Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

98 នៃ 839 កាត

លុបតម្រង
“តើខ្ញុំត្រូវធ្វើយ៉ាងណាចំពោះលោកិយ! តាមពិត ការរស់នៅរបស់ខ្ញុំក្នុងលោកិយ គឺគ្រាន់តែដូចជាអ្នកដំណើរម្នាក់ដែលចូលជ្រកក្រោមម្លប់ឈើមួយ បន្ទាប់មក គេក៏ចេញដំណើរទៅ ហើយក៏បោះបង់ម្លប់នោះចោល”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
“ការប្រៀបធៀបមិត្ដល្អនិងមិត្ដអាក្រក់ គឺដូចជាម្ចាស់ហាងលក់គ្រឿងក្រអូប និងអ្នកផ្លុំភ្លើង។ ម្ចាស់ហាងលក់គ្រឿងក្រអូប ជួនកាល គេអាចឲ្យអ្នក ឬអ្នកអាចសុំទិញពីគេ ឬក៏អ្នកអាចស្រង់ក្លិនក្រអូបអំពីគេ។ ចំណែកឯអ្នកផ្លុំភ្លើងវិញ ជួនកាលគេអាចធ្វើឲ្យភ្លើងឆេះសម្លៀកបំពាក់របស់អ្នក ឬជួនកាល អ្នកអាចទទួលក្លិនអាក្រក់អំពីគេក៏ថាបាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ អល់ឡោះមិនផ្ទំឡើយ ហើយក៏គ្មានការចាំបាច់ដែលទ្រង់ត្រូវផ្ទំនោះដែរ។ ទ្រង់ទម្លាក់ជញ្ជីងចុះ និងលើកវាឡើង។ គេ(ម៉ាឡាអ៊ីកាត់)លើកយកទង្វើ(របស់ខ្ញុំបម្រើទ្រង់)ដែលបានសាងនៅពេលយប់ទៅកាន់ទ្រង់ មុននឹងទង្វើដែលបានសាងនៅពេលថ្ងៃ។ ហើយគេលើកយកទង្វើ(របស់ពួកគេ)ដែលបានសាងនៅពេលថ្ងៃទៅកាន់ទ្រង់ មុននឹងទង្វើដែលបានសាងនៅពេលយប់។ របាំងរបស់ទ្រង់ គឺពន្លឺ។ (នៅក្នុងសេចក្តីរាយការណ៍ផ្សេងទៀត៖ គឺភ្លើង)។ ប្រសិនបើទ្រង់បើកវាចេញនោះ រស្មីដ៏ឧត្ដុង្គឧត្ដមនៃព្រះភ័ក្ត្ររបស់ទ្រង់នឹងដុតបំផ្លាញអ្វីៗទាំងអស់ដែលព្រះនេត្ររបស់ទ្រង់អាចមើលឃើញនៃភាវៈទាំងឡាយរបស់ទ្រង់”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“កូនចៅអាហ្ទាំមិនបានបំពេញចំណុះអ្វីមួយអាក្រក់ជាងការបំពេញក្រពះនោះឡើយ។ គ្រប់គ្រាន់ហើយសម្រាប់កូនចៅអាហ្ទាំនូវការបរិភោគអាហារក្នុងកម្រិតដែលអាចទ្រទ្រង់ខ្នងរបស់ខ្លួន។ ហើយប្រសិនបើចាំបាច់ដោយខានមិនបាននោះ គឺមួយភាគបីសម្រាប់អាហារ មួយភាគបីសម្រាប់ទឹក និងមួយភាគបីទៀតសម្រាប់ការដកដង្ហើម”។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ីម៉ាំអះម៉ាត់ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
“ជនណាដែលជួបអល់ឡោះដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ រីឯជនណាដែលជួបទ្រង់ដោយបានធ្វើស្ហ៊ីរិកចំពោះទ្រង់ នឹងបានចូលឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនមូស្លីមណាម្នាក់ដែលជួបប្រទះគ្រោះអ្វីមួយ ហើយគេសូត្រនូវអ្វីដែលអល់ឡោះបានបង្គាប់ប្រើថា៖ "إنّا للهِ وَإنَّا إِلَيْهِ رَاجِعُونَ ، اللَّهُمَّ أْجُرْنِي فِي مُصِيبَتِي، وَأَخْلِفْ لِي خَيْرًا مِنْهَا " (ពិតប្រាកដណាស់ ពួកយើងគឺជាកម្មសិទ្ធិរបស់អល់ឡោះ ហើយពួកយើងពិតជានឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ផលបុណ្យដល់ខ្ញុំចំពោះគ្រោះរបស់ខ្ញុំនេះ ហើយសូមទ្រង់ជំនួសឲ្យខ្ញុំវិញល្អជាងអ្វីដែលខ្ញុំបានបាត់បង់ផងចុះ) នោះអល់ឡោះជាម្ចាស់នឹងជំនួសឲ្យជននោះល្អជាងអ្វីដែលរូបគេបានបាត់បង់ជាមិនខាន”។ អ៊ុមមូសាឡាម៉ះ បាននិយាយថា៖ នៅពេលដែលអាពូសាឡាម៉ះបានស្លាប់ ខ្ញុំបាននិយាយថា៖ តើមានជនមូស្លីមណាម្នាក់ដែលល្អជាងអាពូសាឡាម៉ះទៀតនោះ? ជាផ្ទះទីមួយដែលបានភៀសខ្លួនទៅកាន់រ៉ស៊ូលុលឡោះ ﷺ។ ក្រោយមក ខ្ញុំក៏បានសូត្រទូអានេះ។ ពេលនោះ អល់ឡោះជាម្ចាស់បានជំនួសឲ្យខ្ញុំនូវរ៉ស៊ូលុលឡោះ ﷺ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពិតប្រាកដណាស់ អ្នកដែលមានឋានៈទាបជាងគេបំផុតនៅក្នុងឋានសួគ៌ក្នុងចំណោមពួកអ្នក គឺអ្នកដែលអល់ឡោះមានបន្ទូលទៅកាន់ជននោះថា៖ ចូរអ្នកប្រាថ្នាចុះ។ ពេលនោះ ជននោះក៏ប៉ងប្រាថ្នាហើយ ប៉ងប្រាថ្នាទៀត។ បន្ទាប់មក ទ្រង់បានសួរថា៖ តើអ្នកបានប៉ងប្រាថ្នាហើយឬនៅ? គេឆ្លើយថា៖ បាទ។ ពេលនោះ អល់ឡោះបានមានបន្ទូលទៅកាន់ជននោះថា៖ ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម