Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

14 នៃ 839 កាត

លុបតម្រង
“តើពួកអ្នកដឹងដែរឬទេ តើអ្វីទៅជាការនិយាយដើមគេនោះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “គឺការដែលអ្នកនិយាយពី(ក្រោយខ្នង)បងប្អូនរបស់អ្នកនូវអ្វីដែលគាត់មិនពេញចិត្ដ”។ មានគេសួរថា៖ តើលោកយល់យ៉ាងណាដែរ ប្រសិនបើបងប្អូនរបស់ខ្ញុំគាត់បានធ្វើដូចអ្វីដែលខ្ញុំបាននិយាយនោះ? លោកបានឆ្លើយថា៖ “ប្រសិនបើគាត់ដូចអ្វីដែលអ្នកនិយាយមែន គឺអ្នកពិតជាបាននិយាយដើមគាត់។ តែប្រសិនបើគាត់មិនដូចអ្វីដែលអ្នកនិយាយទេនោះ គឺអ្នកពិតជាបាននិយាយបង្ខូចគាត់ហើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“សិទ្ធិរបស់អ្នកមូស្លីមចំពោះអ្នកមូស្លីមមានប្រាំមួយ”។ មានគេសួរថា៖ តើមានអ្វីខ្លះទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “នៅពេលអ្នកជួបគាត់ អ្នកត្រូវឲ្យសាឡាមទៅកាន់គាត់។ នៅពេលគាត់អញ្ជើញអ្នក អ្នកត្រូវទទួលយក។ នៅពេលគាត់សុំដំបូន្មានពីអ្នក អ្នកត្រូវផ្ដល់ដំបូន្មានដល់គាត់។ នៅពេលគាត់កណ្ដាស ហើយថ្លែងសរសើរអល់ឡោះ អ្នកត្រូវឆ្លើយតប។ នៅពេលគាត់ឈឺ អ្នកត្រូវសួរសុខទុក្ខគាត់។ ហើយនៅពេលគាត់ស្លាប់ អ្នកត្រូវដង្ហែរសពគាត់”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“នៅពេលបុគ្គលណាម្នាក់នៃពួកអ្នកជួបបងប្អូនរបស់ខ្លួន ចូរឲ្យគេឲ្យសាឡាម។ ហើយប្រសិនបើឃ្លាតចេញពីគ្នាដោយបាំងដើមឈើ ឬជញ្ជាំង ឬដុំថ្ម ក្រោយមកជួបគ្នាវិញ ចូរឲ្យគេឲ្យសាឡាមឡើងវិញផងដែរ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ចូរឲ្យគេដាក់ទឹកក្នុងច្រមុះ រួចញើសវាចេញមកវិញ។ ហើយជនណាដែលសម្អាតបន្ទាប់ពីបន្ទោបង់រួចដោយការកិត ចូរឲ្យគេធ្វើវាក្នុងចំនួនសេស។ ហើយនៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរឲ្យគេលាងដៃរបស់ខ្លួនមុនពេលដាក់ដៃចូលក្នុងទឹកវូហ្ទុ ព្រោះម្នាក់ៗនៃពួកអ្នកមិនដឹងទេថា ដៃរបស់ខ្លួនបានប៉ះពាល់អ្វីខ្លះ(នៅពេលដេក)”។ ចំណែកនៅក្នុងសេចក្តីរាយការណ៍របស់មូស្លីមវិញ៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរកុំឲ្យគេលូកដៃរបស់ខ្លួនចូលក្នុងប្រដាប់ដាក់ទឹក រហូតដល់គេលាងវាចំនួនបីដងសិន ព្រោះគេមិនដឹងទេថា ថា ដៃរបស់ខ្លួនបានប៉ះពាល់អ្វីខ្លះ(នៅពេលដេក)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាដែលសិក្សាចំណេះដឹងណាមួយក្នុងចំណោមចំណេះដឹងដែលគេសិក្សាវាដើម្បីស្វែងរកការពេញចិត្ដពីអល់ឡោះ ប៉ុន្ដែរូបគេបែរជាសិក្សាវាដោយគ្មានបំណងអ្វីក្រៅពីចង់បានទ្រព្យសម្បត្ដិលោកិយទៅវិញនោះ រូបគេនឹងមិនបានធំក្លិនឋានសួគ៌ឡើយនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“សិទ្ធិរបស់អ្នកអ៊ីស្លាមចំពោះអ្នកអ៊ីស្លាមមានប្រាំគឺ ការទទួលសាឡាម(គារវកិច្ច) ការសួរសុខទុក្ខអ្នកជំងឺ ការដង្ហែសព ការទទួលយកការអញ្ជើញ និងការឆ្លើយតបចំពោះអ្នកកណ្ដាស”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម