Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

22 នៃ 839 កាត

លុបតម្រង
“អល់ឡោះជាម្ចាស់ទ្រង់លើកយកផ្លូវត្រង់មួយធ្វើជាឧទាហរណ៍។ នៅអមសងខាងផ្លូវនេះ គឺមានជញ្ជាំង ហើយមានទ្វារដែលបើកចំហជាច្រើន។ ហើយនៅពីលើទ្វារទាំងនោះមានវាំងនព្យួរចុះ។ចំណែកឯនៅខាងមុខច្រកចូលផ្លូវនេះ មានមនុស្សម្នាក់ប្រកាសហៅថា៖ ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកចូលមកក្នុងផ្លូវនេះឱ្យត្រង់ទាំងអស់គ្នា ហើយកុំងាកចេញពីផ្លូវនោះឡើយ។ ទន្ទឹមនឹងនោះ មានមនុស្សម្នាក់ទៀតដែលប្រកាសហៅពីលើផ្លូវនោះមក ប្រសិនបើមានគេចង់បើកទ្វារទាំងនោះ អ្នកប្រកាសនោះនឹងនិយាយថា៖ អន្តរាយហើយអ្នក! ចូរអ្នកកុំបើកវាឱ្យសោះ ព្រោះថាប្រសិនបើអ្នកបើក នោះអ្នកនឹងចូលទៅមិនខាន។ ផ្លូវនោះ គឺជាសាសនាឥស្លាម ហើយជញ្ជាំងនៅសងខាងផ្លូវ គឺជាព្រំដែនច្បាប់របស់អល់ឡោះ។ ចំណែកឯទ្វារដែលបើកចំហរទាំងនោះ គឺជាបម្រាមនានារបស់អល់ឡោះ។ មនុស្សម្នាក់ដែលចាំប្រកាសហៅនៅខាងមុខច្រកចូលផ្លូវនោះ គឺជាគម្ពីររបស់អល់ឡោះ ហើយអ្នកដែលប្រកាសពីលើផ្លូវ គឺជាអ្នកទូន្មានពីអល់ឡោះដែលមាននៅក្នុងដួងចិត្តជនមូស្លីមគ្រប់រូប”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រថា៖ يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ (ឱអ្នកដែលបង្វែរបេះដូង! សូមទ្រង់មេត្តាធ្វើឱ្យដួងចិត្តរបស់នៅនឹងនរខ្ញុំលើសាសនារបស់ទ្រង់ផង)"។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងមានជំនឿលើលោក និងអ្វីដែលលោកបាននាំមកហើយ តើលោកនៅតែព្រួយបារម្ភចំពោះពួកយើងទៀតឬ? លោកបានឆ្លើយថា៖ “បាទ។ ជាការពិតណាស់ ដួងចិត្តទាំងឡាយស្ថិតនៅចន្លោះម្រាមពីរនៃម្រាមទាំងឡាយរបស់អល់ឡោះជាម្ចាស់ដោយទ្រង់បង្វិលវាតាមដែលទ្រង់មានចេតនា”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសពីទ្រង់អំពីបំណុលវ័ណ្ឌក ការគាបសង្កត់ពីសំណាក់សត្រូវ និងពីភាពរីករាយរបស់ពួកសត្រូវផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាន់ណាសាអ៊ី និងអះម៉ាត់
ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបង្រៀនខ្ញុំពីអ្វីមួយដើម្បីឲ្យខ្ញុំសុំទៅចំពោះអល់ឡោះជាម្ចាស់។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសុំពីអល់ឡោះនូវភាពសុខសាន្ត”។ ជាច្រើនថ្ងៃក្រោយមក ខ្ញុំបានទៅជួបលោកម្ដងទៀត ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបង្រៀនខ្ញុំពីអ្វីមួយដើម្បីឲ្យខ្ញុំសុំទៅចំពោះអល់ឡោះជាម្ចាស់។ ពេលនោះ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “ឱអាប់ហ្ពាស! ឱឪពុកមារបស់រ៉ស៊ូលុលឡោះ! ចូរអ្នកសុំពីអល់ឡោះនូវភាពសុខសាន្ត ទាំងក្នុងលោកិយ និងថ្ងៃបរលោក”។
ហាទីស្ហសហេសដោយផ្អែកលើហាទីស្ហផ្សេងទៀត រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកចូលចិត្តប្រើពាក្យបួងសួងដែលមានន័យទូលំទូលាយ ហើយលះបង់ចោលនូវអ្វីផ្សេងពីនេះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
“ការសាកល្បង(ពីអល់ឡោះ)នៅតែកើតមានចំពោះអ្នកមានជំនឿទាំងប្រុសទាំងស្រីទាក់ទងនឹងខ្លួនប្រាណរបស់គេ កូនចៅរបស់គេ និងទ្រព្យសម្បត្តិរបស់គេ រហូតដល់គេជួបនឹងអល់ឡោះជាម្ចាស់ដោយគ្មានកំហុសឆ្គងអ្វីទាំងអស់”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអះម៉ាត់