Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

110 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (48)
“ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនណាដែលជួបអល់ឡោះដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ រីឯជនណាដែលជួបទ្រង់ដោយបានធ្វើស្ហ៊ីរិកចំពោះទ្រង់ នឹងបានចូលឋាននរក”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនមូស្លីមណាម្នាក់ដែលជួបប្រទះគ្រោះអ្វីមួយ ហើយគេសូត្រនូវអ្វីដែលអល់ឡោះបានបង្គាប់ប្រើថា៖ "إنّا للهِ وَإنَّا إِلَيْهِ رَاجِعُونَ ، اللَّهُمَّ أْجُرْنِي فِي مُصِيبَتِي، وَأَخْلِفْ لِي خَيْرًا مِنْهَا " (ពិតប្រាកដណាស់ ពួកយើងគឺជាកម្មសិទ្ធិរបស់អល់ឡោះ ហើយពួកយើងពិតជានឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ផលបុណ្យដល់ខ្ញុំចំពោះគ្រោះរបស់ខ្ញុំនេះ ហើយសូមទ្រង់ជំនួសឲ្យខ្ញុំវិញល្អជាងអ្វីដែលខ្ញុំបានបាត់បង់ផងចុះ) នោះអល់ឡោះជាម្ចាស់នឹងជំនួសឲ្យជននោះល្អជាងអ្វីដែលរូបគេបានបាត់បង់ជាមិនខាន”។ អ៊ុមមូសាឡាម៉ះ បាននិយាយថា៖ នៅពេលដែលអាពូសាឡាម៉ះបានស្លាប់ ខ្ញុំបាននិយាយថា៖ តើមានជនមូស្លីមណាម្នាក់ដែលល្អជាងអាពូសាឡាម៉ះទៀតនោះ? ជាផ្ទះទីមួយដែលបានភៀសខ្លួនទៅកាន់រ៉ស៊ូលុលឡោះ ﷺ។ ក្រោយមក ខ្ញុំក៏បានសូត្រទូអានេះ។ ពេលនោះ អល់ឡោះជាម្ចាស់បានជំនួសឲ្យខ្ញុំនូវរ៉ស៊ូលុលឡោះ ﷺ។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ពាក្យពេចន៍ដែលអល់ឡោះស្រឡាញ់បំផុតមានបួនគឺ៖ “سُبْحَانَ اللهِ” (អល់ឡោះមហាស្អាតស្អំ) “الْحَمْدُ للهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) និង “اللهُ أَكْبَرُ” (អល់ឡោះមហាធំធេង)។ ទោះជាចាប់ផ្តើមដោយពាក្យមួយណាមុន ក៏គ្មានបញ្ហាអ្វីដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកសារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសារភាពកំហុសទៅកាន់ទ្រង់ក្នុងមួយថ្ងៃមួយរយដង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
اللهُمَّ لَكَ أَسْلَمْتُ، وَبِكَ آمَنْتُ، وَعَلَيْكَ تَوَكَّلْتُ، وَإِلَيْكَ أَنَبْتُ، وَبِكَ خَاصَمْتُ، اللهُمَّ إِنِّي أَعُوذُ بِعِزَّتِكَ، لَا إِلَهَ إِلَّا أَنْتَ أَنْ تُضِلَّنِي، أَنْتَ الْحَيُّ الَّذِي لَا يَمُوتُ، وَالْجِنُّ وَالْإِنْسُ يَمُوتُونَ (ឱអល់ឡោះជាម្ចាស់! ចំពោះទ្រង់ហើយដែលខ្ញុំប្រគល់ខ្លួន។ ចំពោះទ្រង់ហើយដែលខ្ញុំមានជំនឿ។ ចំពោះទ្រង់ហើយដែលខ្ញុំប្រគល់ការទុកចិត្ត។ ទៅកាន់ទ្រង់ហើយដែលខ្ញុំវិលត្រឡប់។ ផ្អែកលើភស្តុតាងដែលទ្រង់បានផ្ដល់មកឲ្យដែលខ្ញុំជជែកជាមួយគេ។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ តាមរយៈអានុភាពរបស់ទ្រង់ដែលគ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវក្រៅពីទ្រង់ សូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំពីការដែលទ្រង់ធើ្វឲ្យខ្ញុំវងេ្វងផង។ មានតែទ្រង់ប៉ុណ្ណោះដែលរស់ជានិច្ចមិនស្លាប់ឡើយ។ ចំណែកឯជិន និងមនុស្សលោកនឹងត្រូវស្លាប់)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម ហើយនេះគឺជាពាក្យពេចន៍នៅក្នុងសេចក្តីរាយការណ៍របស់មូស្លីម។ ចំណែកឯ អាល់ពូខរី វិញ រាយការណ៍ដោយសង្ខេប។
“ពិតប្រាកដណាស់ អ្នកដែលមានឋានៈទាបជាងគេបំផុតនៅក្នុងឋានសួគ៌ក្នុងចំណោមពួកអ្នក គឺអ្នកដែលអល់ឡោះមានបន្ទូលទៅកាន់ជននោះថា៖ ចូរអ្នកប្រាថ្នាចុះ។ ពេលនោះ ជននោះក៏ប៉ងប្រាថ្នាហើយ ប៉ងប្រាថ្នាទៀត។ បន្ទាប់មក ទ្រង់បានសួរថា៖ តើអ្នកបានប៉ងប្រាថ្នាហើយឬនៅ? គេឆ្លើយថា៖ បាទ។ ពេលនោះ អល់ឡោះបានមានបន្ទូលទៅកាន់ជននោះថា៖ ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ ពីអំពើល្អ និងអំពើបាប។ ពេលនោះ លោកបានឆ្លើយថា៖ “អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម