Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

110 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (48)
“ឱអល់ឡោះជាម្ចាស់! គ្មានទេការរស់នៅពិតប្រាកដ គឺមានតែការរស់នៅនាថ្ងៃបរលោក។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសឲ្យពួកអាន់សរ និងពួកមូហាជីរីនផងចុះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជាការពិតណាស់ សម្រាប់អ្នកមានជំនឿ នៅក្នុងឋានសួគ៌មានតង់មួយធ្វើពីគុជខ្យងដែលមានបណ្ដោយហុកសិបម៉ាយ។ សម្រាប់អ្នកមានជំនឿនៅក្នុងតង់នោះមានភរិយាជាច្រើន។ អ្នកមានជំនឿដើរជុំវិញពួកគេ ហើយពួកគេមើលមិនឃើញគ្នាឡើយ“។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនចៅរបស់គេ និងជាងមនុស្សលោកទាំងអស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“អស្ចារ្យណាស់កិច្ចការរបស់អ្នកមានជំនឿ! ការពិត កិច្ចការរបស់គេទាំងអស់សុទ្ធតែល្អ ហើយប្រការនេះមិនមានចំពោះអ្នកណាម្នាក់ក្រៅពីអ្នកមានជំនឿឡើយ។ ប្រសិនបើប្រការល្អកើតមានចំពោះគេ គេថ្លែងអំណរគុណ។ ដូចនេះ វាជាការប្រសើរសម្រាប់រូបគេ។ ហើយប្រសិនបើប្រការអាក្រក់កើតមានចំពោះគេ គេអត់ធ្មត់។ ដូចនេះវាក៏ជាការល្អប្រសើរសម្រាប់គេដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ ហ្វាទីម៉ះ បានមករកណាពី ﷺ ត្អូញត្អែរអំពីការឈឺដៃរបស់នាងដោយសារការកិនម្សៅ ហើយនាងបានឮថា មានទាសករមកដល់ណាពី ប៉ុន្តែនាងមិនបានជួបលោកឡើយ។ ដូចនេះ នាងក៏បានប្រាប់រឿងនេះដល់អាអ៊ីស្ហះ។ នៅពេលណាពីត្រឡប់មកវិញ អាអ៊ីស្ហះក៏បានប្រាប់រឿងនោះដល់លោក។ អាលីបាននិយាយថា៖ ពេលនោះ ណាពីបានមកជួបពួកយើងនៅពេលពួកយើងរៀបនឹងចូលគេងទៅហើយ។ នៅពេលពួកយើងព្យាយាមក្រោកឈរ លោកបានមានប្រសាសន៍ថា៖ “នៅនឹងកន្លែងរបស់អ្នកទាំងពីរចុះ”។ លោកបានមកអង្គុយនៅចន្លោះខ្ញុំនិងនាង(ហ្វាទីម៉ះ) រហូតដល់ខ្ញុំមានអារម្មណ៍ដឹងពីភាពត្រជាក់នៃជើងរបស់លោកនៅលើពោះខ្ញុំ។ លោកបានមានប្រសាសន៍ថា៖ “តើខ្ញុំមិនបានប្រាប់អ្នកទាំងពីរនូវអ្វីដែលប្រសើរជាងអ្វីដែលអ្នកទាំងពីរស្នើសុំទេឬ? គឺនៅពេលដែលអ្នកទាំងពីររៀបនឹងចូលគេង ចូរអ្នកទាំងពីរតាសពេស(សូត្រថា៖ سُبْحَانَ اللهُ) ចំនួន៣៣ដង, តះមីទ(សូត្រថា៖ اَلْحَمْدُ لِلَّه) ចំនួន៣៣ដង និងតឹកពៀរ(សូត្រថា៖ اَللهُ أَكْبَر) ចំនួន៣៤ដង។ ពិតណាស់ វាល្អប្រសើរសម្រាប់អ្នកទាំងពីរជាងការមានអ្នកបម្រើម្នាក់ទៅទៀត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ពិតណាស់ ណាពីរបស់អល់ឡោះ ﷺ លោកតែងសូត្រនៅពេលមានទុក្ខព្រួយថា៖ لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ "គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់មហាធំធេង និងមហាខន្តី។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាម្ចាស់នៃមេឃជាម្ចាស់ ជាម្ចាស់នៃផែនដី និងជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តម។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានសុំពីរ៉ស៊ូលុលឡោះ ﷺ ហើយលោកក៏បានផ្ដល់ឲ្យខ្ញុំ។ បន្ទាប់មក ខ្ញុំសុំពីលោកទៀត ហើយលោកក៏បានផ្ដល់ឲ្យខ្ញុំ។ ក្រោយមក លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ឱហាគីម! ពិតប្រាកដណាស់ ទ្រព្យសម្បត្ដិនេះ មានពណ៌ខៀវស្រស់ឆើតឆាយ ផ្អែមល្ហែម។ ហេតុនេះ ជនណាយកវាដោយល្អប្រសើរ គេនឹងផ្ដល់ពរជ័យដល់ជននោះចំពោះទ្រព្យសម្បត្តិនោះ។ ហើយជនណាយកវាដោយបំពាន គេនឹងមិនផ្ដល់ពរជ័យដល់ជននោះចំពោះទ្រព្យសម្បត្តិនោះឡើយ ហើយរូបគេ គឺដូចជាអ្នកដែលទទួលទានមិនចេះឆ្អែតដូច្នោះឯង។ ហើយដៃនៅខាងលើ គឺល្អជាងដៃនៅខាងក្រោម”។ ហាគីមបាននិយាយថា៖ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមស្បថនឹងអ្នកដែលបានតែងតាំងលោក(ជាអ្នកនាំសារ)យ៉ាងពិតប្រាកដ! ខ្ញុំនឹងមិនទទួលយកអ្វីមួយពីអ្នកដទៃឡើយ រហូតដល់ខ្ញុំលាចាកលោក បន្ទាប់ពីខ្ញុំបានសុំពីលោកលើកនេះ។ អាពូហ្ពាកើរធ្លាប់បានហៅហាគីមដើម្បីផ្ដល់អំណោយឲ្យគាត់ ប៉ុន្ដែគាត់បានបដិសេធមិនទទួលយកអ្វីមួយអំពីវាឡើយ។ ក្រោយមក អ៊ូមើរក៏បានហៅគាត់ដើម្បីផ្ដល់ឲ្យគាត់ដែរ ប៉ុន្ដែគាត់ក៏បដិសេធមិនទទួលយកដដែល។ ពេលនោះ អ៊ូមើរបាននិយាយថា៖ ឱអ្នកអ៊ីស្លាមទាំងឡាយ! ជាការពិតណាស់ ខ្ញុំបានផ្ដល់ឲ្យគាត់(ហាគីម)នូវកម្មសិទ្ធិរបស់គាត់ដែលអល់ឡោះបានបែងចែកឲ្យគាត់អំពីទ្រព្យជ័យភណ្ឌនេះ។ ប៉ុន្ដែគាត់បានបដិសេធ។ ពិតណាស់ ហាគីមមិនទទួលយកអ្វីមួយពីអ្នកណាម្នាក់ឡើយបន្ទាប់ពីណាពី ﷺ រហូតដល់គាត់ទទួលមរណភាព។ សូមអល់ឡោះអាណិតស្រឡាញ់ដល់គាត់។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“(នៅថ្ងៃបរលោក)គេនាំយកសេចក្តីស្លាប់មកដែលវាមានរូបរាងប្រៀបដូចជាសត្វចៀមដែលមានពណ៌សលាយខ្មៅ។ នៅពេលនោះ មានគេប្រកាសថា៖ ឱអ្នកឋានសួគ៌។ ពេលនោះ អ្នកឋានសួគ៌ក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ក្រោយមក មានគេប្រកាសទៀតថា៖ ឱអ្នកឋាននរក។ ពេលនោះ អ្នកឋាននរកក៏បានងាកខ្លួនសម្លឹងមើល។ គេបានសួរថា៖ តើពួកអ្នកស្គាល់វាដែរឬទេ? ពួកគេឆ្លើយថា៖ បាទស្គាល់។ វាជាសេចក្តីស្លាប់។ ហើយពួកគេគ្រប់គ្នាសុទ្ធតែបានឃើញវា។ ពេលនោះ សេចក្តីស្លាប់ក៏ត្រូវបានគេសំឡេះ។ ក្រោយមក គេក៏ប្រកាសទៀតថា៖ ឱអ្នកឋានសួគ៌! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ ឱអ្នកឋាននរក! (ពួកអ្នក)រស់នៅជាអមតៈចុះ គ្មានសេចក្តីស្លាប់ទៀតឡើយ។ បន្ទាប់ រ៉ស៊ូលុលឡោះបានសូត្រថា៖ “ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេនូវថ្ងៃសោកស្ដាយ(ថ្ងៃបរលោក) នៅពេលដែលការកាត់ក្ដីត្រូវបានគេសមេ្រច ខណៈដែលពួកគេស្ថិតក្នុងភាពព្រងើយកន្ដើយ”។ (ម៉ារយ៉ាំ៖៣៩)។ ពួកដែលស្ថិតក្នុងភាពព្រងើយកន្តើយទាំងនោះ គឺពួកដែលរស់នៅដើម្បីតែលោកិយ។ “ហើយពួកគេគ្មានជំនឿឡើយ”។ (ម៉ារយ៉ាំ៖៣៩)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម