Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

6 នៃ 839 កាត

លុបតម្រង
រ៉ស៊ូលុលឡោះ ﷺ កាលណាលោកដាក់បទបញ្ជាដល់ពួកគេ គឺលោកដាក់បទបញ្ជាដល់ពួកគេនូវទង្វើទាំងឡាយណាដែលពួកគេមានលទ្ធភាព។ ពួកគេនិយាយថា៖ ជាការពិតណាស់ ពួកយើងមិនដូចលោកឡើយ ឱរ៉ស៊ូលុលឡោះ! ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានអភ័យទោសដល់លោកនូវបាបកម្មដែលលោកបានសាងកន្លងមក និងអ្វីដែលលោកមិនទាន់បានសាង។ ពេលនោះ លោកមានការខឹងសម្បា រហូតដល់គេអាចដឹងពីការខឹងសម្បាតាមរយៈទឹកមុខរបស់លោក។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នក និងដឹងពីអល់ឡោះជាងគេក្នុងចំណោមពួកអ្នក គឺខ្ញុំ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ខណៈពេលដែលបុរសម្នាក់កំពុងដើរតាមផ្លូវ គាត់បានប្រទះឃើញមែកឈើដែលមានបន្លាមួយនៅលើផ្លូវ គាត់ក៏កាត់វាចេញ។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏បានថ្លែងអំណរគុណចំពោះបុរសនោះ និងបានអភ័យទោសឲ្យគាត់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ការនៅសមរភូមិមុខមួយថ្ងៃក្នុងផ្លូវរបស់អល់ឡោះ គឺល្អជាងលោកិយ និងអ្វីៗដែលមាននៅលើលោកិយ។ ហើយកន្លែងដាក់រំពាត់របស់ពួកអ្នកមួយនៅក្នុងឋានសួគ៌ គឺល្អជាងលោកិយនិងអ្វីៗនៅមាននៅលើលោកិយ។ ហើយការធ្វើដំណើរពេលព្រឹកឬពេលល្ងាចដែលខ្ញុំបម្រើរបស់អល់ឡោះចេញដំណើរក្នុងផ្លូវរបស់អល់ឡោះ គឺល្អជាងលោកិយ និងអ្វីដែលមាននៅលើលោកិយទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“រាល់ទង្វើល្អទាំងអស់ គឺជាការបរិច្ចាគទាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី អំពីហាទីស្ហជើពៀរ និងរាយការណ៍ដោយ មូស្លីម អំពីហាទីស្ហហ៊ូហ្សៃហ្វះ។
ខ្ញុំបានសួរណាពី ﷺ ថា៖ តើអំពើល្អណាមួយដែលអល់ឡោះស្រឡាញ់ជាងគេ? លោកបានឆ្លើយថា៖ “គឺការសឡាតទាន់ពេលវេលារបស់វា”។ គាត់សួរថា៖ បន្ទាប់មក តើអ្វីទៅ? លោកបានឆ្លើយថា៖ “បន្ទាប់មក គឺកតញ្ញូចំពោះឪពុកម្តាយ”។ គាត់សួរទៀតថា៖ បន្ទាប់ មក តើអ្វីទៀត? លោកបានឆ្លើយថា៖ “គឺការតស៊ូក្នុងមាគ៌ាអល់ឡោះ”។ គាត់បាននិយាយថា៖ លោកបានប្រាប់ខ្ញុំអំពីរឿងទាំងនេះ ហើយប្រសិនបើខ្ញុំសួរបន្ថែមទៀត លោកនឹងប្រាប់ខ្ញុំបន្ថែមទៀត។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាចង់ឲ្យគេបង្កើនលាភសក្ការៈ និងបង្កើនអាយុរបស់ខ្លួនឲ្យបានយឺនយូរ ចូរឲ្យគេផ្សារភ្ជាប់ចំណងសាច់សាលោហិតរបស់ខ្លួន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម