលុលឡោះ ﷺ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះពិតជាបានឲ្យនាងចូលឋានសួគ៌តាមរយៈផ្លែល្មើនេះ ឬពិតជាបានដោះលែងនាងពីឋាននរកតាមរយៈផ្លែល្មើនេះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
រ៉ស៊ូលុលឡោះ ﷺ កាលណាលោកដាក់បទបញ្ជាដល់ពួកគេ គឺលោកដាក់បទបញ្ជាដល់ពួកគេនូវទង្វើទាំងឡាយណាដែលពួកគេមានលទ្ធភាព។ ពួកគេនិយាយថា៖ ជាការពិតណាស់ ពួកយើងមិនដូចលោកឡើយ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានអភ័យទោសដល់លោកនូវបាបកម្មដែលលោកបានសាងកន្លងមក និងអ្វីដែលលោកមិនទាន់បានសាង។ ពេលនោះ លោកមានការខឹងសម្បា រហូតដល់គេអាចដឹងពីការខឹងសម្បាតាមរយៈទឹកមុខរបស់លោក។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នក និងដឹងពីអល់ឡោះជាងគេក្នុងចំណោមពួកអ្នក គឺខ្ញុំ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី